បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានានៅជុំវិញពិភពលោក ២៦ កក្កដា ២០១៧។
រូបភាពជុំវិញពិភពលោក ២៦ កក្កដា ២០១៧

១
អ្នកធ្វើដំណើរជនជាតិបង់ក្លាដែស ប្រើប្រាស់រ៉ឺម៉កដើម្បីឆ្លងកាត់ផ្លូវដែលជន់លិច ខណៈមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងដាកា។

២
លោក Andrew Roussos ដាក់ដៃជុំវិញកូនប្រុសរបស់លោកឈ្មោះ Xander នៅពេលលោកសែងមឈូសកូនស្រីរបស់លោក ឈ្មោះ Saffie Rose Roussos ដែលជាជនរងគ្រោះក្មេងជាងគេនៃការបំផ្ទុះគ្រាប់បែកនៅទីធ្លា Manchester នៅក្នុងពិធីបុណ្យសពនៅវិហារ Manchester Cathedral ប្រទេសអង់គ្លស។

៣
កីឡាករបារាំង Mehdy Metella ប្រកួតក្នុងវិញ្ញាសារហែលទឹកសេរី១០០ម៉ែត្រ នៅពាក់កណ្តាលផ្តាច់ព្រាត់ ក្នុងកម្មវិធីប្រកួតជើងឯក FINA World ២០១៧ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។

៤
អ្នកលក់ដូរកំពុងជិះលើរថយន្តរបស់គាត់ដែលដឹកគ្រឿងធ្វើពីឈើ និងមានផ្លែចេកនៅក្នុងទីក្រុង Malabon ក្នុងតំបន់ Metro Manila ប្រទេសហ្វីលីពីន។

៥
បន្ទាយយាមមួយបានឆេះខ្ទេចនៅក្បែរភូមិ Gaviao ប្រទេសព័រទុយហ្គាល់។

៦
បុរសម្នាក់កំពុងសម្អាតនៅខាងក្នុងវិហារឥស្លាម Heart of Chechnya - Akhmad Kadyrov ដែលជាវិហារចំណាស់មួយនៅប្រទេសរុស្ស៊ី នៅកណ្តាលក្រុង Grozny។

៧
កូនសេះមកពីកោះ Assateague នៅពេលពួកវាត្រូវបានយកមកចូលរួមក្នុងកម្មវិធីហែលទឹក Chincoteague Island Pony នៅកោះ Chincoteague រដ្ឋ Virginia សហរដ្ឋអាមេរិក។

៨
ក្រុមនាវិកចូលរួមក្នុងការប្រកួតទូក joutes languedociennes នៅទន្លេ Nive ក្នុងក្រុង Bayonne ភាគនិរតីនៃប្រទេសបារាំង ក្នុងពិធីបុណ្យ Basque Bayonne។

៩
ស្ត្រីម្នាក់មានពាក់កន្សែងជូតដៃនៅលើមុខ ដោយមានរូបស្បូនដែលមានការតុបតែង និងពាក្យថា «សេរី» បានចូលរួមក្នុងការដើរក្បួនដើម្បីគាំទ្រច្បាប់មួយដែលជំរុញដោយ ប្រធានាធិបតី Michelle Bachelet នៃប្រទេសស៊ីលី។ ការដើរក្បួននេះគឺដើម្បីធ្វើឲ្យការរំលូតកូនគឺជារឿងស្របច្បាប់ដោយឈរលើមូលដ្ឋានបីយ៉ាង៖ នៅពេលជីវិតម្តាយស្ថិតក្នុងគ្រោះថ្នាក់ នៅពេលស្បូនមិនអាចផ្តល់កំណើតបាន និងក្នុងករណីកូនដោយសារការរំលោភ។

១០
ពស់វែកមួយត្រូវបានគេឃើញវាចេញពីប្រអប់នំស្រួយមួយ ដែលរូបភាពនេះផ្តល់ដោយការិយាល័យមេធាវីនៅភាគកណ្តាលនៃរដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក។

១១
បុរសម្នាក់កំពុងដើរនៅលើដីស្ងួតមួយនៅទន្លេ Ticino នៅតំបន់ Boats Bridge ជិតក្រុង Pavia នៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី។

១២
អ័ភ្រយ៉ាងក្រាស់កំពុងគ្របដណ្ដប់លើបឹង Webb នៅពេលព្រឹកដ៏ត្រជាក់មួយមានសីតុណ្ហភាព -៤០ អង្សា នៅរដ្ឋ Maine សហរដ្ឋអាមេរិក។

១៣
ជាងចម្លាក់ជនជាតិឥណ្ឌា កាន់រូបព្រះក្នុងសាសនាហិណ្ឌូ នៅក្នុងរោងជាងមួយក្នុងទីក្រុងចាស់នៃទីក្រុង Hyderabad។

១៤
មេបញ្ជាការឆ្មាំការពារឆ្នេរសមុទ្រ លោក Victor Gronmy កំពុងសម្លឹងមើលទឹកកកដែលគ្របដណ្ដប់លើច្រកសមុទ្រតូចមួយឈ្មោះថា Victoria Strait ខណៈពេលដែលនាវាបំបែកទឹកកករបស់ន័រវែស MSV Nordica កំពុងធ្វើដំណើររុញច្រានទឹកកកកឆ្លងកាត់ប្រជុំកោះក្នុងសមុទ្រអាកទិចរបស់កាណាដា។

១៥
អ្នកលោតទឹកម្នាក់ហាត់សមនៅមុនការប្រកួត២ថ្ងៃ ដើម្បីត្រៀមចូលរួមប្រកួតជើងឯកហែលទឹកពិភពលោក នៅទីលាន Batthyany ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។

១៦
ជនជាតិថៃកំពុងលែងអណ្ដើកសមុទ្រនៅមជ្ឈមណ្ឌលអភិរក្សអណ្ដើកសមុទ្រ ដែលជាផ្នែកមួយនៃការប្រារពខួបកំណើតទី៦៥ របស់ស្តេចថៃ Maha Vajiralongkorn ក្នុងស្រុក Sattahip ខេត្ត Chonburi ប្រទេសថៃ។