ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០៦ កក្កដា ២០១៦
០៧ កក្កដា ២០១៦
ណឹម សុភ័ក្រ្តបញ្ញា
រូបភាពជុំវិញពិភពលោកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ មកពីប្រទេសឥណ្ឌា ហូឡង់ ប៊ែលហ្ស៊ិក ប៉ាគីស្ថាន កូរ៉េខាងត្បូង បារាំង និងអេស្ប៉ាញ។
១
រថក្រោះ K-1 របស់ប្រទេសកូរ៉េខាងត្បូងបាញ់គ្រាប់ផ្សែងសិប្បនិមិត្តនៅអំឡុងពេលលំហាត់សមយោធាមួយរវាងកងទាហានម៉ារីនសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅឯផែ Pohang ភាគអាគ្នេយ៍ ប្រទេសកូរ៉េខាងត្បូង។
២
ព្រះសង្ឃពុទ្ធសាសនាជ្រកនៅក្រោមតង់កៅស៊ូមួយនៅពេលភ្លៀង ខណៈពេលរង់ចាំប្រារព្ធពិធីចម្រើនព្រះជនមេដឹកនាំជំនឿនៅតំបន់ទីបេលោក Dalai Lama នៅឯវិហារ Drepung Loseling ក្នុងក្រុង Mundgod រដ្ឋ Karnataka ភាគខាងត្បូង ប្រទេសឥណ្ឌា។
៣
ក្រុមអ្នកផ្លុំត្រែខ្យល់ និងអ្នកវាយស្គរជាមួយនឹងមនុស្សរាប់សិបពាន់នាក់ ដើម្បីអបអរសាទរការចាប់ផ្តើមនៃពិធីបុណ្យ Sanfermines ឆ្នាំ២០១៦ ក្នុងក្រុង Pamplona ភាគខាងជើងប្រទេសអេស្ប៉ាញ។
៤
តារាម៉ូដែលមួយរូបស្លៀកពាក់សំលៀកបំពាក់ច្នៃដោយលោក Jean-Paul Gaultier ក្នុងពិធីបង្ហាញម៉ូដសំលៀកបំពាក់រដូវស្លឹកឈើជ្រុះ និងរដូវរងាឆ្នាំ២០១៦ និង២០១៧ Haute Couture នៅក្រុងប៉ារីស ប្រទេសបារាំង។
៥
សត្វចាបបញ្ចុកចំណីគ្នានៅក្នុងព្រៃមួយនៅទីក្រុងរមណីយដ្ឋាន Gangneung ក្នុងប្រទេសកូរ៉េខាងត្បូង។
៦
ក្មេងស្រីម្នាក់សម្ងួតស្នាមសាក់ Henna នៅលើដៃរបស់នាង មុនពេលពិធីបុណ្យ Eid al-Fitr នៃសាសនាមូស្លីម ដើម្បីកំណត់នូវការបញ្ចប់ពិធីបុណ្យរ៉ាម៉ាឌន ក្នុងក្រុងការ៉ាឈី ប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦។
៧
កីឡាការនី Nafissatou Thiam នៃប្រទេសប៊ែលហ្ស៊ិមចូលរួមនៅក្នុងការប្រកួតជម្រុះផ្នែកលោតកម្ពស់អំឡុងពេលការប្រកួតជើងឯកកាយវប្បកម្មអឺរ៉ុបនៅឯកីឡាដ្ឋាន Olympic ក្នុងក្រុងអាំស្ទែដាំ។
៨
រលកបោកប៉ះខ្នងបុរសម្នាក់នៅឯសមុទ្រអារ៉ាប់ក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។
រូបភាពជុំវិញពិភពលោក ០៦ កក្កដា ២០១៦
XS
SM
MD
LG