កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៦ កក្កដា ២០១៩
![នាវាយោធាជើងទឹកប៉េរូ ដែលដាក់សញ្ញាថា «សហជីព» ត្រូវបានចតនៅខាងមុខឆកសមុទ្រ Costa Verde ក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ។](https://gdb.voanews.com/1668fa01-0cfb-45f0-8273-8432113b4911_w1024_q10_s.jpg)
១
នាវាយោធាជើងទឹកប៉េរូ ដែលដាក់សញ្ញាថា «សហជីព» ត្រូវបានចតនៅខាងមុខឆកសមុទ្រ Costa Verde ក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ។
![តុនិងគ្រឿងតុបតែងត្រូវបានគេរៀបសម្រាប់ពិធីឈ្មោះថា «បាល់ពណ៌កូលាប» នៅក្លឹបកីឡា Monte-Carlo Sporting Club ក្នុងទីក្រុងម៉ូណាកូ ក្នុងពិធីខួបទី៧១នៃអង្គការកាកបាទក្រហម។](https://gdb.voanews.com/70ff77cf-d91d-416e-81eb-87023aa203b5_w1024_q10_s.jpg)
២
តុនិងគ្រឿងតុបតែងត្រូវបានគេរៀបសម្រាប់ពិធីឈ្មោះថា «បាល់ពណ៌កូលាប» នៅក្លឹបកីឡា Monte-Carlo Sporting Club ក្នុងទីក្រុងម៉ូណាកូ ក្នុងពិធីខួបទី៧១នៃអង្គការកាកបាទក្រហម។
![ក្រុមបាតុករពាក់កំណត់សម្គាល់ ដែលជាផ្នែកមួយនៃចលនា«ជញ្ជាំង Lennon» ក្នុងពេលធ្វើការតវ៉ាប្រឆាំងនឹងហិង្សាកាលពីពេលថ្មីៗនៅ Yuen Long នៃព្រលានយន្តហោះក្នុងទីក្រុងហុងកុង ប្រទេសចិន។](https://gdb.voanews.com/6db7b311-6e44-4091-b8b3-dcaf81a28109_w1024_q10_s.jpg)
៣
ក្រុមបាតុករពាក់កំណត់សម្គាល់ ដែលជាផ្នែកមួយនៃចលនា«ជញ្ជាំង Lennon» ក្នុងពេលធ្វើការតវ៉ាប្រឆាំងនឹងហិង្សាកាលពីពេលថ្មីៗនៅ Yuen Long នៃព្រលានយន្តហោះក្នុងទីក្រុងហុងកុង ប្រទេសចិន។
![អ្នកជិះស្គីឆ្លងប្រទេស ត្រូវបានគេឃើញនៅតំបន់ទឹកកក Dachstein នៅជិតក្រុង Ramsau នៅខណៈពេលដែលអាកាសធាតុក្ដៅកំពុងគ្របដណ្ដប់ប្រទេសអូទ្រីស។](https://gdb.voanews.com/bb2d95ee-176e-403a-b0c4-78d7ba3ed798_w1024_q10_s.jpg)
៤
អ្នកជិះស្គីឆ្លងប្រទេស ត្រូវបានគេឃើញនៅតំបន់ទឹកកក Dachstein នៅជិតក្រុង Ramsau នៅខណៈពេលដែលអាកាសធាតុក្ដៅកំពុងគ្របដណ្ដប់ប្រទេសអូទ្រីស។
![នាវាចម្បាំងចិនឈ្មោះថា Xian ចតនៅជាប់នឹងជញ្ជាំងថ្មនៃទន្លេ Neva ក្នុងទីក្រុង St.Petersburg ប្រទេសរុស្ស៊ី ដោយមានរចនារូបលោក Ivan Krusenshtern នៅខាងឆ្វេង។ នាវាចម្បាំងនេះបានទៅដល់រុស្ស៊ី ដើម្បីចូលរួមក្នុងទិវាកងទ័ពជើងទឹករុស្ស៊ី នៅទីក្រុង Kronshtadt។](https://gdb.voanews.com/9de283e9-1090-40bd-b562-c6c308684dd1_w1024_q10_s.jpg)
៥
នាវាចម្បាំងចិនឈ្មោះថា Xian ចតនៅជាប់នឹងជញ្ជាំងថ្មនៃទន្លេ Neva ក្នុងទីក្រុង St.Petersburg ប្រទេសរុស្ស៊ី ដោយមានរចនារូបលោក Ivan Krusenshtern នៅខាងឆ្វេង។ នាវាចម្បាំងនេះបានទៅដល់រុស្ស៊ី ដើម្បីចូលរួមក្នុងទិវាកងទ័ពជើងទឹករុស្ស៊ី នៅទីក្រុង Kronshtadt។
![សត្វស្លាបកំពុងទំនៅលើបង្គោលភ្លើង នៅពេលដែលមនុស្សកំពុងជិះឆ័ត្រយោង នៅតាមបណ្ដោយឆ្នេរនៅទីក្រុងលីម៉ា ប្រទេសប៉េរូ។](https://gdb.voanews.com/1206dd12-9622-404f-aedd-3afbf50c5c45_w1024_q10_s.jpg)
៦
សត្វស្លាបកំពុងទំនៅលើបង្គោលភ្លើង នៅពេលដែលមនុស្សកំពុងជិះឆ័ត្រយោង នៅតាមបណ្ដោយឆ្នេរនៅទីក្រុងលីម៉ា ប្រទេសប៉េរូ។
![កង់រហាត់ដែលបំពាក់ទៅដោយភ្លើងក្នុងពេលថ្ងៃលិចនៅទីក្រុង Fonyod ប្រទេសហុងគ្រី។](https://gdb.voanews.com/a3dd8403-72a3-4b8c-a18d-8bf4a4755275_w1024_q10_s.jpg)
៧
កង់រហាត់ដែលបំពាក់ទៅដោយភ្លើងក្នុងពេលថ្ងៃលិចនៅទីក្រុង Fonyod ប្រទេសហុងគ្រី។
![ឈុតហែលទឹករបស់កីឡាករចិន Sun Yang បង្ហាញរូបគំនូរជីវចលដ៏ល្បីរបស់អាមេរិក គឺ Micky Mouse ពេលលោកចូលរួមក្នុងវគ្គហ្វឹកហាត់សម្រាប់ការប្រកួតហែលទឹកពិភពលោកឆ្នាំ២០១៩ ទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/88b47592-16ca-4ae9-88bc-5c9418056a6d_w1024_q10_s.jpg)
៨
ឈុតហែលទឹករបស់កីឡាករចិន Sun Yang បង្ហាញរូបគំនូរជីវចលដ៏ល្បីរបស់អាមេរិក គឺ Micky Mouse ពេលលោកចូលរួមក្នុងវគ្គហ្វឹកហាត់សម្រាប់ការប្រកួតហែលទឹកពិភពលោកឆ្នាំ២០១៩ ទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង។
![សង្វកញ្ចែកំពុងចោះដើមឈើនៅក្នុងព្រៃមួយដែលរងគ្រោះដោយភាពរាំងស្ងួត នៅក្រុង Hoexter ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/5763b367-8cc1-4b7d-9057-4e5c216a263f_w1024_q10_s.jpg)
៩
សង្វកញ្ចែកំពុងចោះដើមឈើនៅក្នុងព្រៃមួយដែលរងគ្រោះដោយភាពរាំងស្ងួត នៅក្រុង Hoexter ប្រទេសអាល្លឺម៉ង់។
![កូនខ្លាឃ្មុំផែនដាធំៗដែលកើតកាលពីឆ្នាំ២០១៨ កំពុងស៊ី និងលេងក្នុងពេលគេរៀបចំពិធីខួបកំណើតឲ្យពួកវានៅសួន Shenshuping ក្រុង Wolong ខេត្ត Sichuan ប្រទេសចិន។](https://gdb.voanews.com/db832c98-e5ba-422e-84b1-ba6ef543ba8e_w1024_q10_s.jpg)
១០
កូនខ្លាឃ្មុំផែនដាធំៗដែលកើតកាលពីឆ្នាំ២០១៨ កំពុងស៊ី និងលេងក្នុងពេលគេរៀបចំពិធីខួបកំណើតឲ្យពួកវានៅសួន Shenshuping ក្រុង Wolong ខេត្ត Sichuan ប្រទេសចិន។