រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ មានមកពី សាធារណរដ្ឋ Malta សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត កាណាដា បារាំង ចិន ស្វ៊ីស ឥណ្ឌា អង់គ្លេស និងភពភ្លុយតុងក្នុងអវកាស។
រូបភាពជំុវិញពិភពលោក ១៤ កក្កដា ២០១៥

១
ម៉ាស៊ីនចាប់យករូបភាព Long Range Reconnaissance ដែលស្ថិតនៅលើយានអវកាស New Horizons របស់អង្គការអវកាស NASA បានចាប់យករូបភាពភពភ្លុយតុង (Pluto) នៅពេលដែលយានអវកាសនេះបានបង្កើតប្រវត្តិសាស្រ្តក្នុងការហោះទៅជិតភពនេះបំផុតក្នុងរយៈចម្ងាយ ៧៦៨.០០០ គីឡូម៉ែត្រ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ។ (រូបថត៖ NASA/APL/SwRI)

២
ភ្ញៀវនិងក្រុមការងារយានអវកាស New Horizons កំពុងរាប់ថយក្រោយនៅពេលដែលយានអវកាសនេះ កំពុងខិតទៅជិតភពភ្លុយតុង (Pluto) នៅឯមន្ទីរពិសោធន៍ Applied Physics Laboratory នៅសាកលវិទ្យាល័យ Johns Hopkins នៅទីក្រុងLaurel រដ្ឋMaryland សហរដ្ឋអាមេរិក។

៣
ទាហានបង្វឹកជាតិម៉ិចស៊ិកកំពុងដឹកសត្វស្ទាំងនៅក្នុងក្បួននៃពិធីបុណ្យប្រពៃណីទាហានBastille Day នៅទីលានសាធារណៈ Place de la Concorde ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។

៤
ក្បួនទាហានបានដើរនៅលើវិថី Champs Elysees ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាផ្នែកមួយរបស់ពិធីបុណ្យប្រពៃណីទាហាន Bastille Day។

៥
កម្មករឈរនៅក្បែររណ្តៅ មួយ បន្ទាប់ពីឡានដឹកទំនិញនិងប៉ុស្តិ៍យាមប៉ូលីសបានធ្លាក់ចូលក្នុងរណ្តៅបាក់នោះ នៅឯទីក្រុង Dingyuan ខេត្ត Anhui ប្រទេសចិន។

៦
ក្មេងប្រុសម្នាក់លេងនៅក្នុងពិធី Pixels Wave 2015 ជាការប្រើពន្លឺតូចៗបញ្ចូលគ្នា ដើម្បីចេញជារូបធំមួយ បង្កើតដោយសិល្បករជាតិម៉ិចស៊ិក Miguel Chevalier ដ៏មានបទពិសោធន៍និងពហុវិជ្ជា ក្នុងមហោស្រពសិល្បៈអន្តរជាតិ Malta នៅឯរដ្ឋធានី Valletta សាធារណរដ្ឋ Malta នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥។

៧
ក្រុមបាតុករស្លៀកពាក់ដូចជាសត្វឆ្កែចចក ដើរបាតុកម្មនៅខាងមុខរដ្ឋសភាក្នុងទីក្រុងឡុងដ៏ ដើម្បីឲ្យអ្នកបង្កើតគោលនយោបាយការពារសត្វនេះពីការប្រមាញ់។

៨
ហ្វូងមនុស្សបានប្រជ្រៀតគ្នាក្នុងពិធីបុណ្យ Maha Pushkaralu របស់សាសនាហិណ្ឌូ នៅមាត់ទន្លេ Godavari ដែលជាទន្លេវែងជាងគេលំដាប់ទី២នៅក្នុងប្រទេសឥណ្ឌា ក្នុងទីក្រុង Rajahmundry រដ្ឋ Andhra Pradesh។ ប៉ូលីសបានរាយការណ៍ថា មានមនុស្ស២៧នាក់បានស្លាប់និង៤០នាក់រងរបួស នៅពេលមានការរត់ជាន់គ្នា។

៩
ទិដ្ឋភាពពីលើអាកាសក្នុងពិធីបួងសួងរបស់អ្នកកាន់សាសនាមូស្លីមនៅក្នុងវិហារអ៊ីស្លាម Grand Mosque ក្នុងទីក្រុង Mecca នៅប្រទេសអារ៉ាប៊ីសាអូឌីត កំឡុងថ្ងៃបួសនៃខែ Ramadan នៅក្នុងប្រតិទិនរបស់សាសនាអ៊ីស្លាមហើយគឺជាពេលដែលថ្ងៃដើរលឿនជាងពេលយប់។

១០
ពន្លឺភ្លើងដែលដើរដោយថាមពលព្រះអាទិត្យនៅតាមជម្រាលភ្នំ Hoernli ក្នុងជួរភ្នំ Matterhorn ក្នុងទីក្រុង Zermatt ប្រទេសស្វីស នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៥។

១១
កីឡាការនី Annia Rivera និងYaima Mena នៃប្រទេសគុយបា ស្ថិតនៅក្នុងការប្រកួតវិញ្ញាសារលោតទឹកម្តងទាំង២នាក់ នៅកំពស់១០ម៉ែត្រ ក្នុងការប្រកួតកីឡា Pan Am Games ក្នុងទីក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥។