ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រូបភាព​ជុំវិញ​ពិភពលោក ២៥ កក្កដា ២០១៦

រូបភាព​ជុំវិញ​ពិភពលោក​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៦ មក​ពី​ប្រទេស​បារាំង ដាណឺម៉ាក ចិន អេស្ប៉ាញ សែប៊ី ឥណ្ឌា ស.រ.អា និង​អាហ្វហ្គានីស្ថាន។

ផ្សេង​ទៀត

ទាហាន​ឥណ្ឌា​ជ្រក​ការពារ​ខ្លួន​ អំឡុងពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​ជន​គប់ដុំ​ថ្ម​នៅ​ក្រុង​ Srinagar ក្នុង​តំបន់​កាស្មៀ (Kashmir) គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា។ 
1

រូប​ឆ្លុះ​នៃ​ក្រុម​មន្រ្តី​មាន​សមត្ថកិច្ច ដែល​បាន​ប្រមូលផ្តុំ​នៅ​ខាង​មុខ​មជ្ឈមណ្ឌល​គ្រឹស្តសាសនា Living Faith មុន​ពេល​ការ​ចាប់​ផ្តើម​ពិធី​បុណ្យ​សព​សម្រាប់​មន្រ្តី​ប៉ូលិស​លោក Montrell Jackson ក្នុង​ក្រុង Baton Rouge រដ្ឋ Louisiana។
2

បុរស​មួយរូប​លើក​កា្តមឈូស​ទទេរ​មួយ​សម្រាប់​ពិធី​បុណ្យ​សព​មួយ​ក្នុង​ក្រុង​កាប៊ុល។ ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ប្រារព្ធ​ថ្ងៃ​កាន់​ទុក្ខ​មួយ​ មួយ​ថ្ងៃ​បន្ទាប់​ពី​ជនគ្រាប់បែក​អត្តឃាត​មួយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ ៨០នាក់ ដែល​បាន​ចូលរួម​នៅ​ក្នុង​បាតុកម្ម​អហិង្សា​មួយ​ក្នុង​ក្រុងកាប៊ុល។ ការ​វាយប្រហារ​នោះ​ត្រូវ​បាន​អះអាង​ទទួល​ខុសត្រូវ​ដោយ​ពួករដ្ឋឥស្លាម។ 
3

បាតុករ​ធ្វើការ​ស្រែក​តវ៉ា នៅ​ស្របពេល​ប្រធាន​មហាសន្និបាត​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Debbie Wasserman Schultz បាន​អញ្ជើញ​មក​ដល់​ក្នុង​ពិធី​ទទួល​ទាន​អាហារ​ពេលព្រឹក​នៅ​ក្រុង Philadelphia រដ្ឋ Pennsylvania នៅ​ថ្ងៃ​ទី​មួយ​ នៃ​មហាសន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ។ លោកស្រី​បាន​ប្រកាស​ថា លោកស្រី​នឹង​លាលែង​ពី​តំណែង​ជា​ប្រធាន​មហាសន្និបាត​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ចុង​បញ្ចប់​នៃ​មហាសន្និបាត​ បន្ទាប់​ពី​អ៊ីម៉ែល​ប្រមាណ ១៩.០០០ ដែល​ត្រូវ​បាន​គិតថា​លួច​ពី​មហាសន្និបាត​គណបក្សប្រជាធិបតេយ្យ​​ដោយ​ក្រុម​អ្នក​លួច​ចូល​យក​ព័ត៌មាន​ពី​កុំព្យូទ័រ​ ត្រូវ​បាន​បង្ហោះ​ឡើង​ក្នុង​គេហទំព័រ Wikileaks។
4

បុគ្គលិក​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​លោកស្រី Hillary Clinton នាង​ Liz Hart (ខាង​ឆ្វេង) បង្ហាញ​នូវ​អារម្មណ៍​រំភើប​ ខណៈ​ដែល​បុគ្គលិក​ម្នាក់​ទៀត​គឺ​លោក Andrew Binns បាន​សុំ​នាង​រៀបការ​នៅ​លើ​ឆាក​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​ Wells Fargo Center មួយ​ថ្ងៃ​មុន​មហាសន្និបាត​ថ្នាក់​ជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្រុង Philadelphia រដ្ឋ​ Pennsylvania នា​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ 
5

ក្រុម​ជនចំណាកស្រុក ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន ធ្វើ​បាតុកម្ម​បង្អត់​អាហារ​នៅ​ជិត​ភូមិ Horgos ប្រទេស​សែប៊ី។ 
6

បុរស​ម្នាក់​លី​កម្រង​មើម​ខ្ទឹម​នៅ​អំឡុងពេល​ពិព័រណ៍​ខ្ទឹម​នៅ​ក្រុង Vitoria ភាគ​ខាង​ជើង​ប្រទេស​អេស្ប៉ាញ។ 
7

យានយន្ត​ជាប់​គាំង​នៅ​ត្រង់​ផ្លូវ​ត្រឡែងកែង​មួយ​ នៅ​អំឡុងពេល​មាន​ភ្លៀង​ធ្លាក់ខ្លាំង​នៅ​ក្រុង Xi'an ខេត្ត Shaanxi ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ 
8

អស្សឬទ្ធិ​ពីរនាក់​ជិះសេះ​តម្រង់​រក​គ្នា​ជាមួយ​នឹង​លំពែង​នៅ​ក្នុង​ការប្រកួត​ជើងឯក​អស្សឬទ្ធិ​អឺរ៉ុប Knight Joust នៅ​ឯ​ប្រាសាទ​មជ្ឈឹមសម័យ​ Spoettrup ក្នុង​ប្រទេសដាណឺម៉ាក។
9

កីឡាករ​មក​ដល់​ទី​ផ្តាច់ព្រ័ត្រ​ទី​ពីរ​លោក Romain Bardet (ខាងឆ្វេង) កីឡាករ​ជ័យលាភី​លេខ​មួយ​នៃ​ការ​ប្រកួត​ប្រណាំង​កង់ Tour de France 2016 លោក Christopher Froome (កណ្តាល) មក​ពី​ប្រទេស​អង់គ្លេស និង​កីឡាករ​ជាប់​ចំណាត់ថ្នាក់​លេខ​បី​លោក Nairo Quintana មក​ពី​ប្រទេស​កូឡុំប៊ី ធ្វើ​ការ​អបអរសាទរ​នៅ​លើ​ឆាកមួយ​លើ​មហាវិថី Champs-Elysees ក្នុង​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំង នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួតកីឡាប្រណាំង​កង់ Tour de France លើក​ទី​១០៣ នា​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ 
10

XS
SM
MD
LG