ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ២៤ កក្កដា ២០២០
២៥ កក្កដា ២០២០
VOA News
កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅលើពិភពលោក។
១
ក្រុមបាតុការប្រឆាំងនឹងការរើសអើងជនស្មែកខ្មៅ (Black Lives Matter) ប្រើប្រាស់ខែលនៅពេលមន្ត្រីសហព័ន្ធប្រើសារធាតុគីមីដើម្បីបំបែកបាតុកម្មនៅតុលាការ Mark O. Hatfield United States ក្នុងទីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក។
២
ពលរដ្ឋនៅអាគារស្នាក់នៅសម្រាប់មនុស្សចាស់ ឈ្មោះថាអាគារ Salvation Army Lung Hang ត្រូវបានជម្លៀសចេញដោយបុគ្គលិកសុខាភិបាល ចេញពីមជ្ឈមណ្ឌលសម្រាប់ការពារសុខភាព បន្ទាប់ពីបុគ្គលិកនៃផ្ទះផ្ដល់ការព្យាបាលត្រូវបានរកឃើញមានវីរុសកូរ៉ូណា នៅទីក្រុងហុងកុង ប្រទេសចិន។
៣
ឆ្កែសម្រាប់ហិតក្លិនមានអាយុ ៥ ឆ្នាំ ឈ្មោះថា Vine ពាក់ប្រដាប់ការពារកម្ដៅថ្ងៃនិងធូលី នៅឯសាលាបង្រៀនសត្វឆ្កែ របស់យោធាអាល្លឺម៉ង់ នៅទីក្រុង Daun ប្រទេសអាល្លឺម៉ង់។ សាលានេះកំពុងបង្កើតកម្មវិធីបណ្ដុះបណ្ដាលឆ្កែឲ្យចេះហិតរកជំងឺកូវីដ១៩។
៤
មនុស្សពាក់ម៉ាសការពារការចម្លងមេរោគកូរ៉ូណា កំពុងអង្គុយនៅឆ្ងាយពីគ្នា នៅពេលពួកគេមើលភាពយន្ត Dolittle នៅឯរោងកុនមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន។
៥
គូស្រកជនជាតិលីបង់ ដែលពាក់ម៉ាស កំពុងអង្គុយនៅលើកាំជណ្ដើរក្នុងពេលរៀបអាពាហ៍ពិពាហ៍ជាក្រុម នៅព្រះវិហារ Bacchus នៅទីតាំងប្រវត្តិសាស្ត្រ Baalbek ក្នុងតំបន់ Bekaa Valley នៅភាគខាងកើតនៃប្រទេសលីបង់។
៦
ក្មេងប្រុសម្នាក់ដែលពាក់ម៉ាសការពារការចម្លងជំងឺកូវីដ១៩ កំពុងជិះនៅក្នុងឡានជាមួយនឹងសត្វពពែដែលទិញពីផ្សារលក់សត្វ នៅទីក្រុង Hebron នៅតំបន់ West Bank។
៧
អ្នកបង្ហាញម៉ូតដែលមានពាក់ម៉ាសកំពុងឈរនៅក្នុងការបង្ហាញម៉ូតនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
៨
ក្មេងប្រុសជនជាតិសូម៉ាលី កំពុងហែលទឹកនៅជិតថ្មប៉ះប្រះទឹក នៃឆ្នេរ Geelaq ក្នុងមហាសមុទ្រឥណ្ឌា ជិតស្រុក Hamarweyne នៃទីក្រុងម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។
៩
ខ្លាឃ្មុំអង្គុយនៅលើតុកដើម្បីរក្សាគម្លាតសង្គម នៅភោជនីយដ្ឋាន Jaso Bakery ក្នុងពេលដែលសកម្មភាពពាណិជ្ជកម្មបានចាប់ផ្ដើមដំណើរការបន្តិចម្ដងៗឡើងវិញ នៅពេលដែលការររាតត្បាតនៃមេរោគកូរ៉ូណា នៅតែបន្ត នៅទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី២៣ កក្កដា ២០២០។
១០
អ្នករៀបចំសាកសពកំពុងដើរទៅជិតបន្ទប់ត្រជាក់ដែលគេដាក់ឆ្អឹងអ្នកជំងឺកូវីដ១៩ នៅបន្ទប់រក្សាសាកសព AVBOB ក្នុងទីក្រុង Soweto ប្រទេសអាហ្វ្រិកខាងត្បូង។
១១
មនុស្សម្នាកំពុងដើរនៅលើផ្លូវក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅក្នុងថ្ងៃដែលករណីជំងឺកូវីដ១៩ ថ្មីចំនួន ២៦០ ករណីត្រូវបានរកឃើញនៅក្នុងរាជធានីនេះ។
រូបភាពជុំវិញពិភពលោក ២៤ កក្កដា ២០២០
Back to top
XS
SM
MD
LG