រូបភាពជុំវិញពិភពលោក ១៥ កក្កដា ២០១៩ មកពីប្រទេសនេប៉ាល់ កូរ៉េខាងត្បូង ហ្វីលីពីន ជប៉ុន ម៉ាឡាវី អង់គ្លេស បារាំង និងហៃទី។
រូបភាពជុំវិញពិភពលោក ១៥ កក្កដា ២០១៩

1
បុរសកាន់សាសនាហិណ្ឌូម្នាក់អង្គុយនៅវិហារ Pashupatinath ក្នុងរដ្ឋធានីកាតម៉ានឌូ ប្រទេសនេប៉ាល់។

2
ក្រុមកីឡាករហែលទឹកអ៊ីតាលីធ្វើការសម្តែងមួយអំឡុងពេលការប្រកួតពានរង្វាន់ផ្នែកហែលទឹកពិភពលោកលើកទី១៨ FINA World Swimming Championships នៅកីឡាដ្ឋាន Yeomju ក្នុងក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង។

3
ផ្ទះមួយខ្នងដែលរងការបាក់បែកដោយគ្រោះរញ្ជួយដីនៅក្រុង Surigao កោះ Mindanao ប្រទេសហ្វីលីពីន។

4
អ្នកថ្មើរជើងម្នាក់ចុះជណ្តើរដែលមានស្នាដៃសិល្បៈមួយបង្ហាញពីកុមារីម្នាក់អមដោយផ្កានៅស្ថានីយរថភ្លើង JR Kumagaya ខេត្ត Saitama ប្រទេសជប៉ុន។

5
ទូកនេសាទចតនៅច្រងបឹង Lake Malawi នៅក្រុង Senga ប្រទេសម៉ាឡាវី។

6
សកម្មជនប្រឆាំងនឹងបម្រែបម្រួលអាកាសឈរលើរូបសំណាកកប៉ាល់មួយអំឡុងពេលធ្វើបាតុកម្មនៅខាងក្រៅតុលាការ ក្រុងឡុងដិ៍។

7
កីឡាករវាយតេន្នីស Novak Djokovic ថើបពានរង្វាន់បន្ទាប់ពីយកឈ្នះកីឡាករជនជាតិស្វីស Roger Federer នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅការប្រកួតពានរង្វាន់វាយតេន្នីស Wimbledon នៅក្រុងឡុងដិ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។

8
កីឡាករចូលរួមក្នុងការប្រកួតកីឡាប្រណាំងកង់ Tour de France ក្នុងរយៈចម្ងាយ ២១៧ កីឡូម៉ែត្រ ដោយចាប់ផ្តើមនៅក្រុង Saint-Flour និងបញ្ចប់នៅក្រុង Albi ប្រទេសបារាំង។

9
ជនជាតិហៃទីម្នាក់ងូតទឹកដើម្បីអបអរសាទរការធ្វើធម្មយាត្រាប្រឆាំងឆ្នាំទៅកាន់ទឹកធ្លាក់មួយនៅក្រុង Saut D'Eau កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។

10
ក្រុមអាជ្ញាកណ្តាលពិនិត្យមើលសត្វក្ងានមួយអំឡុងពេលធ្វើជំរឿនសត្វក្ងាននៅតាមទន្លេ Thames ជិតក្រុងឡុងដិ៍។