កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២០ កក្កដា ២០១៨

១
អ្នកស្រី Evangeline Garcia កំពុងចែវទុកដឹកជ្រូកទៅកន្លែងមានសុវត្ថិភាពនៅភូមិលិចទឹកមួយ ក្នុងទីក្រុង Quezon ជាផ្នែកមួយនៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ភ្លៀងមូសុងបានធ្វើឲ្យមានព្យុះ ដែលបណ្ដាលឲ្យមានទឹកជំនន់នៅផ្នែកខ្លះនៃទីក្រុងម៉ានីល និងខេត្តមួយចំនួនដែលធ្វើឲ្យសាលារៀននិងកន្លែងធ្វើការជាច្រើនត្រូវផ្អាក។

២
ក្រុមអ្នកប្រណាំងកង់កំពុងបន្តដំណើរក្នុងវគ្គទី១៣ នៃការប្រណាំងកង់ Tour de France ដែលមានចម្ងាយសរុប ១៦៩.៥គីឡូម៉ែត្រ ចេញដំណើរពីក្រុង Bourg d'Oisans ទៅក្រុង Valence ប្រទេសបារាំង។

៣
ក្រុមអ្នកស្ម័គ្រចិត្តកំពុងដាក់សំរាមដោយឡែកពីគ្នាទៅតាមប្រភេទ នៅកន្លែងផលិតឡើងវិញមួយដែលដំណើរការដោយអង្គការពុទ្ធសាសនាមិនរកប្រាក់កម្រៃមួយនៅទីក្រុងតៃប៉ិក។ កោះតៃវ៉ាន់ចាប់ផ្តើមផលិតឡើងវិញតាំងពីមួយទសវត្សរ៍មកហើយ ហើយបច្ចុប្បន្ននេះ ប្រទេសនេះមានអត្រាវត្ថុផលិតឡើងវិញ៧០ភាគរយ។ នេះបើយោងតាមព័ត៌មានពីរដ្ឋបាលការពារបរិស្ថាន។

៤
អ្នកស្រី Agitu Idea Gudeta អាយុ ៤០ឆ្នាំ ជនជាតិអេត្យូពី កំពុងដើរតាមសត្វពពែរបស់ខ្លួនតាមជ្រលងដងភ្នំនៅ Valle dei Mocheni ជិតទីក្រុង Trento ប្រទេសអ៊ីតាលី។

៥
ទិដ្ឋភាពមើលពីលើនៃកន្លែងរស់នៅមួយ ដែលមានមឈូសមួយមានសាកសពក្រៀមចំនួន៣នាក់ ត្រូវបានគេរកឃើញនៅ ក្រុង Alexandria ប្រទេសអេហ្ស៊ីប។

៦
លោក Jihad Shawamrah ជនជាតិប៉ាឡេស្ទីន កំពុងឈរនៅលើផ្ទះរបស់គាត់ដែលត្រូវបានកម្ទេចដើម្បីបើកផ្លូវឲ្យជនជាតិអ៊ីស្រាអែលចូលមកតាំងទីលំនៅ ក្រោយពេលលោកបានចាញ់ក្ដីនៅតុលាការអ៊ីស្រាអែល នៅក្រុង Beit Hanina នៅភាគខាងកើតទីក្រុងហ្ស៊េរុយសាឡិម។

៧
រូបថតដែលថតដោយប្រើកាមេរ៉ាកំណត់ពេលយូរ ទៅលើផ្លូវនៅលើភ្នំ Gotthardstrasse ឆ្លងកាត់ Schoellenenschlucht នៅជិតភូមិ Goeschenen ប្រទេសស្វ៊ីស។