រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ មកពីប្រទេសហុងគ្រី ម៉ិកស៊ិក ថៃ កាណដា ស៊ីរី បារាំង ចិន អាល្លឺម៉ង់ តួកគី អង់គ្លេស និងកូឡុំប៊ី។
រូបភាពជុំវិញពិភពលោក ១៦ កក្កដា ២០១៧

១
កីឡាការនី Gabriela Agundez Garcia និងកីឡាការនី Samantha Jimenez Santos របស់ម៉ិកស៊ិកប្រកួតហែលទឹកសម្រាប់ជើងឯក FINA World Championships សម្រាប់ឆ្នាំ២០១៧ នៅក្នុងក្រុង Budapest ប្រទេសហុងគ្រី។

២
ស្ត្រីជនជាតិភាគតិច Raramuris ចូលរួមក្នុងការរត់ប្រណាំង Ultra maraton de los Canones 2017 នៅជ្រលង La Sinforosa Canyon ក្នុងក្រុង Guachochi រដ្ឋ Chihuahua ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។

៣
មនុស្សម្នាប្រកួតក្នុងការប្រណាំងក្របីប្រចាំឆ្នាំរបស់ក្រុង Chonburi ខេត្ត Chonburi ប្រទេសថៃ។

៤
លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដានិយាយជាមួយនឹងម្ចាស់ក្សត្រី Calgary Stampede និងព្រះនាងៗក្នុងក្រុងកម្មវិធី Calgary Stampede ក្នុងខេត្ត Alberta កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។

៥
អគារបែកបាក់ត្រូវបានគេថតនៅពេលយប់នៅក្នុងតំបន់ដែលកាន់កាប់ដោយឧទ្ទាម នៅក្នុងក្រុង Deraa ប្រទេសស៊ីរី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។

៦
មនុស្សម្នាប្រណាំងជិះកង់ក្នុងជុំទី១៤ដែលមានចម្ងាយ១៨៩,៥គ.ម.នៅក្នុងការប្រណាំងកង់ Tour de France លើកទី១០៤ពីសង្កាត់ Blagnac ដល់ក្រុង Rodez ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។

៧
បាតុករកាន់ទៀនចូលរួមនៅក្នុងការដង្ហែក្បួនមួយដើម្បីកាន់ទុក្ខមរណភាពរបស់លោក Liu Xiaobo នៅក្នុងក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។

៨
មនុស្សម្នាក់ធ្វើការសម្តែងក្នុងការប្រកួត Dhuner Wattrennen ក្នុងក្រុង Cuxhaven ភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។

៩
មនុស្សម្នាប្រមូលផ្តុំសម្រាប់ពិធីមួយដើម្បីសាទរខួបលើកទី១នៃការធ្វើវាយប្រហារបរាជ័យនៅលើស្ពាន Bosporus ក្នុងក្រុង Istanbul ប្រទេសតួកគី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។

១០
កីឡាករ Lewis Hamilton របស់ចក្រភពអង់គ្លេសសប្បាយរីករាយបន្ទាប់ពីបានឈ្នះការប្រកួត British Formula One Grand Prix នៅទីលានប្រកួត Silverstone ក្នុងក្រុង Silverstone ចក្រភពអង់គ្លេស។

១១
បុរសម្នាក់កាន់កន្ត្រកផ្សិតនៅលើផ្លូវលិចទឹក បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងក្រុង Kunming ប្រទេសចិន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។

១២
ឧទ្ធម្ភាចក្រ Blackhawk-Arpia ធ្វើការសម្តែងក្នុងពិធីបុណ្យអាកាស F-Air Colombia 2017 ក្នុងក្រុង Rionegro ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។

១៣
មនុស្សម្នាលេងទឹកនៅក្នុងសួនទឹកមួយនៅពេលថ្ងៃក្តៅក្នុងក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។