5ជ័យលាភីនៃការប្រណាំងកង់ Tour de France គឺកីឡាករ Geraint Thomas មកពីអង់គ្លេស (រូបកណ្តាល) ពាក់សម្លៀកបំពាក់ពណ៌លឿង។ លោក និងកីឡាករលេខ២គឺលោក Tom Dumoulin (រូបឆ្វេង) មកពីហូឡង់ និងលេខ៣គឺលោក Christopher Froome មកពីអង់គ្លេស សាទរនូវជ័យជម្នះរបស់ខ្លួននៅលើឆាក បន្ទាប់ពីបានឈ្នះការប្រណាំងកង់ Tour de France លើកទី១០៥ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
6សាច់ញាតិអ្នកជំងឺម្នាក់ចាប់ត្រីនៅក្នុងបរិវេណមន្ទីរពេទ្យមួយដែលលិចទឹក នៅមន្ទីរពេទ្យ Nalanda Medical College and Hospital បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងមួយ នៅក្នុងក្រុង Patna រដ្ឋ Bihar ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
7ផ្សែងចេញភ្លើងឆេះព្រៃ Carr Fire ហោះហើរពីលើស្ពាន Clear Creek នៅក្នុងក្រុង Igo រដ្ឋ California កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
9អ្នកគាំទ្រមើលការប្រណាំងកង់ Tour de France ដែលមានចម្ងាយ១១៦គ.ម. ពីសង្កាត់ Houilles ដល់សង្កាត់ Paris Champs-Elysees កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។