រូបភាពជុំវិញពិភពលោកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសអេស្ប៉ាញ កេនយ៉ា អាល្លឺម៉ង់ ប៊ែលហ្ស៊ិក រុស្ស៊ី អង់គ្លេស ឥណ្ឌា និងក្រិក។
រូបភាពជុំវិញពិភពលោក ០៧ កក្កដា ២០១៩

១
មនុស្សម្នាមើលការប្រណាំងគោជល់នៅក្នុងពិធីបុណ្យ San Fermin ក្នុងក្រុង Pamplona ប្រទេសអេស្ប៉ាញ។

២
កីឡាករ Manvir Baryan មកពីកេនយ៉ា និងកីឡាករ Drew Sturrock មកពីអង់គ្លេសបើករថយន្តកាត់ដីហុយមួយនៅក្នុងការប្រណាំងរថយន្ត Skoda Fabia R5 នៅក្បែរក្រុង Naivasha ក្នុងប្រទេសកេនយ៉ា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩។

៣
មនុស្សម្នាក់ចូលរួមនៅក្នុងការដើរក្បួនអ្នកស្រឡាញ់ភេទដូចគ្នាប្រចាំឆ្នាំឈ្មោះថា Christopher Street Day នៅក្នុងក្រុង Cologne ប្រទេសអាល្លឺម៉ង់។

៤
ខ្លោងទ្វាររៀបដោយប្រើកង់ពណ៌លឿងមួយត្រូវបានគេធ្វើឡើងនៅពីមុនសាលាក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក សម្រាប់ការប្រកួតវគ្គ២នៃការប្រណាំងកង់ Tour de France។

៥
ទាហានជើងទឹករុស្ស៊ីម្នាក់អុជទៀន នៅពេលលោកធ្វើការគោរពវិញ្ញាណក្ខន្ធរបស់លោកមេបញ្ជាការ Vladimir Sukhinichev ថ្នាក់ទី៣ នៅកន្លែងបញ្ចុះសព Serafimovskoye ក្នុងក្រុង St. Petersburg កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩។

៦
នេះជារូបភាពផ្លូវការរបស់ព្រះអង្គម្ចាស់ Harry ព្រះនាង Meghan និងបុត្រារបស់ព្រះអង្គ នៅក្នុងបន្ទប់ Green Drawing នៃវិមាន Windsor Castle ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩។

៧
អ្នកគោរពសាសនាហិណ្ឌូដើរព្យុះហយាត្រាកាត់ភ្នំទឹកកក ដើម្បីទៅទីសក្ការៈបូជា Amarnath ទីដែលពួកគេធ្វើការបួងសួងដល់ផ្ទាំងទឹកកក ដែលពួកគេជឿថា ជានិមិត្តរូបនៃព្រះ Shiva កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩។

៨
ដបស្រាដួលនៅលើផ្លូវដើរ ក្នុងផ្សារ Eastridge កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ក្នុងក្រុង Ridgecrest រដ្ឋ California បន្ទាប់ពីមានរញ្ជួយដីកម្រិត៧,១ ចាប់ពីក្រុង Sacramento ដល់ប្រទេសម៉ិកស៊ិក។

៩
អ្នកពន្លត់អគ្គិភ័យម្នាក់ព្យាយាមពន្លត់ភ្លើងឆេះព្រៃ នៅក្បែរភូមិ Gavalas ប្រទេសក្រិក កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩។

១០
ក្រុម Cofidis Solutions Credits កំពុងជួបការលំបាកនៅក្នុងការប្រកួតវគ្គ២ នៃការប្រណាំងកង់ Tour de France នៅក្នុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។