រូបភាពជុំវិញពិភពលោកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា បេឡារុស ស៊ីរី ឥណ្ឌូណេស៊ី បារាំង ឥណ្ឌា អាស៊ែបៃហ្សង់ ក្វាតេម៉ាឡា សហរដ្ឋអាមេរិក និងម៉ាឡេស៊ី។
រូបភាពជុំវិញពិភពលោក ១៤ កក្កដា ២០២០

១
ការបំផ្ទុះមួយបានកើតឡើងនៅតំបន់ដែលយាមល្បាតដោយរុស្ស៊ីនិងតួកគីលើផ្លូវយុទ្ធសាស្ត្រហាយវ៉េ M4 ក្បែរទីក្រុង Ariha ប្រទេសស៊ីរីក្នុងខេត្ត Idlib ភាគពាយព្យក្រោមការកាន់កាប់ដោយក្រុមឧទ្ទាម។

២
កញ្ចក់មួយឆ្លុះឃើញមុខសកម្មជនម្នាក់ពាក់ម៉ាស់និងរបាំងការពារមុខប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាអំឡុងបាតុកម្មតូចមួយនៅខាងក្រៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។

៣
យន្តហោះអាល់ហ្វាពីកងកម្លាំងអាកាសបារាំង Patrouille de France ហោះលើ Arc de Triomphe អំឡុងថ្ងៃបុណ្យ Bastille ក្នុងទីក្រុងប៉ារីស។

៤
ទឹកជំនន់បានប៉ះពាល់អ្នកភូមិ Gagolmari ស្រុក Morigaon ទីក្រុង Assam ប្រទេសឥណ្ឌា។

៥
ស្ត្រីម្នាក់បង្ហាញផ្ទះរបស់នាងដែលត្រូវបានបំផ្លាញបន្ទាប់ពីមានការបាញ់ផ្លោងដោយកងកម្លាំងអាម៉ានីក្នុងតំបន់ Tovuz ប្រទេសអាស៊ែបៃហ្សង់។

៦
អ្នកយាមពន្ធនាគារនាំអ្នកទោសម្នាក់ដែលមានរោគសញ្ញាដូចវីរុសកូរ៉ូណានៅមន្ទីរពេទ្យ San Juan de Dios ទីក្រុងក្វាតេម៉ាឡា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

៨
កុមារីអាយុ១ឆ្នាំ Ryleigh Boyd ចាប់មុខរបស់អនុប្រធានប៉ូលិសប្រចាំតំបន់ William Kimbro អំឡុងការពិភាក្សាតុមូលអំពីការពង្រឹងច្បាប់ដឹកនាំដោយប្រធានាធិបតីត្រាំក្នុងសេតវិមានកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

១០
អតិថិជនបរិភោគអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានមួយដែលមានតុអង្គុយក្នុងព្រែក នៅទីក្រុង Kampung Kemensah ជាយរដ្ឋធានីគូឡាឡាំពួ។

១១
ផ្កាយដុះកន្ទុយ Neowise ឬ C/2020 F3 ត្រូវបានឃើញនៅខាងក្រោយវិហារ Orthodox ចម្ងាយប្រមាណ១១០គីឡូម៉ែត្រខាងលិចទីក្រុង Minsk ប្រទេសបេឡារុស។