រូបភាពជុំវិញពិភពលោកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ មកពីប្រទេសបារាំង បេឡារុស អូទ្រីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក ចិន និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ០៣ កក្កដា ២០១៧

១
លោកប្រធានាធិបតីបារាំង Emmanuel Macron ធ្វើដំណើរកាត់តាមសាល Busts Gallery ទៅវិមាន Versailles ទីដែលសភា និងព្រឹទ្ធសភារៀបចំកិច្ចប្រជុំមួយនៅខាងក្រៅក្រុងប៉ារីស។ លោកប្រធានាធិបតី Macron ដាក់របៀបវារៈនយោបាយ សន្តិសុខ និងការទូតជាអាទិភាពក្នុងសម័យប្រជុំសភានេះ។

២
មនុស្សម្នាធ្វើការសម្តែងបន្ទាប់មានការដើរក្បួនយោធាដើម្បីទិវាបុណ្យឯករាជ្យជាតិនៅក្នុងក្រុងមីនស្កិ៍ ប្រទេសបេឡារុស។

៣
កង់ត្រូវបានគេព្យួរនៅជាប់ផ្លូវមួយក្នុងជុំទី៣នៃការប្រណាំងកង់ Tour de France ក្នុងចម្ងាយ២១២,៥គ.ម. ដែលចាប់ផ្តើមនៅក្នុងក្រុង Verviers ប្រទេសប៊ែលហ្ស៊ិក និងបញ្ចប់នៅក្នុងក្រុង Longwy ប្រទេសបារាំង។

៤
អ្នកជិះក្តារលើទឹកលេងសប្បាយរីករាយនៅលើបឹង Neusiedl ក្នុងក្រុង Podersdorf ប្រទេសអូទ្រីស កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។

៥
បុគ្គលិកសង្គ្រោះបន្ទាន់ធ្វើការនៅកន្លែងកើតហេតុនៃគ្រោះថ្នាក់ដ៏ប្រល័យមួយនៅលើផ្លូវ A9 ក្បែរក្រុង Muenchberg ប្រទេសអាល្លឺម៉ង់។ រថយន្តក្រុងមួយដែលមានដឹកមនុស្សចាស់ជរានៅថ្ងៃឈប់សម្រាកបានបុកនឹងគូទរថយន្តដឹកទំនិញ។ ការណ៍នេះបានធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងការផ្ទុះឆេះនៅនឹងកន្លែងកើតហេតុផងដែរ។

៦
លោក Jack Fischer ដែលជាអាកាសយានិករបស់ណាសាថតផ្នែកមួយរបស់យាន SpaceX Dragon នៅពេលវាហោះចូលក្នុងបរិយាកាសផែនទីវិញ មុនពេលធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧។

៧
លោក William C. Workinger III ថតរូបនៃស្ថានីយអាកាសអន្តរជាតិដែលបញ្ជាដោយលោកស្រី Peggy A. Whitso អាកាសយានិកអាមេរិក និងកំពុងហោះចូលទៅក្នុងភពព្រះអាទិត្យ នៅក្នុងក្រុង McLean រដ្ឋ Virginia កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។

៨
កប៉ាល់ USS Billings (LCS 15) របស់កងទ័ពជើងទឹកនាពេលអនាគតត្រូវបានគេទាញទម្លាក់ចូលទៅ ក្នុងទន្លេ Menominee ក្នុងក្រុង Marinette រដ្ឋ Wisconsin កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។ នៅពេលដែលមានការប្រកាសជាផ្លូវការ កប៉ាល់ LCS-15 នឹងក្លាយជាកប៉ាល់ដំបូងគេក្នុងចំណោមកប៉ាល់ប្រភេទនេះនៅក្នុងកងទ័ពជើងទឹក។

៩
ក្មេងប្រុសម្នាក់លោតពីកន្លែងអង្គុយរបស់ឆ្មាំសមុទ្រនៅលើឆ្នេរ Atlantic ក្រុងញូវយ៉ក កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។

១០
អ្នកជួយសង្គ្រោះជម្លៀសអ្នកស្រុកនៅក្នុងតំបន់លិចទឹកមួយក្នុងក្រុង Guilin ខេត្ត Guangxi ប្រទេសចិន កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។

១១
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដមួយសម្រាប់កម្មវិធី Iris Van Herpen's Haute Couture Fall/Winter 2017/2018 ដែលធ្វើឡើងក្នុងក្រុងប៉ារីស ប្រទេសបារាំង។

១២
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដដែលរចនាឡើងដោយនាង Tamara Ralph និងលោក Michael Russo ជនជាតិអូស្ត្រាលីសម្រាប់កម្មវិធី Haute Couture Fall/Winter 2017-2018 នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។

១៣
បុរសម្នាក់រុញម៉ូតូរបស់គាត់កាត់ផ្លូវលិចទឹក បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។