រូបភាពជុំវិញពិភពលោក ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៩ មានមកពីប្រទេសដូចជាជប៉ុន ឥណ្ឌា អាល្លឺម៉ង់ ដាណឺម៉ាក ហ្ស៊កដានី និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ២៤ កក្កដា ២០១៩

២
អ្នករបាំម្នាក់រាំអំឡុងពិធីមួយរៀបចំឡើងមុននឹងកីឡាអូឡាំពិកតូក្យូឆ្នាំ២០២០ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។

៤
បុរសម្នាក់ហាលអំបោះនៅរោងចក្រក្រណាត់នៅជាយក្រុង Agartala ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០១៩។

៦
បុរសម្នាក់រុញកង់លក់ទឹកដោះគោតាមផ្លូវលូស្ទះមួយបន្ទាប់ពីមានភ្លៀងធ្លាក់នៅក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។

៧
ម៉ូតូប្រើអគ្គិសនីមួយត្រូវបានឆេះខ្ទេចខ្ទីនៅតាមផ្លូវក្នុងសង្កាត់ Friedrichshain ទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។

៨
ប្រជាជនប្រមូលផ្តុំនៅ Bellevue Beach អំឡុងពិធីប្រមូលផ្តុំ Santa Claus ពិភពលោកនៅទីក្រុង Bakken ភាគខាងជើងក្រុង Copenhagen ប្រទេសដាណឺម៉ាកកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

៩
ឧទ្ធម្ភាគចក្រយោធាមួយដែលត្រូវបានផ្តល់ឲ្យពីកងកម្លាំងអាកាសហ៊្សកដានី កំពុងត្រៀមដាក់ចូលសមុទ្រនៅសមុទ្រក្រហមដែលជាផ្នែកមួយនសសារមន្ទីរយោធាក្រោមទឹកក្នុងប្រទេសហ្ស៊កដានី។

១០
អាងស្តុកទឹកមួយត្រូវបានគេឃើញពោរពេញដោយទឹកពីរ៉ែស្ពាន់នៅទន្លេ Yenisei ក្នុងទីក្រុង Khakassia ប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។