រូបភាពជុំវិញ២៤ពិភពលោកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ មកពីប្រទេសអាហ្វហ្គានីស្ថាន ប្រេស៊ីល កម្ពុជា បារាំង ចិន អេស្ប៉ាញ សហរដ្ឋអាមេរិក ជប៉ុន និងតួកគី។
រូបភាពជុំវិញពិភពលោក ២៤ កក្កដា ២០១៦

១
បុរសៗសែងក្តាមឈូសរបស់ជនរងគ្រោះម្នាក់មួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

២
ទិដ្ឋភាពពីលើអាកាសនៃរូបសំណាក Christ the Redeemer ឈរពីលើឆ្នេរ Guanabara Bay មុនដល់ថ្ងៃចាប់ផ្តើមនៃការប្រកួតអូឡាំពិក Rio ឆ្នាំ២០១៦ នៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

៣
អ្នកលេងសៀកនៅក្នុងរង្វង់អូឡាំពិក និងតន្រ្តីករសម្តែង នៅពេលដែលពន្លឺត្រូវបានបញ្ចាំងទៅតាមអ្នកសម្តែងទាំងនោះ នៅតាមបណ្តោយផ្លូវ Paulista Avenue នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ក្រុង
Sao Paulo ក្នុងប្រទេសប្រេស៊ីល។

៤
មនុស្សរាប់ពាន់នាក់ចូលរួមពិធីដង្ហែសពរបស់លោក កែម ឡី ដែលជាអ្នកវិភាគបញ្ហាសង្គមមួយរូប និងជាប្រធានក្រុមតស៊ូមតិក្នុងមូលដ្ឋានមួយដែលមានឈ្មោះថា «ខ្មែរដើម្បីខ្មែរ» ទៅកាន់ស្រុកកំណើតរបស់លោក ក្នុងខេត្តតាកែវ។

៥
ក្រុមអ្នកជិះជាមួយនឹងកីឡាករ Chris Froome របស់អង់គ្លេស ដែលអ្នកនាំមុខរបស់ខ្លួនស្លៀកពាក់ពណ៌លឿន ត្រូវបានគេប្រទះជាមួយនឹងចំណាំងផ្លាតពីកញ្ចក់នៅតាមផ្លូវមួយ ក្នុងពេលប្រកួតជិះកង់ Tour de France ក្នុងវគ្គទី២១ ទៅលើចម្ងាយផ្លូវ១១៣គ.ម ជាមួយនឹងចំណុចចាប់ផ្តើមនៅក្នុងសង្កាត់ Chantilly និងបញ្ចប់នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។

៦
អ្នកបម្រើការជាអ្នកទទួលភ្លៀវថតរូប ក្នុងពេលសម្រាកពីកិច្ចប្រជុំរបស់ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នៅក្នុងក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។

៧
យានឈ្មោះ Cessna L19 Bird Dog ហោះពីលើឆ្នេរ San Lorenzo ក្នុងពេលតាំងពិព័រណ៍អាកាសមួយនៅក្នុងក្រុង Gijon ភាគខាងជើងនៃប្រទេសអេស្ប៉ាញ។

៨
អ្នកពន្លត់អគ្គិភ័យដែលធ្វើការជាមួយគ្នាបាំងខ្លួនប្រាណពីរងើកភ្លើង និងផ្សែងដ៏ក្រាស់ នៅពេលអណ្តាតភ្លើងរាលដាលដល់ផ្ទះនានានៅពេលមានអគ្គិភ័យមួយ នៅក្បែរក្រុង Santa Clarita រដ្ឋ California កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។ ដោយមានកម្តៅដល់ទៅ៤២អង្សា ភ្លើងឆេះព្រៃនេះបានរាលដាលលើផ្ទៃដីចំនួន៤.៤៥២ហិចតា។

៩
ក្មេងប្រុសម្នាក់អង្គុយនៅលើស្មារបស់ឳពុកខ្លួន ដើរកាត់វាលផ្កាឈូករ័ត្ន ក្នុងពិធីបុណ្យផ្កាឈូករ័ត្នដែលមានរយៈពេល៣ថ្ងៃ នៅក្នុងក្រុង Nogi ខេត្ត Tochigi ប្រទេសជប៉ុន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។

១០
កីឡាករហែលទឹកពីអាស៊ីទៅអឺរ៉ុបនៅក្នុងដៃសមុទ្រ Bosporus ក្នុងពេលប្រកួតហែលឆ្លងទ្វីប Bosporus នៅក្នុងក្រុង Istanbul ប្រទេសតួកគី។

១១
អ្នករបាំសម្តែងរបាំប្រពៃណី Danza de Los Zancos ដើម្បីឧទ្ទិសដល់ Saint Mary Magdalene នៅតាមផ្លូវមួយ នៅក្នុងក្រុង Anguiano ដ៏តូចមួយ ក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។