រូបភាពជុំវិញពិភពលោកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ មកពីប្រទេសប៊ែលហ្ស៊ិក ជប៉ុន វ៉េណេស៊ុយអេឡា អាល្លឺម៉ង់ ប្រេស៊ីល បូស្ន៊ី និងស្វ៊ីស។
រូបភាពជុំវិញពិភពលោក ៣១ កក្កដា ២០១៧

1
ទាហានកិត្តិយសអៀវឡង់ដើរក្បួននៅកន្លែងបញ្ចុះសព Tyne Cot មុនពេលប្រារព្ធខួប១០០ឆ្នាំនៃសមរភូមិ Passchendaele នៅក្នុងក្រុង Zonnebeke ប្រទេសប៊ែលហ្ស៊ិក។

2
ត្រីមួយប្រភេទដែលត្រូវបានគេដឹកពីកោះ Okinawa ក្នុងប្រទេសជប៉ុន ហែលជាមួយនឹងត្រីទឹកប្រៃត្រូពិចផ្សេងទៀតនៅក្នុងអាងទឹកមួយសម្រាប់ការតាំងពិព័រណ៍ Sony Aquarium ២០១៧ នៅក្នុងក្រុងតូក្យូ។

3
អណ្តាតភ្លើងឆាបឆេះ ខណៈដែលការប៉ះទង្គិចផ្ទុះឡើងនៅពេលដែលការបោះឆ្នោតសភាកំពុងប្រព្រឹត្តទៅក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

4
ពន្លឺនាពេលរាត្រីក្នុងតំបន់ធនាគារនៅក្នុងក្រុង Frankfurt am Main ភាគខាងលិចនៃប្រទេសអាល្លឺម៉ង់ឆ្លុះជាមួយនឹងទឹកទន្លេ Main។

5
ក្រុមមនុស្សចំនួន៩០នាក់ញ៉ាំសាច់អាំង នៅពេលពួកគេអង្គុយនៅលើតុព្យួរដោយខ្សែនៅក្រោមស្ពាន នៅក្នុងក្រុង Limeira ប្រទេសប្រេស៊ីល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

6
ស្ត្រីម្នាក់រត់នៅក្បែរដុំចំបើងមូលៗនៅលើវាលមួយនៅក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

7
អ្នកលោតជ្រមុជទឹកម្នាក់លោតពីស្ពាន Mostar ក្នុងពេលប្រកួតលោតជ្រមុជទឹកបែបប្រពៃណីប្រចាំឆ្នាំលើកទី៤៥១ នៅក្នុងក្រុង Mostar ប្រទេសបូស្ន៊ី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

8
រន្ទះបាញ់នៅពីលើភូមិ Cully នៅ លើច្រាំងទន្លេ Leman ប្រទេសស្វ៊ីស ត្រូវបានគេថតបាន កាលពី៣០ ខែកក្កដា ឆ្នាំ២០១៧។

9
សមាជិកក្រុមពន្លត់អគ្គិភ័យជួយសង្គ្រោះមនុស្សពីកន្ត្រកអូសដោយខ្សែភ្លើងនៅលើអាកាសនៅក្នុងក្រុង Cologne ប្រទេសអាល្លឺម៉ង់។