រូបភាពជុំវិញពិភពលោកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសស្វ៊ីស អេស្ប៉ាញ អង់គ្លេស ចិន វៀតណាម អាល្លឺម៉ង់ តួកគី និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២២ កក្កដា ២០១៨

១
មនុស្សម្នាប្រគុំតន្ត្រីមួយនៅថ្ងៃចុងក្រោយនៃពិធីបុណ្យ Alphorn International Festival នៅក្នុងក្រុង Nendaz ប្រទេសស្វ៊ីស។

២
អ្នករបាំម្នាក់រាំរបាំ Zancos នៅទិវា Saint Mary Magdalene នៅក្នុងក្រុង Anguiano ប្រទេសអេស្ប៉ាញ។

៣
អត្តពលិកប្រកួតនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតលោតផ្លោះរបា Diamond League នៅស្តាត London។

៤
មនុស្សម្នាផឹកស្រាបៀរពីកែវសម្រាប់ដាក់ត្រីនៅក្នុងការប្រកួតផឹកស្រាបៀរមួយនៅក្នុងក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

៥
យន្តហោះពន្លត់អគ្គិភ័យមួយបាញ់សារធាតុម្យ៉ាងដើម្បីពន្លត់ភ្លើងឆេះព្រៃ Ferguson នៅក្នុងព្រៃ Stanislaus National Forest ក្នុងរដ្ឋ California កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

៦
កីឡាការនី Ellia Green មកពីអូស្ត្រាលីចាប់បាល់បញ្ចូលទីនៅពេលប្រកួតជាមួយនឹងក្រុមរបស់សហរដ្ឋអាមេរិក នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ឱបនារីសម្រាប់ពានរង្វាន់ Sevens World Cup នៅក្នុងក្រុង San Francisco រដ្ឋ California កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

៧
ទឹកជន់លិចនៅក្នុងភូមិមួយ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្កដោយព្យុះ Son Tinh នៅក្នុងខេត្ត Ninh Binh ប្រទេសវៀតណាម។

៨
កីឡាករ Leury Garcia របស់ក្រុម Chicago White Sox លោតចាប់គ្រាប់បាល់របស់ក្រុម Seattle Mariners នៅក្នុងការប្រកួតបាល់ Baseball មួយ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងក្រុង Seattle រដ្ឋវ៉ាស៊ីនតោន។

៩
បេក្ខជនប្រកួតដណ្តើមបាល់ នៅក្នុងការប្រកួតបាល់ក្នុងភក់មួយដែលមានឈ្មោះថា Wattoluempiade នៅក្នុងក្រុង Brunsbuettel ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

១០
កីឡាករ Xander Schauffele មកពីសហរដ្ឋអាមេរិកវាយកូនហ្គោលចេញពីក្រហូងដីមួយនៅក្នុងការប្រកួត British Open Golf Championship នៅក្នុងក្រុង Carnoustie ប្រទេសស្កុតលែន។

១១
អត្តពលិកហែលពីអាស៊ីទៅអឺរ៉ុបនៅក្នុងដៃសមុទ្រ Bosphorus នៅក្នុងការប្រកួតហែលទឹក Bosporus Cross-Continental Swimming Race នៅក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។

១២
មនុស្សម្នារត់នៅក្នុងពិធីបុណ្យសពរបស់លោក Suhail Ahmad Dar ដែលជាយុទ្ធជនសង្ស័យម្នាក់ ហើយបានស្លាប់នៅក្នុងការប្រយុទ្ធមួយជាមួយនឹងកងកម្លាំងសន្តិសុខ នៅក្នុងស្រុក Kulgam ប្រទេសឥណ្ឌា។