រូបភាពជុំវិញពិភពលោកថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០១៧ មានមកពីប្រទេសដូចជាអាល្លឺម៉ង់ អង់គ្លេស អាមេរិក អ៊ីរ៉ាក់ ស្វីស អេស៉្បាញ វ៉េណេស៊ុយអេឡា បារាំង អូទ្រីស និងជប៉ុន។
រូបភាពជុំវិញពិភពលោក ០៥ កក្កដា ២០១៧
![ការសម្តែងក្នុងបាតុកម្ម «១០០០ រូបរាង» មុននឹងកិច្ចប្រជុំកំពូល G២០ ក្នុងទីក្រុង Hamburg នៅប្រទេសអាល្លឺម៉ង់ ចាប់ផ្តើម។](https://gdb.voanews.com/d2c58be5-32cb-4f59-89e1-77ede3a5235d_w1024_q10_s.jpg)
១
ការសម្តែងក្នុងបាតុកម្ម «១០០០ រូបរាង» មុននឹងកិច្ចប្រជុំកំពូល G២០ ក្នុងទីក្រុង Hamburg នៅប្រទេសអាល្លឺម៉ង់ ចាប់ផ្តើម។
![រថក្រោះសម្រាប់ការពារគ្រាអាសន្ន Emergency Response Division បាញ់ផ្លោងទៅកាន់ក្រុមយោធារដ្ឋឥស្លាមនៅក្នុងទីក្រុងចំណាស់ Mosul ប្រទេសអ៊ីរ៉ាក់។](https://gdb.voanews.com/fd3e92cb-bad0-402e-9554-38a527885e3c_w1024_q10_s.jpg)
២
រថក្រោះសម្រាប់ការពារគ្រាអាសន្ន Emergency Response Division បាញ់ផ្លោងទៅកាន់ក្រុមយោធារដ្ឋឥស្លាមនៅក្នុងទីក្រុងចំណាស់ Mosul ប្រទេសអ៊ីរ៉ាក់។
![ប្រធានាធិបតីបារាំង លោក Emmanuel Macron ឈរនៅខាងមុខម្ឈូសរបស់សពលោក Simone Veil គ្របដោយទង់ជាតិបារាំងក្នុងពិធីបុណ្យសពនៅក្នុងទីក្រុងប៉ារីស។ អ្នករស់រានមានជីវិតពីការសម្លាប់រង្គាលបានចូលរួមជាមួយលោកប្រធានាធិបតីនិងឥស្សរៈជនជាច្រើនក្នុងពិធីសម្រាប់លោក Simone Veil ដែលបានរួបផុតពីរបបណាស៊ីសដ៏ប្រល័យដើម្បីក្លាយជាប្រធានសភាអឺរ៉ុបនិងជាអ្នកនយោបាយដ៏គួរឲ្យគោរពបំផុត។](https://gdb.voanews.com/bba63b04-1aa8-4885-8aaf-31e725a29eee_w1024_q10_s.jpg)
៣
ប្រធានាធិបតីបារាំង លោក Emmanuel Macron ឈរនៅខាងមុខម្ឈូសរបស់សពលោក Simone Veil គ្របដោយទង់ជាតិបារាំងក្នុងពិធីបុណ្យសពនៅក្នុងទីក្រុងប៉ារីស។ អ្នករស់រានមានជីវិតពីការសម្លាប់រង្គាលបានចូលរួមជាមួយលោកប្រធានាធិបតីនិងឥស្សរៈជនជាច្រើនក្នុងពិធីសម្រាប់លោក Simone Veil ដែលបានរួបផុតពីរបបណាស៊ីសដ៏ប្រល័យដើម្បីក្លាយជាប្រធានសភាអឺរ៉ុបនិងជាអ្នកនយោបាយដ៏គួរឲ្យគោរពបំផុត។
![បាតុករពាក់ស្នែងគោជាមួយនឹងម្សៅពណ៌ក្រហមក្នុងបាតុកម្មប្រឆាំងនឹងការជល់គោនៅខាងមុខសាលាក្រុងមួយថ្ងៃមុនទិវា San Fermin ក្នុងទីក្រុង Pamplona ភាគខាងជើងប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/6b39e505-b0e7-4af5-884d-23b58f04f9f3_w1024_q10_s.jpg)
៤
បាតុករពាក់ស្នែងគោជាមួយនឹងម្សៅពណ៌ក្រហមក្នុងបាតុកម្មប្រឆាំងនឹងការជល់គោនៅខាងមុខសាលាក្រុងមួយថ្ងៃមុនទិវា San Fermin ក្នុងទីក្រុង Pamplona ភាគខាងជើងប្រទេសអេស្ប៉ាញ។
![តំណាងរាស្រ្តគណបក្សប្រឆាំង Americo De Grazia រងរបួសនៅពេលអ្នកគាំទ្ររដ្ឋាភិបាលបង្ខំចូលសភាជាតិរបស់ប្រទេសវ៉េណេស៊ុយអេឡាដែលគ្រប់គ្រងដោយក្រុមប្រឆាំងនៅរដ្ឋធានីការ៉ាកាស។](https://gdb.voanews.com/8a960fe5-a407-47ea-a53c-a5bfd997a91d_w1024_q10_s.jpg)
៥
តំណាងរាស្រ្តគណបក្សប្រឆាំង Americo De Grazia រងរបួសនៅពេលអ្នកគាំទ្ររដ្ឋាភិបាលបង្ខំចូលសភាជាតិរបស់ប្រទេសវ៉េណេស៊ុយអេឡាដែលគ្រប់គ្រងដោយក្រុមប្រឆាំងនៅរដ្ឋធានីការ៉ាកាស។
![ប្រជាជនបានចូលរួមក្នុងព្រឹត្តិការណ៍ហែលទឹកជាសាធារណប្រចាំឆ្នាំនៅបឹង Lake Zurich នៅទីក្រុង Zurich ប្រទេសស្វីស។](https://gdb.voanews.com/fe7dba90-ddb5-415c-ba53-582bb90e646a_w1024_q10_s.jpg)
៦
ប្រជាជនបានចូលរួមក្នុងព្រឹត្តិការណ៍ហែលទឹកជាសាធារណប្រចាំឆ្នាំនៅបឹង Lake Zurich នៅទីក្រុង Zurich ប្រទេសស្វីស។
![តារាម៉ូដែលម្នាក់បង្ហាញម៉ូតរ៉ូបអាពាហ៍ពិពាហ៍ដោយអ្នកច្នៃម៉ូត Elie Saa ដែលជាផ្នែកមួយនៃម៉ូតសម្រាប់រដូវកាលស្លឹកឈើជ្រុះនិងរដូវរងា២០១៧និង២០១៨នៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង។](https://gdb.voanews.com/6ada9a22-5854-43c1-9ef2-557e90731e2f_w1024_q10_s.jpg)
៧
តារាម៉ូដែលម្នាក់បង្ហាញម៉ូតរ៉ូបអាពាហ៍ពិពាហ៍ដោយអ្នកច្នៃម៉ូត Elie Saa ដែលជាផ្នែកមួយនៃម៉ូតសម្រាប់រដូវកាលស្លឹកឈើជ្រុះនិងរដូវរងា២០១៧និង២០១៨នៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង។
![ប៉ូលិសប្រើទឹកបាញ់ក្រុមបាតុករនៅ Schanzenviertel មុនពេលកិច្ចប្រជុំកំពូលG20 ក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី០៤ កក្កដា ២០១៧។](https://gdb.voanews.com/389d025b-755a-4458-9c9e-17ffdfae68bf_w1024_q10_s.jpg)
៨
ប៉ូលិសប្រើទឹកបាញ់ក្រុមបាតុករនៅ Schanzenviertel មុនពេលកិច្ចប្រជុំកំពូលG20 ក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី០៤ កក្កដា ២០១៧។
![កាំជ្រួចបានបាញ់ឡើងនៅទីក្រុងញូវយ៉កដើម្បីអបអរថ្ងៃឯករាជ្យរបស់សហរដ្ឋអាមេរិកនៅទន្លេ East River កាលពីថ្ងៃទី០៤ កក្កដា ២០១៧។](https://gdb.voanews.com/fb729b65-df30-4810-81bc-c26459ebcda4_w1024_q10_s.jpg)
៩
កាំជ្រួចបានបាញ់ឡើងនៅទីក្រុងញូវយ៉កដើម្បីអបអរថ្ងៃឯករាជ្យរបស់សហរដ្ឋអាមេរិកនៅទន្លេ East River កាលពីថ្ងៃទី០៤ កក្កដា ២០១៧។
![លោក Christian Jacobs រង់ចាំប្រធានាធិបតីដូណាល់ ត្រាំនៅកណ្តាលភ្លៀងក្នុងទិវា ០៤ កក្កដា នៅសេតវិមានរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី០៤ កក្កដា ២០១៧។](https://gdb.voanews.com/3c98b1d4-af58-454f-877e-1918fb301130_w1024_q10_s.jpg)
១០
លោក Christian Jacobs រង់ចាំប្រធានាធិបតីដូណាល់ ត្រាំនៅកណ្តាលភ្លៀងក្នុងទិវា ០៤ កក្កដា នៅសេតវិមានរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី០៤ កក្កដា ២០១៧។
![កាំជ្រួចបានផ្ទុះលើឧទ្យានជាតិដើម្បីអបអរទិវាឯករាជ្យជាតិនៅវិមានសភានិងសារមន្ទីជាតិរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៤ កក្កដា ២០១៧។](https://gdb.voanews.com/26be5c5a-0ef7-4187-932f-5e51cf938eef_w1024_q10_s.jpg)
១១
កាំជ្រួចបានផ្ទុះលើឧទ្យានជាតិដើម្បីអបអរទិវាឯករាជ្យជាតិនៅវិមានសភានិងសារមន្ទីជាតិរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៤ កក្កដា ២០១៧។
![អវកាសយានិក Jack Fischerនិង Peggy Whitson ប្រារព្ធថ្ងៃ០៤ កក្កដាពី402 គីឡូម៉ែតពីផែនដីនៅស្ថានីយអាកាសអន្តរជាតិ។ លោក Fischer បានចែករំលែករូបនេះលើប្រព័ន្ធផ្សព្វផ្សាយដោយនិយាយថា «ពេលខ្លះពួកយើងមិនអាចឈរឲ្យត្រង់បាន ប៉ុន្តែពួកយើងគ្មានបញ្ហាក្នុងការបង្ហាញពីមោទនភាពជនជាតិ អាមេរិកនោះទេ។ រីករាយថ្ងៃ០៤ កក្កដា»។](https://gdb.voanews.com/b1733fa7-560f-4763-b2b1-88c6800ad85d_w1024_q10_s.jpg)
១២
អវកាសយានិក Jack Fischerនិង Peggy Whitson ប្រារព្ធថ្ងៃ០៤ កក្កដាពី402 គីឡូម៉ែតពីផែនដីនៅស្ថានីយអាកាសអន្តរជាតិ។ លោក Fischer បានចែករំលែករូបនេះលើប្រព័ន្ធផ្សព្វផ្សាយដោយនិយាយថា «ពេលខ្លះពួកយើងមិនអាចឈរឲ្យត្រង់បាន ប៉ុន្តែពួកយើងគ្មានបញ្ហាក្នុងការបង្ហាញពីមោទនភាពជនជាតិ អាមេរិកនោះទេ។ រីករាយថ្ងៃ០៤ កក្កដា»។
![អ្នកលេងទឹកម្នាក់ដែលកំពុងរអិលចុះក្រោមតាមបំពង់ទឹកនៅក្នុងថ្ងៃដ៏ក្តៅមួយក្នុងអាងហែលទឹកសាធារណៈក្នុងទីក្រុង Vienna ប្រទេសអូទ្រីស។](https://gdb.voanews.com/9631c373-211f-49f4-b0ee-356b69888f2c_w1024_q10_s.jpg)
១៣
អ្នកលេងទឹកម្នាក់ដែលកំពុងរអិលចុះក្រោមតាមបំពង់ទឹកនៅក្នុងថ្ងៃដ៏ក្តៅមួយក្នុងអាងហែលទឹកសាធារណៈក្នុងទីក្រុង Vienna ប្រទេសអូទ្រីស។
![លោក Geraint Thomas នៃចក្រភពអង់គ្លេសស្លៀកឈុតពណ៌លឿងនិងលោក Chris Froome (ខាងឆ្វេងលោក Thomas) កំពុងជិះកង់ជាមួយក្រុមក្នុងការប្រណាំងចម្ងាយ១៦០.៥គីឡូម៉ែតដែលចាប់ផ្តើមពី នៅទីក្រុង Vittel និងបញ្ចប់នៅ La Planche des Belles Filles ប្រទេសបារាំង។](https://gdb.voanews.com/ded640e8-5a1c-4826-a469-975d71a33b1c_w1024_q10_s.jpg)
១៤
លោក Geraint Thomas នៃចក្រភពអង់គ្លេសស្លៀកឈុតពណ៌លឿងនិងលោក Chris Froome (ខាងឆ្វេងលោក Thomas) កំពុងជិះកង់ជាមួយក្រុមក្នុងការប្រណាំងចម្ងាយ១៦០.៥គីឡូម៉ែតដែលចាប់ផ្តើមពី នៅទីក្រុង Vittel និងបញ្ចប់នៅ La Planche des Belles Filles ប្រទេសបារាំង។
![បុរសម្នាក់ឆ្លងកាត់ផ្លូវលិចទឹកជាមួយថ្មធា្លក់នៅតំបន់ Oita Prefecture ទីក្រុង Hita ប្រទេសជប៉ុន បន្ទាប់ពីភ្លឿងធ្លាក់ខ្លាំង។](https://gdb.voanews.com/072e85a9-dc65-4960-a1d7-2fbd0e6e82f3_w1024_q10_s.jpg)
១៥
បុរសម្នាក់ឆ្លងកាត់ផ្លូវលិចទឹកជាមួយថ្មធា្លក់នៅតំបន់ Oita Prefecture ទីក្រុង Hita ប្រទេសជប៉ុន បន្ទាប់ពីភ្លឿងធ្លាក់ខ្លាំង។
![ស្រ្តីម្នាក់កំពុងមើលរូបចម្លាក់ Gran Elefandret នៅក្នុងការតាំងពិព័រណ៍ Frieze Sculpture ក្នុងទីក្រុងឡុងដ៏។](https://gdb.voanews.com/4c077ad4-4e06-4265-a8f4-d778352fe5f8_w1024_q10_s.jpg)
១៦
ស្រ្តីម្នាក់កំពុងមើលរូបចម្លាក់ Gran Elefandret នៅក្នុងការតាំងពិព័រណ៍ Frieze Sculpture ក្នុងទីក្រុងឡុងដ៏។