រូបភាពជុំវិញពិភពលោកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជារុស្ស៊ី ចិន កម្ពុជា ឥណ្ឌា ប៉ាឡេស្ទីន សហរដ្ឋអាមេរិក វ៉េណេស៊ុយអេឡា និងហុងគ្រី។
រូបភាពជុំវិញពិភពលោក ១៨ កក្កដា ២០១៧

១
ក្រុមហែលទឹកកូរ៉េខាងជើងហ្វឹកហាត់ក្រោមការឃ្លាំមើលរបស់គ្រូបង្វឹកអំឡុងការប្រកួតពានរង្វាន់ពិភពលោក FINA លើកទី១៧ ក្នុងទីក្រុងប៊ុយដាប៉ែសប្រទេសហុងគ្រី។

២
ឡានដឹកទំនិញមួយត្រូវបានដុតដោយក្រុមសកម្មជនប្រឆាំង និងបិទផ្លូវក្នុងបាតុកម្មក្នុងទីក្រុងការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា។

៣
សត្វបក្សីអាត្លង់ទិកមួយក្បាលពាំអង្ទង់ខ្សាច់នៅកោះ Skomer ឆ្នេរ Pembrokeshire ប្រទេស Wales។

៤
មនុស្សកំពុងអង្គុយក្នុងទូកនៅជិតកន្លែងជីកថ្មជិតភូមិ Ruskeala សាធារណរដ្ឋ Karelia។

៥
Ntando Mahlangu នៃប្រទេសអាហ្រ្វិកដួលនៅក្នុងការប្រកួតរត់១០០ម៉ែត្រផ្នែកបុរស របស់ការប្រកួតពានរង្វាន់ពិភពលោក IAAF។

៦
សមាជិកនៃក្រុមផលិតមនុស្សយន្តអាហ្វហ្គានីស្ថានកំពុងរៀបចំមនុស្សយន្តរបស់ក្រុមខ្លួនក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៧
អ្នកជួយសង្គ្រោះកំពុងរុញឡានដែលខូចខាតចេញពីកំទេចកំទីនិងភក់បន្ទាប់ពីទឹកជំនន់ក្នុងទីក្រុង Yongji ខេត្ត Jilin ប្រទេសចិន។

៨
ស្រី្តជនជាតិប៉ាឡេស្ទីនម្នាក់ចូលរួមក្នុងបាតុកម្មប្រឆាំងការឡោមព័ទ្ធតំបន់កាហ្សានិងរួមជាមួយវិហារ Al-Aqsa ទីក្រុងហ្គាហ្សា។

៩
បុគ្គលិក្រុមហ៊ុនឬស្សីកំពុងសម្ងួតចង្កឹះឬស្សីក្នុងភូមិមួយនៅស្រុក Xingan ខេត្ត Jiangxi ប្រទេសចិន។

១០
ក្មេងស្រីជនជាតិឥណ្ឌាម្នាក់តោងកន្ទុយឡាននៅពេលដែលនាងកំពុងលេងនៅតាមផ្លូវលិចទឹកជាមួយក្មេងៗផ្សេងទៀតបន្ទាប់ពីភ្លៀងមូសុងដ៏ខ្លាំងមួយក្នុងទីក្រុង Ahmadabad ប្រទេសឥណ្ឌា។

១១
ឬសឈើរុំព័ទ្ធប្រាសាទសម្បូរព្រៃគុកនៅតំបន់បុរាណវិទ្យាឦសានបុរៈ ដែលត្រូវបានជាប់ជាតំបន់បេតិភណ្ឌពិភពលោកអង្គការយូណេស្កូ ខេត្តកំពង់ធំ។

១២
ប្រធានាធិបតី Vladimir Putin មើលក្រុមសម្តែងនៅក្នុងពិធីសម្ភោធ MAKS-2017 នៅ Zhukovsky ខាងក្រៅទីក្រុង Moscow ប្រទេសរុស្ស៊ី។