រូបភាពជុំវិញពិភពលោកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា ចិន សហរដ្ឋអាមេរិក ជប៉ុន បារាំង អង់គ្លេស អូទ្រីស កូរ៉េខាងជើង អាល់បានី។
រូបភាពជុំវិញពិភពលោក ០៤ កក្កដា ២០១៧

១
នារីម្នាក់លោតលើសំណាញ់នៅខាងមុខការប្រកួតបរិភោគ Hot Dog ដ៏ល្បីរបស់ Nathan ក្នុងទិវាអន្តរជាតិថ្ងៃទី០៤ កក្កដា នៅកោះ Coney Island ទីក្រុង Brooklyn បុរីញូវយ៉ក។

២
Geraint Thomas (កណ្តាល) របស់ចក្រភពអង់គ្លេស ស្លៀកឈុតពណ៌លឿងជិះកង់ជាមួយក្រុមរបស់លោកកាត់សួនផ្កាឈូករ័ត្នក្នុងការប្រកួតចម្ងាយ២០៦.៥គីឡូម៉ែតរវាង Mondorf-les-Bains និង Vittel ក្នុងការប្រណាំងកង់ Tour de France លើកទី១០៤។

៣
បុរសម្នាក់លោតចូលក្នុងទន្លេ Blue Eye ដែលជាទន្លេកើតដោយបាតុភូតធម្មជាតិនៅក្បែរ ស្រុក Delvine ក្នុងប្រទេសអាល់បានី។

៤
កម្មករកំពុងលើករូបសំណាកព្រះពុទ្ធនៅក្នុងហាងនៅទីក្រុងបាងកកប្រទេសថៃដើម្បីរៀបចំសម្រាប់ថ្ងៃចូលវស្សាខាងមុខ។

៥
គ្រាប់មីស៊ីលអន្តរជាតិ Hwasong-14 ត្រូវបានថតនៅក្នុងការបាញ់សាកល្បងមួយដោយភ្នាក់ងារសារពត៌មានកូរ៉េខាងជើង ក្នុងរដ្ឋធានីព្យុងយ៉ាង។

៦
អ្នកពន្លត់អគ្គិភ័យបានលើកសត្វមាន់និងប្រអប់សម្រាប់ដឹកមាន់ចេញពីផ្លូវធំ A1 ក្នុងទីក្រុង Asten ប្រទេសអូទ្រីស ដែលឡានដឹកទំនិញមួយបានបង្កឲ្យមានចលាចលដល់ចរាចរបន្ទាប់ពីឡាននោះបាត់បង់ជំហរបន្ទាប់ដោយបានដឹកមាន់៧.០០០ក្បាល។

៧
ប្រជាជនកំពុងជិះ រ៉ូល័រ កូស្ទ័រ នៅពេលល្ងាចក្នុងសួនកម្សាន្ត Worlds of Fun ទីក្រុង Kansas រដ្ឋ Missouri កាលពីថ្ងៃទី០៣ កក្កដា ២០១៧។

៨
សិស្សនិស្សិតត្រូវបានធ្វើដំណើរតាមរថយន្តដឹកទំនិញកាត់តំបន់លិចទឹកមួយនៅមហាវិទ្យាល័យក្នុងទីក្រុង Guilin ខេត្ត Guangxi ប្រទេសចិនកាលពីថ្ងៃទី០៣ កក្កដា ២០១៧។

៩
តារាម៉ូដែលបង្ហាញម៉ូតច្នៃប្រឌិតរបស់ Chanel ក្រោមអគារក្លែង Eiffel Tower នៅ Grand Palais សម្រាប់ម៉ូតរដូវរងានិងរដូវស្លឹកឈើជ្រុះឆ្នាំ២០១៧និង២០១៨ របស់ Haute Couture នៅទីក្រុងប៉ារីសប្រទេសបារាំង។

១០
ទូកទេសចរមួយកំពុងជិះជុំវិញសួនផ្កាលីលីនៅក្នុងសួន Beihai ទីក្រុងប៉េកាំងប្រទេសចិន។

១១
ក្រុមអ្នកជិះកង់ក្នុងជុំទី០៤របស់ការប្រណាំងកង់ Tour de France ចម្ងាយ២០៧.៥ គីឡូម៉ែតដែលបានចាប់ផ្តើមនៅ Mondorf-les-Bains ទីក្រុង Luxembourg និងបញ្ចប់នៅទីក្រុង Vittel ប្រទេសបារាំង។

១២
រលកដ៏ធំមួយដោយសារព្យុះត្រូពិក Nanmadol បោកបក់ប៉ះច្រាំង Senjojiki នៅក្រុង Shirahama តំបន់ Wakayama ប្រទេសជប៉ុន។

១៣
បុគ្គលិកការងារកំពុងជួយលើករថយន្តដឹកទំនិញមួយពីផ្លូវហាយវ៉េ U.S. 54 នៅ El Paso រដ្ឋតិចសាស់ ដែលត្រូវបានគេឃើញពីទីក្រុង Ciudad Juarez ប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី០៣ កក្កដា ២០១៧។