រូបភាពជុំវិញពិភពលោកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ មកពីប្រទេសរុស្ស៊ី ឥណ្ឌា ប៊ែលហ្ស៊ិក បារាំង ប៉ាឡេស្ទីន ថៃ ហុងគ្រី និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ១៥ កក្កដា ២០១៨

១
កីឡាករបារាំងបោះលោក Didier Deschamps ដែលជាគ្រូបង្វឹករបស់ពួកគេទៅលើ ដើម្បីសាទរនូវជ័យជម្នះរបស់ពួកគេ នៅពេលបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងបារាំង និងក្រូអាស៊ី សម្រាប់ពានរង្វាន់ World Cup ២០១៨ នៅស្តាត Luzhniki នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។ ប្រទេសបារាំងបានឈ្នះពានរង្វាន់ World Cup ជាលើកទី២របស់ខ្លួន ដោយបានយកឈ្នះក្រូអាស៊ី ជាមួយនឹងពិន្ទុ៤ទល់២។

២
លោកប្រធានាធិបតីបារាំង Emmanuel Macron សាទរនូវជ័យជម្នះរបស់ក្រុមកីឡាករបាល់ទាត់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងបារាំង និងក្រូអាស៊ី សម្រាប់ពានរង្វាន់ World Cup ២០១៨ នៅស្តាត Luzhniki នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៣
អ្នកជឿសាសនាហិណ្ឌូចូលរួមនៅក្នុងពិធីបុណ្យប្រចាំឆ្នាំ Rath Yatra នៅក្នុងក្រុង Ahmadabad ប្រទេសឥណ្ឌា។

៤
រូបតំណាងត្រីបាឡែនមួយដែលមានកម្ពស់១២ម៉ែត្រ និងធ្វើពីកាកសំណល់ផ្លាស្ទិកប្រមាណជា៥តោន ដែលស្រង់ចេញពីមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានដាក់តាំងបង្ហាញនៅក្នុងក្រុង Brugges ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ សម្រាប់កម្មវិធី Bruges Triennial ២០១៨។

៥
លោក Chris Froome ជនជាតិអង់គ្លេសដែលជាអ្នកជិះកង់ម្នាក់របស់ក្រុម Team Sky ដួលនៅក្នុងការប្រណាំងកង់ Tour de France ដែលមានចម្ងាយ១៥៦,៥គ.ម. ចន្លោះពីក្រុង Arras ដល់ក្រុង Roubaix ប្រទេសបារាំង។

៦
បុរសប៉ាឡេស្ទីនម្នាក់ឈរមើលក្រសួងកិច្ចការសាសនាដែលត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាសដោយអ៊ីស្រាអែល នៅក្នុងក្រុង Gaza ប្រទេសប៉ាឡេស្ទីន។

៧
យោធាសែងក្តារមឈូសរបស់លោក Samarn Kunan ដែលជាអតីតអ្នកមុជទឹករបស់កងទ័ពជើងទឹករបស់ថៃ និងបានស្លាប់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះក្រុមកីឡាករបាល់ទាត់វ័យក្មេងជាប់នៅក្នុងរូងភ្នំ នៅក្នុងពិធីបុណ្យសពរបស់លោកនៅវត្តមួយនៅក្នុងខេត្ត Roi Et ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។

៨
ទាហានបារាំងដើរក្បួននៅតាមផ្លូវ Champs Elysee ក្នុងការដើរក្បួនក្នុងទិវា Bastille Day នៅក្នុងក្រុងប៉ារីស កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។

៩
សិល្បករនៃក្រុមសៀកថ្នាក់ជាតិរបស់ហុងគ្រី (Hungarian National Circus) សម្តែងនៅមាត់បឹង Lake Balaton នៅមុនកម្មវិធី Night of the Circuses នៅក្នុងក្រុង Balatonlelle កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។

១០
ជនទេសន្តរប្រវេសន៍ម្នាក់សម្រាក នៅកំពង់ផែ Algecira កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីទូកដែលមានជនទេសន្តរប្រវេសន៍៩នាក់ ត្រូវបានឆ្មាំសមុទ្រអេស្ប៉ាញជួយសង្គ្រោះចេញពីឆ្នេរសមុទ្រអេស្ប៉ាញ។