រូបភាពជុំវិញពិភពលោកថ្ងៃទី៩៣ ខែកក្កដា ឆ្នាំ២០១៦ មកពីប្រទេសអ៊ីរ៉ាក់ អង់គ្លេស អេស្ប៉ាញ ប៉ូឡូញ បារាំង ហ្វាំងឡង់ សហរដ្ឋអាមេរិក ចិន និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ០៣ កក្កដា ២០១៦

១
អគារបែកបាក់មួយរបស់សណ្ឋគារ Carlton Citadel នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលពុះចែកក្រុង Aleppo។

២
បុរសម្នាក់ស្វែងរកជនរងគ្រោះនៅកន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែកក្នុងឡាននៅតំបន់ពាណិជ្ជកម្មនៅសង្កាត់ Karada ក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ យ៉ាងហោចណាស់មនុស្ស១២៤នាក់បានស្លាប់ និង១៨៦នាក់ផ្សេងទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកពីរកន្លែងផ្សេងគ្នា។

៣
មនុស្សម្នាកាន់បដាក្នុងពេលបាតុកម្មដែលមានឈ្មោះថា «ខែមីនាសម្រាប់អឺរ៉ុប» ប្រឆាំងនឹងការសម្រេចចិត្តរបស់អង់គ្លេសក្នុងការចាកចេញសហភាពអឺរ៉ុប នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។

៤
មានការប្រឈមមួយជាមួយនឹងសេះព្រៃក្នុងព្រឹត្តិការណ៍ប្រពៃណី Rapa Das Bestas នៅក្នុងភូមិ Sabucedo ប្រទេសអេស្ប៉ាញ។

៥
ក្រុម Zelazny របស់ប៉ូឡូញសម្តែងក្បួនអាកាសមួយក្នុងព្រឹត្តិការណ៍ដែលគេហៅថា Szczecin Air Picnic របស់ក្លឹប Aeroclub ក្នុងក្រុង Szczecin កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។

៦
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញពីម៉ូដថ្មីដែលរចនាដោយ Yuima Nakazato ក្នុងព្រឹត្តិការណ៍ប្រមូលផ្តុំម៉ូដសម្លៀកបំពាក់ដែលមានឈ្មោះថា Haute Couture សម្រាប់រដូវរងា និងស្លឹកឈើជ្រុះក្នុងសម្រាប់ឆ្នាំ២០១៦ និង២០១៧ ក្នុងសប្តាហ៍បង្ហាញម៉ូដ នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង

៧
កីឡាករ Tia Rope និងកីឡាករ Joonas Saukkonen (រូបឆ្វេង) និងកីឡាករ Katja Hyvarinen និងកីឡាករ Jukka Podduikin របស់ប្រទេសហ្វាំងឡង់ ប្រកួតដណ្តើមយកជើងឯក Wife Carrying ក្នុងក្រុង Sonkajarvi ប្រទេសហ្វាំងឡង់ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។

៨
អ្នកសម្តែងម្នាក់ស្ថិតនៅលើខ្សែកាបដ៏ខ្ពស់ ក្នុងពេលសម្តែងលើអាកាស Place des Anges ដែលសម្តែងដោយអ្នកដឹកនាំរោងគុនជនជាតិបារាំងម្នាក់ នៅក្នុងក្រុង Kingston up Hull ប្រទេសអង់គ្លេស កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។

៩
ឡានប្រណាំងជាច្រើនបុកគ្នាក្នុងពេលប្រណាំងពានរង្វាន់ NASCAR Sprint Cup Series នៅមហាវិថីអន្តរជាតិ Daytona នៅឆ្នេរ Daytona រដ្ឋ Florida កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។

១០
បន្ទះចុងក្រោយរបស់កែវយឹតវិទ្យុធំបំផុតនៅក្នុងពិភពលោករបស់ចិន ដែលមានឈ្មោះថា FAST ត្រូវបានគេបំពាក់នៅក្នុងតំបន់ Pingtang ខេត្ត Guizhou។

១១
មនុស្សម្នាដើរនៅលើបន្ទះអណ្តែត The Floating Piers ដែលរចនាដោយ Christo Vladimirov Yavachev ដែលកើតនៅប៊ុលហ្គារី នៅចុងសប្តាហ៍នៅក្បែរសង្កាត់ Sulzano ភាគខាងជើងនៃប្រទេសអ៊ីតាលី កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។