រូបភាពជុំវិញពិភពលោកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ មកពីប្រទេសម៉ិចស៊ិក ចិន ជប៉ុន អេស្ប៉ាញ វេណេស៊ុយអេឡា ឥណ្ឌា សហរដ្ឋអាមេរិក តួកគី និងបារាំង។
រូបភាពជុំវិញពិភពលោក ១៨ កក្កដា ២០១៦

1
មនុស្សម្នាប្រមូលផ្តុំនៅកន្លែងគោរពវិញ្ញាណក្ខន្ធមួយ ដើម្បីផ្តល់ការគោរពដល់មនុស្ស ៨៤នាក់ ដែលត្រូវបានសម្លាប់ដោយការបុករះពីរថយន្តធុនធំមួយនៅលើផ្លូវដើរ Promenade des Anglais ក្នុងក្រុង Nice ភាគខាងត្បូងប្រទេសបារាំង។

2
មនុស្សម្នាលើមឈូសជនរងគ្រោះពីការប៉ុនប៉ងធ្វើរដ្ឋប្រហារលោក Sehidmiz Murat Inci នៅអំឡុងពេលបុណ្យសពរបស់លោកនៅវិហារឥស្លាម Kocatepe ក្រុងអង់ការ៉ា ប្រទេសតួកគី។

3
គ្រាប់រ៉ូកែត Falcon 9 SpaceX ត្រូវថតបាន បន្ទាប់ពីត្រូវបានបង្ហោះចេញពីស្ថានីយកងទ័ពអាកាស Cape Canaveral ក្នុងក្រុង Cape Canaveral រដ្ឋ Florida។

4
រថយន្តរបស់មន្រ្តីប៉ូលិស East Baton Rouge រងគ្រាប់កាំភ្លើងត្រង់បង្អួចនៅជិតកន្លែងកើតហេតុ ទីដែលមន្រ្តីប៉ូលិសត្រូវបានបាញ់ចំ ក្នុងក្រុង Baton Rouge រដ្ឋ Louisiana កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។

5
មនុស្សម្នាមើលទន្លេ Jinsha ដែលជន់លិចនៅទំនប់វារីអគ្គិសនី Tiger Leaping Gorge ក្នុងក្រុង Diqing ខេត្ត Yunan ប្រទេសចិន។

6
ត្រាក់ទ័រធុនធំមួយត្រូវបានប្រើដោយក្រុមជួយសង្រ្គោះ Eincinitas ដើម្បីលើកសាកសពត្រីបាឡែន ដែលបានមកទើរលើឆ្នេរខ្សាច់ចេញក្នុងក្រុង Leucadia រដ្ឋ California។

7
په بیت لحم کې یوه فلسطينی ډله د کرسمس سازونه غږوي

8
ក្រុមរថយន្ត Kamaz អ្នកបើកបរលោក Airat Mardeev និងដៃគូលោក Aydar Belyaev ប្រកួតនៅក្នុងវាលខ្សាច់ Gobi អំឡុងពេលដំណាក់កាលពិសេសទី៩ នៃការប្រកួត Silkway Rally។ អ្នកចូលរួមប្រកួតចំនួន ១៣០នាក់កំពុងធ្វើការប្រណាំងនៅក្នុងរយៈចម្ងាយ ១០.៧៣៤ គីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេសចំនួនបី និងទ្វីបចំនួនពីរពីក្រុងមូស្គូ ទៅកាន់ក្រុងប៉េកាំង។

9
តុក្កតាជាច្រើនត្រូវថតបាននៅយ៉រផ្ទះរបស់សិល្បករ និងអ្នកចូលចិត្តការប្រមូលវត្ថុទុកលោក Etanis Gonzalez ក្នុងក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា។

10
អ្នកចូលរួមប្រកូតធ្វើការសម្តែងជាមួយកង់មួយនៅអំឡុងពេលការប្រកួតមួយនៅក្រុង Zhangjiajie ខេត្ត Hunan ប្រទេសចិន។

11
អ្នករត់មួយរូបព្យាយាមទាក់ទាញសត្វគោបាមួយ ឈ្មោះ Santon នៅអំឡុងពេលពិធីបុណ្យ «Toro de Cuerda» នៅឯទីលាន Plaza de Espana ក្នុងក្រុង Grazalema ភាគខាងត្បូងប្រទេសអេស្ប៉ាញ។

12
កុមារលេងនៅក្នុងអាងបាញ់ទឹកនៅសួន Asuka ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

13
តង់តាមពណ៌ផ្សេងៗត្រូវបានបោះឡើងនៅតាមបណ្តោយផ្លូវតាមជ្រលងភ្នំនៅអំឡុងពេលពិធីបុណ្យបោះជំរុំនៅក្រុង Luoyang ខេត្ត Henan ប្រទេសចិន។

14
មនុស្សម្នាបង្ហោះប៉េងប៉ោងនៅអំឡុងពេលថ្ងៃទី២នៃពិធីបុណ្យអន្តរជាតិ Cantoya Festival ក្នុង Patzcuaro រដ្ឋ Michoacan ប្រទេសម៉ិចស៊ិក។