កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៥ កក្កដា ២០១៨

១
ក្រុមយោធាកំពុងទាញខ្សែកាបចេញពីទីតាំងរូង Tham Luang នៅពេលក្មេងៗនៃក្រុមបាល់ទាត់មួយក្រុមនិងគ្រូបង្វឹករបស់គេ នៅជាប់ខាងក្នុងរូងនេះជាមួយអ្នកជួយសង្គ្រោះផ្សេងទៀត នៅខេត្តឈាងរ៉ៃ ភាគខាងកើតប្រទេសថៃ។

២
បាតុករម្នាក់ដែលមានពាក់ម៉ាស់មានរូបទង់ជាតិប្រទេស Turkestan ខាងកើត និងដៃម្ខាងមានរូបទង់ជាតិប្រទេសចិន កំពុងចូលរួមធ្វើការតវ៉ាប្រឆាំងនឹងធ្វើទុកបុកម្នេញរបស់ចិនលើជនជាតិដើម Uighur កាន់សាសនាឥស្លាម កាលពីកុបកម្មនៅខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុង Urumqi។ ការធ្វើបាតុកម្មនេះស្ថិតនៅមុខស្ថានកុងស៊ុលចិន ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។

៣
ស្ត្រីម្នាក់ថតរូបភ្នំភ្លើង Mount Agung ដែលកំពុងបញ្ចេញផ្សែងទៅក្នុងអាកាស ដែលមើលឃើញពីឃុំ Kubu នៃតបន់ Karangasem នៅលើកោះបាលីប្រទេសឥណ្ឌូនេស៊ី។

៤
ប្អូនប្រុសរបស់ Mahmud al-Ghrabli អាយុ ១៦ឆ្នាំ ជនជាតិប៉ាឡេស្ទីន យំនៅក្នុងពិធីហែសពបងប្រុសរបស់ខ្លួននៅទីកុង Gaza City។ បងប្រុសគាត់ត្រូវបានបាញ់ដោយទាហានអ៊ីស្រាអែល នៅពេលធ្វើបាតុកម្មនៅព្រំដែនជាមួយប្រទេសអ៊ីស្រាអែល។

៥
រូបត្រីបាឡែន២ដែលមានទំហំដូចត្រីបាឡែនពិត ផុសចេញពីសមុទ្រដោយមានជាប់ទៅដោយថង់ផ្លាស្ទិក នៅពីមុខអាគារប្រវត្តិសាស្ត្រ Pantheon ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

៦
ស្ថានីយ៍អវកាសអន្តរជាតិ (កណ្ដាល) កំពុងធ្វើដំណើរកាត់ពីមុខព្រះចន្ទ នៅក្នុងគន្លងនៃភពផែនដី ហើយត្រូវបានថតដោយអ្នកថតរូបពីទីក្រុង Salgotarjan ប្រទេសហុងគ្រី។

៧
កីឡាករ Thomas Fabbiano នៃប្រទេសអ៊ីតាលី គប់កន្សែងទៅលើកន្លែងអង្គុយ ក្រោយពេលលោកបានឈ្នះការប្រកួតជុំទី២ ទៅលើកីឡាករ Stan Wawrinka របស់ប្រទេសស្វ៊ីស ក្នុងការប្រកួតជើងឯកតិន្នីស នៅទីកីឡដ្ឋាន Wimbledon ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៨
បុរសម្នាក់អង្គុយនៅលើរូបសម្រាប់ទាក់ទាញការចាប់អារម្មណ៍ គឺបង់សម្រាប់អង្គុយដែលមានរាងជាគ្រាប់បែកមានទង់ជាតិអាមេរិក នៅខាងក្រៅហាងទំនិញរបស់អាមេរិក ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ ប្រទេសចិនបានអះអាងថា ខ្លួនបានត្រៀមធ្វើសង្គ្រាមជំនួញជាមួយអាមេរិក។

៩
ការបាញ់កាំជ្រួចនៅលើវិមានចងចាំ Lincoln វិមានវ៉ាស៊ីនតោន និងនៅវិមានកាពីតូលរបស់អាមេរិក កាលពីថ្ងៃពុធ ទី៤ ខែកក្កដា ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ។

១០
កីឡាករ Rafael Devers (ឆ្វេង) កំពុងរំអិលខ្លូនទៅលើស្មៅ ដោយឆ្លងកាត់មុខកីឡាករ Pedro Severino នៃក្រុម Washington Nationals ដើម្បីយកពិន្ទុ ក្នុងការប្រួតបាល់ Baseball នៅរដ្ឋធានីវ៉ាស៊ីនតោន។

១១
ថ្ងៃលិចនៅលើទីក្រុងដែលសម្បូរទៅដោយធនាគារ នៅលើទន្លេ Main ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

១២
លោក Joey Chestnut បានឈ្នះការប្រកួតបរិភោគសាច់ក្រក Nathan's Hot Dog ប្រចាំឆ្នាំ ដោយបានបង្កើតឯកទត្តកម្មពិភពលោកថ្មី គឺបានបរិភោគសាច់ក្រកចំនួន៧៤ នៅទីក្រុង Brooklyn រដ្ឋញូវយ៉ក់។