កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៧ កក្កដា ២០១៨

១
ទិដ្ឋភាពបង្ហាញពីកម្មករជួយសង្គ្រោះគ្រាមានអាសន្នកំពុងស្ថិតនៅក្នុងចំណោមឡានខូចៗនៅចំណតកណ្ដាលវាលមួយនៅភាគខាងជើងនៃទីក្រុងអាថែន ក្រោយពេលទឹកជំនន់បានវាយប្រហារលើរដ្ឋធានីរបស់ប្រទេសក្រិក។

២
ក្រុមកីឡាប្រណាំងកង់ដែលមានកីឡាករអង់គ្លេស Geraint Thomas ស្លៀកពាក់ខោអាវពណ៌លឿង កំពុងជិះឡើងទួលនៃភ្នំ Col du Tourmalet ក្នុងការប្រណាំងវគ្គទី៩ នៃការប្រណាំងកង់ Tour de France ដែលមានចម្ងាយជាង២០០គីឡូម៉ែត្រ ដោយចេញដំណើរពីក្រុង Lourdes និងបញ្ចប់នៅក្រុង Laruns ប្រទេសបារាំង។

៣
ទាហានម្នាក់លើកមឈូសដែលមានអដ្ឋិធាតុនៃទាហានសហរដ្ឋអាមេរិកដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមកូរ៉េ ក្នុងពេលប្រារព្ធពិធីនៅមូលដ្ឋានទ័ពអាកាស Osan Air Base ក្នុងទីក្រុង Pyeongtaek ប្រទេសកូរ៉េខាងត្បូង។

៤
ក្រុមបាតុករជនជាតិប៉ាឡេស្ទីនកំពុងស្ថិតនៅកន្លែងធ្វើបាតុកម្មដែលមានដុតកង់ឡាន ក្នុងពេលមានការប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែល ក្រោយពេលពិធីបួងសួងនៅថ្ងៃសុក្រ នៅក្នុងក្រុង Hebron នៃតំបន់ West Bank។

៥
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងទស្សនារោងចក្រផលិតដែកថែបដ៏ក្តៅមួយឈ្មោះថា Granite City Works នៅទីក្រុង Granite រដ្ឋ Illinois សហរដ្ឋអាមេរិក។

៦
ឪពុកនិងកូនដែលជាជនអន្តោប្រវេសន៍មកពីប្រទេសហុងឌូរ៉ាស ត្រូវបានគេដោះលែងពីមន្ទីរឃុំឃាំងរួមជាមួយគ្រួសារផ្សេងទៀត។ គាត់ត្រូវបានគេថតរូបនៅក្បែរចំណតរថយន្តក្រុង McAllen រដ្ឋតិចសាស សហរដ្ឋអាមេរិក។

៧
ឧទ្ធម្ភាគចក្រមួយគ្រឿងកំពុងហោះពីក្រោយបណ្ដុំថ្ម Stonehenge នៅពេលថ្ងៃលិចនៅភាគនិរតីនៃប្រទេសអង់គ្លេស។

៨
មនុស្សកំពុងលេងទឹកនៅកន្លែងបាញ់ទឹកនៅពីមុខ Eiffel Tower ក្នុងទីក្រុងប៉ារីស ខណៈពេលដែលរលកកម្ដៅកំពុងបន្តកើតមាននៅក្នុងតំបន់អឺរ៉ុបខាងកើត។