រូបភាពជុំវិញពិភពលោកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា អាល្លឺម៉ង់ អែលសាល់វ៉ាឌ័រ សហរដ្ឋអាមេរិក ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ បូលីវី និងអាហ្រ្វិកខាងលិច។
រូបភាពជុំវិញពិភពលោក ២៨ កក្កដា ២០២០

១
ពពកខ្មៅធំមួយត្រូវបានឃើញនៅទីក្រុងបាងកកប្រទេសថៃ។

២
អ្នកគង្វៀលសត្វចៀមវ័យក្មេងម្នាក់ទាញសត្វចៀមរបស់ខ្លួនទៅសមុទ្រមុននឹងពិធីបុណ្យមូស្លីម Eid al-Adha (ពិធីបុណ្យនៃការបូជា) ដែលត្រូវបានគេស្គាល់ថា Tabaski នៅអាហ្វ្រិកខាងលិច។

៣
អ្នកទោសតវ៉ានៅខាងលើដំបូលនៃមន្ទីរឃុំឃាំង San Sebastian ដើម្បីទាមទារជំនួយវេជ្ជសាស្ត្រពីរដ្ឋាភិបាលខណៈដែលមេរោគកូរ៉ូណាបានផ្ទុះក្នុងទីក្រុង Cochabamba ប្រទេសបូលីវីកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

៤
គ្រួសារមួយមើលពិធីបុណ្យសពរបស់សាច់ញាតិម្នាក់នៅទីបញ្ចុះសព La Bermeja ក្នុងទីក្រុង San Salvador ប្រទេសអែលសាល់វ៉ាឌ័រកាលពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០។

៥
ពេទ្យធ្មេញ Nina Agustin (កណ្តាល) និងជំនួយការរបស់នាង(ឆ្វេង) ស្លៀកឈុតការពារផ្ទាល់ខ្លួន ហើយរៀបចំពិនិត្យអ្នកជំងឺរបស់ខ្លួនម្នាក់នៅគ្លីនិកមួយក្នុងទីក្រុង Malang ភាគខាងកើតខេត្ត East Java ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី២៧ កក្កដា ២០២០។

៦
ផ្កាឈូករត័្នក្នុងសួនមួយនៅទីក្រុង Mamming ប្រទេសអាល្លឺម៉ង់។

៧
សិស្សចូលរៀននៅថ្នាក់មួយនៅសាលាដែលមានទីតាំងនៅលើភ្នំក្នុងទីក្រុង Doodhpathri តំបន់ Kashmir ដែលកាន់កាប់ដោយឥណ្ឌាកាលពីថ្ងៃទី២៧ ខែកក្កដា ២០២០។

៨
អ្នកគាំទ្រប្រធានាធិបតី ត្រាំ ហែកស្លាកសញ្ញាអំឡុងកម្មវិធី«Back the Blue/President Trump Standout» ក្នុងទីក្រុង Stoneham រដ្ឋ Massachusetts កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។