កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសរួមមាន មីយ៉ាន់ម៉ា កូរ៉េខាងត្បូង អង់គ្លេស ឥណ្ឌា បារាំង ប៊ែលហ្ស៊ិក កោះតៃវ៉ាន់ សហរដ្ឋអាមេរិក និងនូវែលសេឡង់។
រូបភាពជុំវិញពិភពលោក ០២ កក្កដា ២០២០

១
រូបថតបញ្ចេញដោយនាយកដ្ឋានសេវាអគ្គិភ័យ បង្ហាញពីក្រុមអ្នកជួយសង្គ្រោះកំពុងសែងសាកសពជនរងគ្រោះនៃការបាក់ដីដែលទើបរកឃើញ នៅកន្លែងជីកយករ៉ែថ្លើមថ្មមួយកន្លែង ក្នុងតំបន់ Hpakant រដ្ឋ Kachin ប្រទេសមីយ៉ាន់ម៉ា។

២
ទាហានកូរ៉េខាងត្បូងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ការរាលដាលជំងឺកូវីដ១៩ នៅក្នុងថ្នាក់រៀនមួយនៃសាលាបឋមសិក្សា Cheondong ក្នុងទីក្រុង Daejeon។

៣
កសិករឥណ្ឌាប្រមូលសំណាបយកទៅស្ទូងក្នុងស្រែ នៅជាយក្រុង Prayagraj រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។

៤
ក្រុមអ្នកមុជទឹកកំពុងសម្អាតកញ្ចក់បង្អួចអាង នៅសួនចិញ្ចឹមត្រី Tynemouth ក្នុងទីក្រុង Tynemouth នៅភាគខាងកើតនៃប្រទេសអង់គ្លេស។ សួនចិញ្ចឹមត្រីនេះនឹងបើកឡើងវិញនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីវិធនាការបិទប្រទេសដោយសារបញ្ហាកូវីដ១៩ ត្រូវបានដក។

៥
វាលស្មៅ lavander នៅក្នុងទីក្រុង Puimoisson នៅភាគខាងត្បូងនៃប្រទេសបារាំង។

៦
អ្នកស្រី Lily Hendrickx អាយុ ៨៣ ឆ្នាំដែលជាពលរដ្ឋរស់នៅផ្ទះគិលានុបដ្ឋាយិការប៊ែលហ្ស៊ិក ដែលគេដាក់ឈ្មោះថា Le Jardin de Picardie កំពុងឱប Marie-Christine Desoer ដែលជានាយកនៃអាគារសម្រាប់ស្នាក់នៅនេះ ដោយមានផ្លាស្ទិកជារបាំងដែលគេដាក់ដើម្បីការពារការចម្លងជំងឺកូវីដ១៩ នៅទីក្រុង Peruwelz ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១ កក្កដា ២០២០។

៧
ទិដ្ឋភាពពីលើអាកាសបង្ហាញពីទេសចរម្នាក់ដើរកាត់បឹងឈូក នៅស្រុក Shuangxi ទីក្រុងតៃប៉ិថ្មី កោះតៃវ៉ាន់។

៨
រូបភាពលោក Frederick Douglass ត្រូវបានឆ្លុះបញ្ចាំងទៅលើរូបចម្លាក់លោក Robert E. Lee នៅទីក្រុង Richmond រដ្ឋ Virginia សហរដ្ឋអាមេរិក។

៩
បុរសម្នាក់កំពុងជិះស្គីលើទឹក នៅឆ្នេរសមុទ្រ New Brighton ក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់។