រូបភាពជុំវិញពិភពលោកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ មកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌូណេស៊ី ឥណ្ឌា ជប៉ុន បូលីវី អង់គ្លេស បេឡារុស អូទ្រីស និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ០៥ កក្កដា ២០២០

១
សិល្បករសម្តែងរបាំពាក់ស្រោមមុខ Sidakarya ក្នុងការអធិដ្ឋានមួយដើម្បីបង្ហាញពីការដឹងគុណចំពោះការជួយទប់ស្កាត់មេរោគកូរ៉ូណាថ្មី និងសុំពរជ័យសម្រាប់ការចាប់ផ្តើមស្ថានភាពធម្មតាវិញ នៅប្រាសាទ Besakih ក្នុងក្រុង Karangasem កោះបាលី ប្រទេសឥណ្ឌូណេស៊ី។

២
ព្រះសង្ឃ និងកុមារៗមើលយន្តហោះដឹកអ្នកដំណើរអន្តរជាតិ ហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ Chandra Bose នៅដំបូលអគារសម្រាប់ព្រះសង្ឃ និងសាលារៀនសម្រាប់កុមារក្រីក្រនៅក្នុងក្រុង Kolkat ប្រទេសឥណ្ឌា។

៣
រថយន្តមួយដាំក្បាលចូលក្នុងផ្លូវភក់មួយ បន្ទាប់ពីត្រូវបានទឹកជំនន់អូសទាញមកដល់កន្លែងនោះ នៅក្នុងក្រុង Hitoyoshi ខេត្ត Kumamoto ប្រទេសជប៉ុន។

៤
ក្តារមឈូសនេះត្រូវរុំទៅដោយប្លាស្ទិក និងមានសាកសពរបស់បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានស្លាប់កាលពីសប្តាហ៍មុន។ ក្តារមឈូសនេះត្រូវបានគេដាក់នៅលើរទេះរុញមួយនៅកណ្តាលផ្លូវក្នុងក្រុង Cochabamba ប្រទេសបូលីវី កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។

៥
កាំជ្រួចត្រូវបានបាញ់នៅពីលើបូជនីយដ្ឋានវ៉ាស៊ីនតោន នៅផ្សារទំនើប National Mall ក្នុងពេលប្រារព្ធទិវាឯករាជ្យនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។

៦
មនុស្សម្នាពាក់ម៉ាសលេងសប្បាយនៅក្នុងក្រុងឧទ្យាន Thorpe បន្ទាប់ពីឧទ្យាននេះបានបើកឡើងវិញ ក្រោយមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងក្រុង Chertsey ប្រទេសអង់គ្លេស។

៧
មនុស្សម្នាលោតរំលងភ្លើង នៅពេលពួកគេចូលរួមក្នុងពិធីបុណ្យ Ivan Kupala នៅសារមន្ទីររដ្ឋមួយ នៅក្បែរភូមិ Aziarco ប្រទេសបេឡារុស។

៨
មនុស្សម្នាសប្បាយរីករាយនឹងឆ្នេរខ្សាច់នៅកោះ Coney កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងសង្កាត់ Brooklyn បុរីញូវយ៉ក។

៩
កីឡាករប្រណាំងរថយន្ត លោក Pierre Gasly បើករថយន្តរបស់លោកក្នុងការហាត់សមលើកទី៣ នៅទីលាន Red Bull Ring នៅក្នុងក្រុង Spielberg ប្រទេសអូទ្រីស កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។

១០
មនុស្សម្នាជួបជុំគ្នានៅលើផ្លូវខាងក្រៅរង្គសាលនានាក្នុងតំបន់ Soho ក្រុងឡុងដ៍ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នៅពេលដែលការរឹតត្បិតត្រូវបានបន្ធូរបន្ថយបន្ថែមទៀត ក្នុងពេលរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។

១១
បុរសម្នាក់ដើរនៅលើព្រិលពណ៌ផ្កាឈូក នៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ដោយគេជឿថា វាកើតឡើងដោយសារតែមានវត្តមាននៃស្លែសមុទ្រអំបូរ Ancylonela nordenskioeldii ដែលមានប្រភពមកពីប្រទេសហ្គ្រោអង់ឡង់។