កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសរួមមាន បង់ក្លាដែស កោះតៃវ៉ាន់ អេស្ប៉ាញ ហ្វីលីពីន យេម៉ែន ចិន ឥណ្ឌា អេក្វាទ័រ ក្វាតេម៉ាឡា សហរដ្ឋអាមេរិក កាណាដា និងក្រិក។
រូបភាពជុំវិញពិភពលោក ១៦ កក្កដា ២០២០

១
ស្ត្រីម្នាក់និងក្មេងស្រីម្នាក់កំពុងអង្គុយនៅក្នុងផ្ទះដែលរងការជន់លិចនៅក្រុង Sunamganj ប្រទេសបង់ក្លាដែស។

២
រថពាសដែកពីរគ្រឿងដែលផលិតក្នុងស្រុកបាញ់គ្រាប់បែកផ្សែង ក្នុងពេលបើកសមយុទ្ធយោធាប្រចាំឆ្នាំ នៅទីក្រុង Taichung កោះតៃវ៉ាន់។

៣
ព្រះមហាក្សត្រ Felipe នៃប្រទេសអេស្ប៉ាញ និងព្រះមហាក្សត្រីយានី Letizia ម្ចាសក្សត្រី Leonor និង Infanta Sofia បានមកដល់វេទិកាសម្រាប់ការចងចាំដល់ជនរងគ្រោះដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅឯរាជវាំងក្នុងទីក្រុងម៉ាឌ្រីដ។

៤
បុរសម្នាក់ដើរនៅក្បែងទូកនេសាទដែលកំពុងចត នៅក្នុងពេលដែលតំបន់នេះត្រូវបានបិទដោយសារតែការកើនឡើងនៃករណីជំងឺវីដ១៩ នៅតំបន់ Navotas ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៥
កុមារា Manea Abdul-Latif Marzouq អាយុ ១២ ឆ្នាំស្រែកយំនៅលើគ្រែនៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងសាណា ប្រទេសយេម៉ែន បន្ទាប់ពីគាត់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសមួយ នៅភាគខាងកើតនៃខេត្ត al-Jawf កាលពីថ្ងៃទី ១៥ កក្កដា ២០២០។

៦
ពលរដ្ឋកំពុងជិះទូកមួយគ្រឿងក្បែរផ្ទះដែលរងការខូចខាតនៅជិតបឹង Poyang ដោយសារការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅស្រុក Poyang ទីក្រុង Shangrao ស្ថិតនៅភាគកណ្ដាលនៃខេត្ត Jiangxi ប្រទេសចិន កាលពីថ្ងៃទី១៥ កក្កដា ២០២០។

៧
ដំរីព្រៃមួយក្បាល និងកូនរបស់វា កំពុងដើរឆ្លងវិថីមួយនៅឯឧទ្យានជាតិ Kaziranga National Park ដែលរងការប៉ះពាល់ដោយទឹកជំនន់ ក្នុងរដ្ឋ Assam ប្រទេសឥណ្ឌា។ ប្រហែល ៩០ ភាគរយនៃឧទ្យាន Kaziranga National Park ដ៏ល្បីមួយនេះត្រូវបានជន់លិច និងបានធ្វើឲ្យសត្វរមាស និងជ្រូកព្រៃជាច្រើនក្បាលបានលង់ទឹកងាប់។

៨
អ្នកធ្វើការងារផ្នែកបុណ្យសព កំពុងវេចខ្ចប់មឈូសដែលមានសាកសពបុរសម្នាក់ដែលបានស្លាប់នៅក្នុងឡានតាក់ស៊ី ក្នុងពេលធ្វើដំណើរទៅមន្ទីរពេទ្យ នៅទីក្រុងគីតូ ប្រទេសអេក្វាទ័រ កាលពីថ្ងៃទី១៥ កក្កដា ២០២០។ យោងតាមមន្ត្រីប៉ូលិសឈ្មោះ Manuel Pazmiño បុរសដែលស្លាប់នៅក្នុងតាក់ស៊ីនេះ ត្រូវបានគេសង្ស័យថាបណ្ដាលមកពីវីរុសកូរ៉ូណាថ្មី។

៩
បុរសម្នាក់កំពុងជួយអ្នកជំងឺម្នាក់ដែលត្រូវបានជនមួយក្រុមវាយឲ្យសន្លប់បន្ទាប់ពីចេញពីមន្ទីរពេទ្យ San Juan de Dios នៅពេលដែលជំងឺកូវីដ១៩ នៅបន្តរាតត្បាត នៅទីក្រុងក្វាតេម៉ាឡា ប្រទេសក្វាតេម៉ាឡា។

១០
ផ្កាយដុះកន្ទុយ NEOWISE ឬ C/2020 F3 នៅលើមេឃ នៅខាងលើការតុបតែងសិល្បៈឈ្មោះថា «ភ្នំស័ក្តិសិទ្ធិ៧» ដែលរចនាឡើងដោយលោក Ugo Rondinone នៅទីក្រុង Jean រដ្ឋ Nevada សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ កក្កដា ២០២០។

១១
អ្នកដើរទស្សនាកំពុងមើលទីក្រុង ពីលើប៉ម CN ដែលមានកម្ពស់ ៥៥៣ ម៉ែត្រ ដែលត្រូវបានបើកដំណើរការឡើងវិញលើកដំបូងបន្ទាប់ពីត្រូវបានរឹតត្បិតដោយសារកូវីដ១៩ នៅទីក្រុងតូរ៉ន់តូ ខេត្ត Ontario ប្រទេសកាណាដា កាលពីថ្ងៃទី ១៥ កក្កដា ២០២០។

១២
ក្រុមអ្នកសម្ដែងនិងអ្នកចម្រៀង កំពុងសម្ដែងនៅឯអាគារ Odeon of Herodes Atticus សម្រាប់សម្ដែងល្ខោន ក្នុងទីក្រុងអាថែន ប្រទេសក្រិក បន្ទាប់ពីទីតាំងនេះត្រូវបានបើកឲ្យសម្ដែងឡើងវិញ កាលពីថ្ងៃទី១៥ កក្កដា ២០២០។