រូបភាពជុំវិញពិភពលោកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ មកពីប្រទេសរុស្ស៊ី ហុងគ្រី អាល្លឺម៉ង់ អង់គ្លេស វ៉េណេស៊ុយអេឡា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ឥណ្ឌា និងអេហ្ស៊ីប។
រូបភាពជុំវិញពិភពលោក ២៣ កក្កដា ២០១៧
1
បាតុករម្នាក់ចូលរួមនៅក្នុងការដើរក្បួនសម្រាប់សេរីភាពអ៊ីនធឺណិន នៅកណ្តាលក្រុងមូស្គូ ប្រទេសរុស្ស៊ី។
2
កីឡាការនី Ressa Kania Dewi របស់ឥណ្ឌូនេស៊ីប្រកួតហែលទឹកសម្រាប់ពានរង្វាន់ FINA World Championships ឆ្នាំ២០១៧ នៅក្នុងក្រុង Budapest ប្រទេសហុងគ្រី។
3
មនុស្សម្នាផ្លុំឧបករណ៍ម្យ៉ាងដែលហៅជាភាសាអង់គ្លេសថា Alphorn នៅក្នុងកម្មវិធី Berglar Kirbe ដែលធ្វើឡើងដើម្បីឧទ្ទិសដល់បព្វជិត Saint Jakobus នៅលើភ្នំ Fellhorn នៅក្នុងក្រុង Oberstdorf ប្រទេសអាល្លឺម៉ង់។
4
កីឡាការនី Angelina Lanza មកពីប្រទេសបារាំងប្រកួតនៅក្នុងការលោតចម្ងាយ Women's Long Jump T47 វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ IAAF World Para Athletics Champioins នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
5
សកម្មជនប្រឆាំងកាន់របាំង នៅពេលពួកគេប៉ះទង្គិចជាមួយនឹងប៉ូលិសក្នុងពេលដើរក្បួនទៅកាន់តុលាការកំពូលក្នុងការតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតី Maduro ក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។
6
កីឡាការនី Samantha Kinghorn មកពីចក្រភពអង់គ្លេសសប្បាយរីករាយនៅពេលឈ្នះការប្រកួត Women's 100m T53 វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ IAAF World Para Athletics Championships ក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
7
បុរសៗបោកគ្នានៅក្នុងភក់ក្នុងពិធីបុណ្យ Boryeong Mud Festival នៅលើឆ្នេរ Daecheon ក្នុងក្រុង Boryeong ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។
8
រន្ទះបាញ់ត្រូវបានគេថតបានក្នុងពេលមានព្យុះផ្គរមួយនៅក្បែរមហាវិថីលេខ៦៦១ ក្នុងក្រុង Oberursel ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។
9
កីឡាករ Matt Kuchar មកពីសហរដ្ឋអាមេរិកប្រកួតវាយកូនហ្គោលក្នុងវគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ British Open Golf Championship នៅទីលាន Royal Birkdale ក្នុងក្រុង Southport ប្រទេសអង់គ្លេស។
10
តារាសម្តែង Charlize Theron (រូបកណ្តាល) ចូលរួមក្នុងការបញ្ចាំងភាពយន្ត Atomic Blonde នៅក្នុងក្រុង San Diego រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។
11
ស្ត្រីម្នាក់នៃកុលសម្ព័ន្ធ Devipujak បាចផ្កាកុលាបនៅលើផ្នូររបស់គ្រួសារគាត់ ក្នុងពិធីបុណ្យ Diwaso ដែលជាពេលមនុស្សម្នាតុបតែងផ្នូរ បន់ស្រន់ និងឲ្យកាដូដល់សាច់ញាតិអ្នកស្លាប់ នៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។
12
សិក្ខាកាមទាហានបង្ហាញជំនាញរបស់ពួកគេដើម្បីប្រារព្ធពិធីសម្ភោធមូលដ្ឋានទាហាន Mohamed Najib ការបញ្ចប់ការសិក្សា និងការប្រារព្ធខួប៦៥ឆ្នាំនៃបដិវត្តន៍ថ្ងៃទី២៣ ខែកក្កដា នៅក្រុង El Hammam ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។