រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ មានមកពីប្រទេសសិង្ហបុរី ក្រិក ចិន សហរដ្ឋអាមេរិក ប៉ាគីស្ថាន បារាំង ស៊ូដង់ខាងត្បូង កូឡុំប៊ី បូលីវី និងបូស្ន៊ី ។
រូបភាពជុំវិញពិភពលោក ៩ កក្កដា ២០១៥

១
ស្ត្រីម្នាក់បានសម្តែងនូវភាពសោកសង្រេង នៅក្បែររថយន្តដឹកមឈូសទំាំង១៣៦របស់ជនរងគ្រោះ ដែលត្រូវបានសម្លាប់រង្គាលតាំងពីឆ្នាំ ១៩៩៥ នៅទល់មុខអគារប្រធានាធិបតី Sarajevo នៅក្នុងទីក្រុង Srebrenica។ ថ្មីៗនេះជនរងគ្រោះដែលទើបបានរកឃើញ ត្រូវបានបញ្ជូនទៅស្តូបរំលឹកដល់ជនរងគ្រោះ Potocari ដើម្បីបញ្ជុះសពនៅថ្ងៃទី ១១ ខែកក្កដា ជាថ្ងៃគម្រប់ខួបនៃការសម្លាប់រង្គាលរបស់កងកម្លាំង Bosnian Serbទៅលើមនុស្សប្រុសនិងកុមារាម៉ូស្លីមចំនួន ៨០០០នាក់ក្នុងរណ្ដៅពិឃាត បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។

២
លោកប្រធានាធិបតីកូឡុំប៊ី Juan Manuel Santos (កណ្តាលមើលពីខាងឆ្វេង) អោនស្តាប់លោកនាយកឧត្តមសេនីយ៍កងកម្លាំងប្រដាប់អាវុធ Juan Pablo ក្នុងអំឡុងពេលពិធីយោធាមួយនៅក្នុងទីក្រុង Bogota ប្រទេសកូឡុំប៊ី ។

៣
សម្តេចសង្ឃរ៉ូម៉ាំងកាតូលិក Pope Francis ស្ថិតនៅក្នុងក្បួនព្យុះហយាត្រាដំណើរសួរសុខទុក្ខប្រជាជន ដែលនៅអមសងខាងតាមបណ្តោយផ្លូវក្នុងទីក្រុង El Alto La Pazខណៈពេលដែលលោកយាងមកដល់ប្រទេសបូលីវី (Bolivia) កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥។

៤
បុរសជនជាតិស៊ូដង់ភាគខាងត្បូងម្នាក់ ពាក់មួកដែលមានរោមសត្វនិងទង់ជាតិប្រទេសស៊ូដង់ ខណៈពេលដែលលោកបានចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិនៅរដ្ឋធានី Juba ប្រទេសស៊ូដង់ខាងត្បូង។ ប្រទេសនេះទទួលបានឯករាជ្យភាពពីប្រទេសស៊ូដង់អស់រយៈពេលបួនឆ្នាំមកហើយ ប៉ុន្តែការប្រារព្ធពិធីនេះបានធ្វើឲ្យអំពើហិង្សាដែលកំពុងកើតមានក្នុងប្រទេសនិងគ្រោះទុរ្ភិក្សរបស់ប្រជាជនបានថយចុះ។

៥
កីឡាករជិះកង់ Daniel Teklehaimanot នៃប្រទេសអេរីទ្រា (Eritrea) បានជិះកង់ឆ្លងកាត់ស្ពានមួយនៅតាមឆ្នេរសមុទ្រ Diepie ដែលលោកបានបែកចេញពីសមាជិកក្រុមទាំងបីរូប ក្នុងអំឡុងពេលដំណាក់កាលទីប្រាំមួយនៃការប្រណាំងកង់ Tour de France ក្នុងចំងាយ ១៩៥.៥ គីឡូម៉ែត្រ ចាប់ផ្តើមពីតំបន់ Abbeville និងបញ្ចប់គោលដៅនៅតំបន់ Le Havre ប្រទេសបារាំង។

៦
ក្រុមម៉ូស្លីមនិកាយស៊ីអ៊ីត ព្យាយាមឈោងចាប់គំរូម៉ូតនៃផ្នូររបស់លោក Imam Ali Ibn Abu Talib ដែលជាកូនប្រសារប្រុសរបស់ព្យាការីលោក Mohammad នៅក្នុងអំឡុងពេលដង្ហែពិធីសាសនា Yaun-e-Aliដែលប្រារព្ធឡើងដើម្បីរំឭកខួបមរណភាពរបស់លោក Imam Aliនៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន។

៧
កាយវិការរបស់ពាណិជ្ជករ Peter Tuchman ខណៈពេលដែលកំពុងនិយាយទូរស័ព្ទ បន្ទាប់ពីការលក់ដូរទីផ្សារហ៊ុនបានបន្ត បន្ទាប់ពីមានការរាំងស្ទះនៅផ្សារភាគហ៊ុនញ៉ូវយកអស់រយៈពេលជាច្រើនម៉ោង ក្នុងទីក្រុងញ៉ូវយក កាលពីថ្ងៃទី៨ ខែកក្កដាឆ្នាំ២០១៥។

៨
កម្មករដើរនៅលើខ្សែកាប ដើម្បីពិនិត្យបង្គោលអគិ្គសនីថ្មីដែលពួកគេបានសាងសង់ពីលើវាលដំណាំនៅខេត្តChuzhou ប្រទេសចិន។

៩
ប្រតិកម្មរបស់អ្នកដែលព្យាយាមចូលទៅក្នុងសាខាមួយនៃធនាគារជាតិក្រិក ដើម្បីទាមទារប្រាក់បៀរវត្ស នៅទីក្រុង Iraklio នៅលើកោះ Creteប្រទេសក្រិច។

១០
កម្មករបាញ់ទឹកលាងរូបចំលាក់តោ (Merlion) កម្ពស់៣៧ម៉ែត្រ ដែលតំណាងឲ្យវិស័យទេសចរណ៍របស់រមណីយដ្ឋាន Merlion នៃកោះសិនតូសា (Sentosa) មុនពេលប្រារព្ធពិធីបុណ្យគម្រប់ខួបលើកទី៥០នៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៥។