រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ មានមកពីប្រទេសឥណ្ឌា អង់គ្លេស ហ្វីលីពីន ហូឡង់ សហរដ្ឋអាមេរិក អូទ្រីស អាល្លឺម៉ង់ និងទីក្រុងហុងកុង។
រូបភាពជុំវិញពិភពលោក ៥ កក្កដា ២០១៥

១
ក្មេងប្រុសម្នាក់ហ្វឹកហាត់កីឡា Mallakhamb ដែលជាប្រភេទកីឡាកាយសម័ន្ធបុរាណរបស់ឥណ្ឌា នៅលើបង្គោលឈើមួយ នៅមុនពេលពិធីបុណ្យ Lord Jagannath ចាប់ផ្តើមក្នុងទីក្រុង Ahmadabad។

២
ម្ចាស់ក្សត្រីយ៍ Kate Middleton បីព្រះនាង Charlotte ចូលព្រះវិហារ St. Mary Magdalene ដើម្បីប្រោះព្រំចូលជាគ្រិស្ទាន ក្នុងទីក្រុង Sandringham ប្រទេសអង់គ្លេស។

៣
បុរសមូស្លីមម្នាក់រៀបចំម្ហូបសម្រាប់ការស្រាយបួសនៅក្នុងព្រះវិហារឥស្លាមមួយ ក្នុងខែរ៉ាម៉ាដាន់ ក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា។

៤
ប្រជាជនជ្រកភ្លៀងក្រោមឡានដឹកទំនិញមួយ ខណៈព្យុះមូសុង Linfa បានពង្រីកឥទ្ធិពលរបស់ខ្លួនបក់បោកនៅប៉ែកនិរតីក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៥
បុរសពាក់អាវយឺតកីឡាប្រណាំងកង់ Tour de France ម្នាក់កំពុងហ្វឹកហាត់ការជិះកង់បង្ហោះ មុនចាប់ផ្តើមការប្រកួតប្រណាំងកង់ Tour de France លើកទី១០២ ក្នុងរយៈចម្ងាយ១៦៦គីឡូម៉ែត្រពីខេត្ត Utrecht ដល់ Zeeland ប្រទេសហូឡង់។

៦
អ្នកចូលរួមម្នាក់ក្នុងការដើរក្បួនប្រចាំឆ្នាំនៃក្រុមបុរសស្រឡាញ់ភេទដូចគ្នា Christopher Street Day ស្ថិតនៅក្នុងសម្លៀកបំពាក់ដែលច្នៃដោយខ្លួនឯង នៅមុខព្រះវិហារ Cologne ភាគខាងលិចប្រទេសអាល្លឺម៉ង់។

៧
កាំជ្រួចត្រូវបានបាញ់បង្ហោះនៅលើទន្លេ East River នៅលើផ្ទៃជើងមេឃនៃទីក្រុង Manhattan កាលពីថ្ងៃបុណ្យឯករាជ្យអាមេរិក ទី៤ ខែកក្កដា ឆ្នាំ២០១៥។

៨
តារាបង្ហាញម៉ូតម្នាក់ឈរឲ្យថតរូប នៅក្នុងពិធីគូររូបលើខ្លួនប្រចាំឆ្នាំ (World Bodypainting Festival) ក្នុងទីក្រុង Poertschach ប្រទេសអូទ្រីស។

៩
រូបថតពីលើអាកាស បង្ហាញពីមនុស្សសម្រាកលម្ហែនៅលើក្តារបណ្តែតទឹកនៅលើបឹង Silbersee នារដូវក្តៅក្នុងទីក្រុង Haltern ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥។

១០
កីឡាករប្រកួតធ្វើកាយវិការដាក់អ្នកទស្សនាមុនការប្រកួតអុំទូក ក្នុងពិធីបុណ្យពិព័រណ៍ទូកនាគក្នុងទីក្រុងហុងកុង។