រូបភាពជុំវិញ២៤ពិភពលោកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ មកពីប្រទេសប៉ូឡូញ ប៊ែលហ្ស៊ិក បារាំង សហរដ្ឋអាមេរិក ឥណ្ឌា ស៊ីរី អាមីរ៉ាតអារ៉ាប់រួម អាល្លឺម៉ង់ និងចិន។
រូបភាពជុំវិញពិភពលោក ២៦ កក្កដា ២០១៦

1
មនុស្សក្មេងៗមកពីជុំវិញពិភពលោករាំជាមួយនឹងដូនជីម្នាក់នៅទីលានផ្សារក្នុងក្រុង Krakow ប្រទេសប៉ូឡូញ នៅមុនពេលបើកថ្ងៃយុវជនពិភពលោកជាផ្លូវការ ជាមួយនឹងការចូលរួមរបស់សម្តេចប៉ាប Francis។

2
អ្នកទេសចរណ៍ម្នាក់មើលកន្លែងទឹកចេញមួយនៅអគារ Atomium ក្នុងក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។

3
ប៉ូលិសធ្វើការឆែកឆេរនៅក្នុងសង្កាត់ Saint-Etienne-du-Rouvray តំបន់ Normandy ប្រទេសបារាំង បន្ទាប់ពីមានការវាយប្រហារមួយទៅលើព្រះវិហារដែលបានបង្កឲ្យបព្វជិតម្នាក់បាត់បង់ជីវិត។ ប៉ូលិសបារាំងនិយាយថា មនុស្សពីរនាក់បានលួចចូលក្នុងព្រះវិហារក្នុងពេលសូត្រធម៌ Mass នាពេលព្រឹក នៅក្បែរក្រុង Rouen ដោយបានសម្លាប់បព្វជិតវ័យ៨៤ឆ្នាំម្នាក់ ដោយបានចាប់ជាចំណាត់ខ្មាំង មុនពេលត្រូវបានប៉ូលិសបាញ់។

4
ភ្នំភ្លើងមួយបានផ្ទុះ នៅពេលភ្លើងឆេះព្រៃកំពុងឆេះរាលដាលនៅក្នុងឧទ្យាន Placerita Canyon ក្នុង
ក្រុង Santa Clarita រដ្ឋ California កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

5
សិស្សសាលានៅឥណ្ឌាកាន់ស្រោមមុខដែលមានរូបលោក A.P.J Kalam អតីតប្រធានាធិបតីឥណ្ឌា នៅមុនខួបមួយឆ្នាំនៃការស្លាប់របស់លោក នៅសាលាមួយក្នុងក្រុង Chennai។

6
អ្នកគាំទ្រលោក Bernie Sanders ប្រតិកម្មនៅពេលពួកគេស្តាប់លោកក្នុងសន្និបាតជាតិរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងក្រុង Philadelphia រដ្ឋ Pennsylvania កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

7

8
បុរសៗប្រមូលសាកសពនៅកន្លែងវាយប្រហារតាមអាកាសនៅក្នុងសង្កាត់ Douma ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម ក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

9
យានSolar Impulse 2 ដែលជាយន្តហោះប្រើពន្លឺព្រះអាទិត្យ និងបើកដោយលោក Bertrand Piccard ជនជាតិស្វ៊ីស ត្រូវបានគេប្រទះឃើញ មុនពេលចុះចតនៅក្នុងក្រុងអាប៊ុយដាប៊ី (Abu Dhabi) ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីបញ្ចប់វគ្គទី១ក្នុងការហោះហើរជុំវិញពិភពលោក។

10
រូបភាពនេះបង្ហាញពីក្មេងប្រុសម្នាក់ត្រូវបានគេបិទមុខ និងចងនៅលើកៅអីមួយនៅមណ្ឌលឃុំខ្លួននៅក្នុងក្រុង Darwin។ រដ្ឋាភិបាលអូស្រ្តាលីបញ្ជាឲ្យមានការស៊ើបអង្កេតបន្ទាប់ពីភស្តុតាងជារូបភាពនេះបង្ហាញថា អ្នកយាមពន្ធនាគាររំលោភបំពានដល់ក្មេងប្រុសនានា។

11
យានពន្លត់អគ្គិភ័យដែលមានឈ្មោះថា DC-10 ទម្លាក់សារធាតុពន្លត់អគ្គិភ័យនៅពេលដែលអ្នកពន្លត់អគ្គិភ័យបន្តពន្លត់ភ្លើងឆេះព្រៃដែលមានឈ្មោះថា Sand Fire នៅក្នុងព្រៃ Angeles National Forest នៅក្បែរក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

12
អ្នកល្បាតព្រៃម្នាក់បន្តយាមឧទ្យានជាតិ Kaziranga ដែលបានលិចទឹក ភាគខាងកើតនៃក្រុង Gauhati ប្រទេសឥណ្ឌា។

13
ទិដ្ឋភាពពីលើអាកាសបង្ហាញថា មនុស្សម្នាកំពុងដើរលំហែកាយកាត់វង់ដំណាំមួយនៅក្បែរក្រុង Mammendorf ប្រទេសអាល្លឺម៉ង់។

14
នាង Sama Dizayee ថតរូបភាពនេះនៅពេលមានរន្ទះពីដំបូលអគាររបស់នាងនៅសង្កាត់ SW Waterfront ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

15
ក្មេងៗជ្រកនៅក្រោមដើមឈើមួយ នៅពេលភ្លៀងនៅក្នុងក្រុងញូវដេលី ប្រទេសឥណ្ឌា។

16
បុរសម្នាក់ធ្លាក់ពីលើស្ពាន នៅពេលរលកបោកបក់លើគាត់ នៅច្រាំងទន្លេ Qiantang នៅក្នុងក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

17
អ្នកវិទ្យាសាស្រ្ត Marjolein Vanoppen និង Sebastiaan Derese (រូបស្តាំ) របស់ប៊ែលហ្ស៊ិក បង្ហាញរបៀបប្រើប្រាស់ម៉ាស៊ីនមួយដែលបំលែងទឹកនោមទៅជាទឹកស្អាតសម្រាប់ពិសារ និងជី ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ នៅសាកលវិទ្យាល័យ Ghent ប្រទេសប៊ែលហ្ស៊ិក។