ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០៦ កក្កដា ២០១៧
០៧ កក្កដា ២០១៧
បណ្ដុំរូបភាពស្អាតៗមកពីជុំវិញពិភពលោក ០៦ កក្កដា ២០១៧
១
អង្គការ Oxfam បានរៀបចំបាតុកម្មមួយទាមទារឲ្យមានគម្លាតភាពក្រីក្រនិងភាពមិនស្មើរគ្នាកាន់តែតូច នៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស២០ (G-20) ដោយមានរូបសំណាកមេដឹកនាំសំខាន់ៗ រួមមានប្រធានធិបតីចិន Xi Jinping នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ...។
២
កីឡាករប្រយុទ្ធនឹងគោជល់ លោក Leonardo Hernandez បានបន្ទន់ខ្លួនទៅប៉ះនឹងក្បាលគោលជាមួយនឹងកូនរបស់លោក ក្នុងពេលប្រកួតដែលលោកបានជិះនៅលើសេះមួយ នៅក្នុងពិធីបុណ្យ San Fermin Fiestas ក្នុងក្រុង Pamplona ប្រទេសអេស្ប៉ាញ។
៣
វង់ភ្លេងមួយកំពុងរៀបចំខ្លួនប្រគុំ ខណៈពេលដែលអ្នកមកទស្សនាដែលពោរពេញដោយក្តីរីករាយ បានលើកក្រមាបង់កឡើងលើ ក្នុងពេលបាញ់កាំជ្រួច Chupinazo ដើម្បីអបអរសាទរការបើកជាផ្លូវការនូវពីធីបុណ្យ San Fermin Fiestas ឆ្នាំ២០១៧ នៅក្រុងPamplona ប្រទេសអេស្ប៉ាញ។
៤
អ្នកស្រី Sophie Gregoire-Trudeau កូនប្រុស Hadrien និងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានមកដល់កិច្ចប្រជុំកំពូល G-20 នៅទីក្រុង Hamburg នៅភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។
៥
ស្ត្រីម្នាក់កំពុងជិះសេះទៅតាមអ្នកប្រណាំងកង់ដែលបានឆ្លងកាត់ឆាកទី៦ នៅគីឡូម៉ែត្រទី២១៦ នៃការប្រណាំងកង់ Tour de France ដែលចេញពីឃុំ Vesoul ទៅក្រុង Troyes ប្រទេសបារាំង។
៦
ផ្សេងហោះឡើងនៅក្នុងការវាយប្រហារតាមអាកាសមួយជាមួយក្រុមរដ្ឋឥស្លាម នៅក្នុងទីក្រុងចាស់ នៃក្រុងម៉ូស៊ូល ប្រទេសអ៊ីរ៉ាក់។
៧
ប៉ូលិសប្រឆាំងកុបកម្មឈរនៅពីមុខក្រុមបាតុករ ក្នុងពេលបាតុកម្មនៅឯកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G-20 នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។
៨
ខ្លាឃ្មុំ Yuan Zai ស៊ីនំខេកថ្ងៃខួបកំណើត ដែលធ្វើពីទឹកកកនិងផ្លែឈើ នៅក្នុងសួនសត្វក្នុងទីក្រុងតៃប៉ិក កោះតៃវ៉ាន់។
៩
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu (ស្តាំ) ដើរជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅពេលអស់លោកទស្សនាឆ្នេរសមុទ្រ Olga និងម៉ាស៊ីនបន្សាបទឹកសមុទ្រដែលដំណើរការដោយក្រុមហ៊ុន G.A.L. Water Technologies នៅជិតក្រុង Hadera ប្រទេសអ៊ីស្រាអែល។
១០
ទាហានអាល់ហ្សេរី ក្នុងកងពិសេសបង្ហាញជំនាញពួកគេក្នុងការតាំងពិព័រណ៍របស់កងយោធានៅរដ្ឋធានីអាល់ហ្សេរ ប្រទេសអាល់ហ្សេរី។
១១
បាលុងដែលមានខ្យល់ក្តៅកំពុងហោះនៅលើសាលាក្រុង Igualada ជិតទីក្រុងបាសេឡូណា ក្នុងពិធីបុណ្យបាលុងទ្វីបអឺរ៉ុបលើកទី២១។
១២
ការតាក់តែងដោយប្រើត្រីមាស នៅក្នុងអាងដែលមានពន្លឺ ត្រូវបានគេដាក់បង្ហាញនៅក្នុងពិធីតាំងពិព័រណ៍ Art Aquarium នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
រូបភាពជុំវិញពិភពលោក ០៦ កក្កដា ២០១៧
XS
SM
MD
LG