រូបភាពជុំវិញពិភពលោកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា បារាំង អង់គ្លេស សហរដ្ឋអាមេរិក អ៊ីរ៉ាក់ អេស្ប៉ាញ និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ១៥ កក្កដា ២០២០

១
ស្ត្រីម្នាក់យំសោកនៅពេលដែលនាងឃើញមនុស្សត្រូវបានគេចាប់ឃុំឃាំងនៅលើស្ពាន Brooklyn Bridge ខាងក្រៅ«City Hall Autonomous Zone» ដើម្បីគាំទ្រចលនា«Black Lives Matter»ក្នុងសង្កាត់ Manhattan Borough នៃទីក្រុងញូវយ៉ក។

៣
អ្នកគាំទ្ររបស់តារាសម្តែងលោក Johnny Depp កាន់បដាខណៈដែលពួកគេកំពុងរង់ចាំលោកមកដល់តុលាការកំពូលក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

៤
កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ឈរនៅខាងមុខបាតុករក្នុងបាតុកម្មមួយប្រឆាំងនឹងរដ្ឋាភិបាលអំឡុងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi ទីក្រុង Basra។

៥
បុគ្គលិកក្រុមហ៊ុន Nissan ស្លៀកឈុតដូចក្នុងរឿង«Money Heist» ចូលរួមបាតុកម្មមួយខាងក្រៅសភាប្រទេសអេស្ប៉ាញក្នុងទីក្រុង Madrid។

៦
អ្នកធ្វើការនៅទីបញ្ចុះសពស្លៀកឈុតការពារ ហើយបញ្ចុះសពដែលស្លាប់ដោយវីរុសកូរ៉ូណាក្នុងវាល Vila Formosa ទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។

៧
កាំជ្រួចបានផ្ទុះឡើងលើប៉ម Eiffel Tower ដើម្បីអបអរថ្ងៃបុណ្យ Bastille Day ក្នុងទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

៨
មនុស្សមើលរូបសំនាកបាតុករចលនា Black Lives Matter ដែលធ្វើដោយសិល្បករអង់គ្លេសលោក Marc Quinn នៅទីតាំងដែលពីមុនដាក់រូបសំណាករបស់ឈ្មួញជួញដូរទាសករក្នុងទីក្រុង Bristol។