រូបភាពជុំវិញពិភពលោកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ មានមកពីប្រទេសដូចជា ប៉ាគីស្ថានអ៊ីស្រាអែល កេនយ៉ា សហរដ្ឋអាមេរិក ចិន ឥណ្ឌូណេស៊ី និងអេមីរ៉ាតអារ៉ាប់រួម។
រូបភាពជុំវិញពិភពលោក ៣១ កក្កដា ២០១៩

១
បុគ្គលិកនៅសណ្ឋាគារ DusitD2 អបអរការបើកសណ្ឋាគារឡើងវិញបន្ទាប់ពីសណ្ឋាគារនេះត្រូវបានបិទក្រោយពីមានការវាយប្រហារកងយោធា Al-Shabaab ដែលបានសម្លាប់មនុស្ស២០នាក់ក្នុងទីក្រុងណៃរ៉ូប៊ីប្រទេសកេនយ៉ា។

២
សមាជិកគ្រួសារជនជាតិប៉ាគីស្ថានជួយគ្នាឆ្លងព្រែកបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុង Karachi។

៤
អ្នកថតរូបសត្វព្រៃថតតោសមុទ្រដែលត្រួវបានសត្វបាឡែនស៊ីនៅឆ្នេរសមុទ្រ Monterey Bay រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៩។

៥
សមាជិកសភាអាមេរិកលោក Bernie Sanders និងអ្នកស្រី Elizabeth Warren ថ្លែងនៅយប់ដំបូងនៃការតស៊ូមតិបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលើកទីពីរក្នុងឆ្នាំ២០២០ក្នុងទីក្រុង Detroit រដ្ឋ Michigan កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

៦
ទូកនេសាទនៅផែក្នុងថ្ងៃចុងក្រោយនៃថ្ងៃសម្រាកពីការនេសាទត្រីខណៈដែលអ្នកនេសាទរៀបចំចាកចេញពីកំពង់ផែក្នុងទីក្រុង Lianyungang ភាគខាងកើតខេត្ត Jiangsu ប្រទេសចិន។

៨
រូបភាពពីលើអាកាសបង្ហាញពីព្រៃដែលកំពុងឆេះនៅក្បែរចម្ការដើមត្នោតយកប្រេងនៅសង្កាត់ Kumpeh Ulu ក្នុងទីក្រុង Muarojambi ប្រទេសឥណ្ឌូណេស៊ី។

៩
រូបភាពពីយន្តហោះដ្រូនបង្ហាញបឹងដែលត្រូវបានមនុស្សបង្កើតឈ្មោះថា«បឹងសេ្នហា»នៅសមុទ្រខ្សាច់ក្នុងទីក្រុងឌូបៃ។

១០
ទិដ្ឋភាពកន្លែងសំណង់មួយនៅអ៊ីស្រាអែលតំបន់ Givat Zeev តំបន់ West Bank ភាគខាងជើងទីក្រុង Jerusalem។