រូបភាពជុំវិញពិភពលោកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ មកពីប្រទេសវៀតណាម សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង ចិន ជប៉ុន អាហ្សង់ទីន អាហ្វហ្គានីស្ថាន អង់គ្លេស និងអ៊ូហ្គង់ដា។
រូបភាពជុំវិញពិភពលោក ០៤ កក្កដា ២០១៦

1
អ្នកស្រី Yalenny Vargas រៀបចំទង់ជាតិដើម្បីអបអរសាទរបុណ្យឯករាជ្យជាតិថ្ងៃទីបួន កក្កដា នៅឯសួន Liberty State Park ក្នុងក្រុង Jersey City រដ្ឋ New Jersey។

2
លោក Joey Chestnut (ខាងស្តាំ) ត្រូវបានប្រកាសជាអ្នកទទួលបានជ័យជម្នះនៅក្នុងការប្រកួតបរិភោគហ៊តដកអន្តរជាតិ Nathan នាថ្ងៃទីបួន កក្កដា ក្នុងក្រុងញូវយ៉ក។

3
សមាជិកអ្នកចម្រៀងជាក្រុមបានមកដល់សម្រាប់ពិធីផ្តល់សញ្ជាតិអាមេរិកដល់មនុស្ស ១៤៦នាក់ នៅភូមិ Old Sturbridge ក្នុងក្រុង Sturbridge រដ្ឋ Massachusetts នាថ្ងៃបុណ្យឯករាជ្យជាតិ។

4
បុរសមូស្លីមមួយរូបសង្កេតមើលទីតាំងព្រះចន្ទ ដោយប្រើឧបករណ៍ Theodolite ដើម្បីកំណត់ការបញ្ចប់ខែនៃពិធីបុណ្យរ៉ាម៉ាឌន ក៏ដូចជាថ្ងៃចាប់ផ្តើមដំបូងនៃពិធីបុណ្យ Eid al-Fitr ក្នុងក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

5
លោក Jaffa Amin កូនប្រុសអតីតប្រធានាធិបតីអ៊ូហ្គង់ដាលោក Idi Amin Dada មើលទៅលើបំណែកយន្តហោះចម្បាំង ដែលរងការខូចខាតនៅអំឡុងពេលប្រតិបត្តិការវាយប្រហាររបស់អ៊ីស្រាអែលមកលើព្រលានយន្តហោះអន្តរជាតិ Entebbe នៅក្នុងឆ្នាំ ១៩៧៦ ដើម្បីជួយសង្រ្គោះចំណាប់ខ្មាំង នៅឯឆ្នេរ Aero ភាគខាងត្បូងក្រុងកំប៉ាឡា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។

6
គទានុរក្ស Caroline de Guitaut ធ្វើការបង្ហាញខ្លីៗពីពិព័រណ៍ដែលមានឈ្មោះថា «Fashioning a Reign: 90 Years of Style from The Queen's Wardrobe» ដោយធ្វើការលើកឡើងពីរាជកាលរបស់ព្រះមហាក្សត្រី Elizabeth តាមរយៈការបង្ហាញសំលៀកបំពាក់ផ្លូវការ និងក្រៅផ្លូវការរបស់ព្រះអង្គ នៅឯវិមាន Buckingham Palace ក្នុងក្រុងឡុងដ៍។

7
បុរសជនជាតិអាហ្វហ្គានីស្ថានមួយរូបធ្វើនំផ្អែមនៅរោងចក្រប្រពៃណីតូចមួយនៅអំឡុងពេលខែបុណ្យរ៉ាម៉ាឌនដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យ Eid al-Fitr ក្នុងក្រុងកាប៊ូល។

8
សត្វក្រពាជាប់នៅក្នុងភក់ទន្លេ Pilcomayo ដែលកំពុងតែប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់ជាងគេបំផុតនៅក្នុងរយៈពេលជិតពីរទសវត្សរ៍កន្លងមកនេះ នៅតាមបណ្តោយព្រំដែនរវាងប្រទេសប៉ារ៉ាហ្គាយ និងអាហ្សង់ទីន ក្នុងក្រុង Boqueron កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។

9
អ្នកស្រី Tomomi Ota ទាញរទេះដឹកទំនិញដែលមានដាក់មនុស្សយន្ត Pepper ខណៈដែលអ្នកស្រីឡើងជិះរថភ្លើងក្រោមដីក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

10
មន្រ្តីប៉ូលិសយោធាឈរជាក្រុមដើម្បីទប់ស្កាត់ទឹកជំនន់នៅក្រុង Nanjing ខេត្ត Jiangsu ប្រទេសចិន កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។

11
អ្នកតំណាងឲ្យកន្លែងតាំងពិព័រណ៍ Tate Modern ឈរឲ្យគេថតរូបនៅជិតផ្ទាំងរូប «Jimson Weed/White Flower No.1» ដោយសិល្បករជនជាតិអាមេរិកាំងអ្នកស្រី Georgia O'keeffe នៅអំឡុងពេលការចាប់ផ្តើមស្នាដៃសិល្បៈជាងមួយរបស់អ្នកស្រី O'keeffe នៅកន្លែងតាំងពិព័រណ៍ Tate Modern ក្នុងក្រុងឡុងដ៍។ លោក O'keeffe ជាសិល្បករអាមេរិកាំងល្បីឈ្មោះមួយរូបនាសតវត្សន៍ទី២០ ប៉ុន្តែពិព័រណ៍នៅ Tate Modern ជាពិព័រណ៍ធំជាងគេបង្អស់របស់អ្នកស្រីនៅខាងក្រៅសហរដ្ឋអាមេរិក។

12
តារាម៉ូដែលមួយរូបបង្ហាញពីស្នាដៃដោយសិល្បករ Iris Van Herpen នៅអំឡុងពេលការបង្ហាញម៉ូដ Haute Couture សម្រាប់រដូវស្លឹកឈើជ្រុះ និងរដូវរងា ឆ្នាំ២០១៦ និង២០១៧។

13
វាលផ្កាឈូករ័ត្ននៅជិតក្រុង Zauchwitz ភាគឦសាន ប្រទេសអាល្លឺម៉ង់។

14
បុរសម្នាក់ហាត់ប្រាណនៅលើទូកខាងមុខប្រព័ន្ធយកអគ្គិសនីតាមថាមពលខ្យល់ធ្វើពីធុងជ័រប្លាស្ទិច នៅភូមិលើទឹកមួយក្នុងក្រុងហាណូយ ប្រទេសវៀតណាម។