រូបភាពជុំវិញពិភពលោក សម្រាប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ មានមកពីប្រទេសបេឡារុស កាណាដា ហ្វីលីពីន អូទ្រីស ប៊ូរុនឌី បារាំង ព័រទុយហ្គាល់ និងអវកាស។
រូបភាពជុំវិញពិភពលោក ១៩ កក្កដា ២០១៥

១
កីឡាការិនីជនជាតិម៉ិចស៊ិក Maria Gonzalez ត្រូវបានគេជួយសង្រ្គោះ នៅពេលដែលនាងបានដួលសន្លប់ បន្ទាប់ពីបានឆ្លងកាត់ទីផ្តាច់ព្រ័ត្រ នៅក្នុងការប្រកួតការដើរចំងាយប្រវែង២០គីឡូម៉ែត្រ ផ្នែកនារី នៅក្នុងព្រឹត្តិការណ៍កីឡា PAN American Games 2015 នៅក្នុងទីក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដា។ Gonzalez បានឈ្នះការប្រកួតដោយប្រើថេរវេលា១ម៉ោង២៩នាទីនិង២៤វិនាទី។

២
កីឡាករជនជាតិអាឡឺម៉ង់ Andre Greipel (ស្តាំ) បានដល់ទីផ្តាច់ព្រ័ត្រមុន កីឡាករជនជាតិស្លូវ៉ាគី Peter Sagan (ឆ្វេង) កីឡាករជនជាតិន័រវែស Alexander Kristoff (ទី២ឆ្វេង) និងកីឡាករជនជាតិអាឡឺម៉ង់ John Degenkolb (កណ្ដាល) ដែលធ្វើឲ្យគាត់ឈ្នះការប្រកួតការប្រណាំងកង់ Tour de France ដំណាក់កាលទី១៥ក្នុងចម្ងាយ១៨៣គីឡូម៉ែត្រ ចាប់ផ្ដើមនៅសង្កាត់ Mende ហើយបញ្ចប់នៅសង្កាត់ Valence ប្រទេសបារាំង។

៣
រូបថតឯកសារនេះទទួលបានពីក្រុមហ៊ុន Red Bull បង្ហាញពីការមុជទឹកក្នុងកំពស់ ២៧ម៉ែត្ររបស់កីឡាករជនជាតិម៉ិចស៊ិក Jonathan Paredes ក្នុងចំណោតទី៥នៃព្រឹត្តិការណ៍ Red Bull Cliff Diving World Series នាកោះ Islet Franco do Campo ក្នុងតំបន់ Azores ប្រទេសព័រទុយហ្គាល់។

៤
មនុស្សចូលរួមការរត់ប្រណាំងពណ៌ color battle ដែលរៀបចំឡើងដោយក្រុមហ៊ុន Artonik ក្នុងកំឡុងពិធី street theater festival នៅទីក្រុងMulhouse ប្រទេសបារាំងកាលពីថ្ងៃទី ១៨ កក្កដា ២០១៥។

៥
កីឡាការិនីជនជាតិគុយបា Rut Castillo សម្ដែងការបង្វិលបាល់ក្នងប្រភេទកីឡាកាយវប្បកម្ម ផ្នែក Women's Rythmic Gymnastics ជាលក្ខណៈបុគ្គលក្នុងព្រឹត្តិការណ៍កីឡា Pan American Games នាទីក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដា។

៦
អ្នកជិះកង់តោងពីក្រោយរថយន្តដឹកទំនិញមួយនៅក្រៅរដ្ឋធានី Bujumbura ប្រទេសប៊ូរុនឌី (Burundi)។

៧
មនុស្សសម្រាកនៅអាងហែលទឹកសាធារណៈ Schoenbrunner Bad នៅពេលដែលមានពន្លឺថ្ងៃ នាទីក្រុងវីយែន (Vienna) ប្រទេសអូទ្រីស។

៨
រូបថត២បញ្ចូលគ្នានៃភព Pluto និងភពរណប Charon ត្រួវបានថតក្នុងពេល២ផ្សេងគ្នាដោយយានអវកាស New Horizons កាលពីថ្ងៃទី១៣ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥។ ទំហំ ភាពដាច់ដោយឡែក និងទិសដៅរង្វិលរបស់ភពទាំងពីរ ពិតជាមានលក្ខណៈប្រហាក់ប្រហែលគ្នាខ្លាំងណាស់ ហើយពណ៌របស់ពួកវាក៏ស្ទើរតែដូចគ្នាទាំងស្រុងតាមរយៈរូបថតនេះ។

៩
ប្រជាជនហ្វីលីពីនបោះជំហានតាមគ្នានៅក្នុងការរាំហាត់ប្រាណចង្វាក់ Zumba ខណៈដែលពួកគេព្យាយាមបំបែកកំណត់ត្រាពិភពលោកនៅទីក្រុងរណប Mandaluyongភាគខាងកើតរដ្ឋធានីម៉ានីល។ អ្នកតំណាងកំណត់ត្រាហ្គីណេស (Guinness) Alan Pixley បានប្រកាសថាទីក្រុង Mandaluyong ឥលូវនេះកាន់កំណត់ត្រាពិភពលោកថ្មីដែលមានឈ្មោះថាការរាំហាត់ប្រាណចង្វាក់ Zumba ដ៏ធំបំផុតដែលមានអ្នកចូលរួមសរុបចំនួន១២៩៧៥ នាក់។

១០
កីឡាករ Johnathan Scott ជនជាតិ Costa Rica ត្រូវបានផ្ដួលដោយកីឡាករCristian Sacro ជនជាតិវ៉េណេស៊ុយអេឡា (Venezuela) ក្នុងពេលប្រកួតបោកចំបាប់សេរី ដណ្តើមមេដាយប្រាក់ផ្នែកបុរសទំងន់៧៤គីឡូក្រាម នាទីក្រុង Mississauga តំបន់ Ontario ប្រទេសកាណាដា។

១១
បាឡុងខ្យល់ត្រូវបានគេបង្ហោះនៅក្នុងព្រឹត្តិការណ៍ Cup Hot Air កំឡុងពិធី Air Sports ដែលមានឈ្មោះថា Peaceful Sky ទីក្រុងមីនស្កិ៍ (Minsk) ប្រទេសបេឡារុស (Belarus) កាលពីថ្ងៃទី១៨ ខែកក្កដា ២០១៥។