កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៩ កក្កដា ២០១៨

1
កម្អែភ្នំភ្លើងធ្លាក់ចុះមកក្រោមតាមខ្នងភ្នំភ្លើង Anak Krakatau ក្នុងពេលវាផ្ទុះ ដែលគេអាចមើលឃើញពីកោះ Rakata នៅខេត្ត South Lampung ប្រទេសឥណ្ឌូនេស៊ី។

2
យុទ្ធជនដែលស្មោះស្ម័គ្រនឹងប្រធានាធិបតីស៊ីរី Bashar al Assad ឈរនៅពេលមានការជម្លៀសប្រជាជនចេញពីភូមិ al-Foua និងភូមិ Kefraya ក្នុងប្រទេសស៊ីរី។

3
កីឡាការនី Raven Saunders របស់សហរដ្ឋអាមេរិក ប្រកួតក្នុងវិញ្ញាសារគប់ដុំដែក នៅក្នុងការប្រកួត Morocco Diamond League នៅទីក្រុងមាត់សមុទ្រ Hercule Port ប្រទេសម៉ូណាកូ។

4
យន្តហោះ Beluga XL ប្រភេទដឹកទំនិញកំពុងហោះហើរលើកដំបូងនៅក្រុង Colomiers ប្រទេសបារាំង។

5
វិស្វករលើកដៃរាពីកន្លែងឡើងជិះយន្តហោះប្រភេទ Airbus Beluga XL ក្រោយពេលបានបញ្ចប់ការហោះហើយលើកដំបូងដ៏ជោគជ័យ នៅព្រលានយន្តហោះ Toulouse-Blagnac ក្នុងទីក្រុង Toulouse ប្រទេសបារាំង។

6
ផ្សែងដ៏ក្រាស់ចេញពីបំពង់ផ្សែងនៅវិថីទី៥ ក្នុងទីក្រុង Manhattan រដ្ឋញូវយ៉។ បំពង់ផ្សែងនេះបានផ្ទុះនៅខាងក្រោមផ្លូវ ធ្វើឲ្យបន្ទះកៅស៊ូក្រាស់ហោះឡើង និងមានចំហាយក្តៅភាយចេញទៅក្នុងអាកាស ដែលបង្ខំឲ្យពលរដ្ឋត្រូវការពារខ្លួនយ៉ាងប្រុងប្រយ័ត្ន។

7
ប្រភេទសត្វ lemur ដែលមានកន្ទុយខ្វៀនកំពុងស៊ីបន្ទះឪឡឹកនៅលើទឹកកក ក្នុងថ្ងៃដែលមានអាកាសធាតុក្តៅ នៅក្នុងសួនសត្វ ក្នុងតំបន់ Changzhou ខេត្ត Jiangsu ប្រទេសចិន។

8
លោក Nasser Al Attiya បើកបររថយន្តប្រភេទ Toyota Hilux Quatar កំពុងបញ្ជាឡានរបស់ខ្លួនជាមួយនឹងអ្នកបើកបររួមជនជាតិបារាំង លោក Mathieu Baumel នៅខាងត្បូងនៃប្រទេសរុស្ស៊ី នៅពេលចាប់ផ្ដើមនៃការប្រកួតប្រណាំងឡាន Silk Way Rally 2018 រវាងក្រុង Astrakhan និងក្រុងមូស្គូ។

9
មនុស្សម្នាកំពុងកាន់រូបថតនៃជនរងគ្រោះដោយការទម្លាក់គ្រាប់បែកកាលពីឆ្នាំ ១៩៩៤ ទៅលើសហគមន៍ Argentine Israeli Mutual Association (AMIA) ដើម្បីរំលឹកដល់ជនរងគ្រោះទាំងនោះ ក្នុងទិវាខួបទី២៤ នៃការវាយប្រហារលើទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។

10
អ្នកទេសចរជិះឆ័ត្រយោង ខណៈពេលដែលនាវាដឹកទំនិញបើកកាត់ពីក្រោយ នៅឈូងសមុទ្រ Suez ឆ្ពោះទៅកាន់សមុទ្រក្រហម នៅឆ្នេរ El Sokhna ក្នុងក្រុង Suez ប្រទេសអេហ្ស៊ីប។

11
គ្រូបង្វិក Ekkapol Janthawong (កណ្ដាល) និងក្មេងៗនៃក្រុមបាល់ទាត់ដែលត្រូវបានជួយសង្គ្រោះនៅប្រទេសថៃ ទទួលនូវពិធីតាមបែបព្រះពុទ្ធសាសនាដើម្បីបណ្ដេញឧបទ្រពចង្រៃដែលនាំពួកគេឲ្យធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ និងក្រោះកាច នៅស្រុក Mae Sai ខេត្ត Chiang Rai ប្រទេសថៃ។

12
ទិដ្ឋភាពពីលើអាកាសទៅលើពំនូកចំបើងនៅក្នុងវាលស្រែនៅ Saint-Philbert-sur-Risle ប្រទេសបារាំង។

13
មន្ត្រីគយកំពុងពិនិត្យស្នែងរមាំង ក្នុងតំបន់ Harbin នៃខេត្ត Heilongjiang ប្រទេសចិន។ មន្ត្រីគយចិននិយាយថា ពួកគេបានរឹបអូសភ្លុកដំរីបុរាណមានអាយុកាលតាំងពីមុនគ្រិស្តសករាជ ចំនួន ១៥៦ដុំ ដែលដឹកតាមឡានមួយគ្រឿងចេញពីប្រទេសរុស្ស៊ីចូលមកប្រទេសចិន ដែលនេះជាការដឹកជញ្ជូនធំជាងគេបំផុត។