រូបភាពជុំវិញពិភពលោកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ មកពីប្រទេសបារាំង ចិន ស.រ.អា គុយវ៉ែត និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១៤ កក្កដា ២០១៦

១
កងទាហានរង់ចាំជិតក្លោងទ្វារ Arc de Triomphe ក្នុងក្រុងប៉ារីស ប្រទេសបារាំង មុនពេលចូលរួមនៅក្នុងក្បួនយោធានាថ្ងៃបុណ្យជាតិ Bastille Day នៅលើវិថី Champs-Elysees។

២
ទំនប់ខណ្ឌរវាងបឹងចំនួនពីរត្រូវបានបំបែកនៅក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។

៣
ក្បួនដង្ហែសពលោក Philando Castile ធ្វើដំណើរទៅកាន់វិហារSt.Paul Cathedral ក្នុងក្រុង St.Paul រដ្ឋ Minnesota។ អ្នកមើលការខុសត្រូវរោងអាហារ វ័យ ៣២ ឆ្នាំនេះ ត្រូវបានសម្លាប់ បន្ទាប់ពីប៉ូលិសម្នាក់បានបញ្ឈប់យានជំនិះរបស់លោកកាលពីមួយសប្តាហ៍មុននេះ។

៤
អ្នកលេងហ្គេមតាមកម្មវិធី Pokemon Go ក្នុងទូរសព្ទដៃរបស់ខ្លួននៅផ្សារលក់ត្រីក្នុងក្រុង Kuwait City ប្រទេសគុយវ៉ែត។

៥
អ្នកនេសាទមួយរូបរៀបចំបោះសន្ទួច នៅពេលថ្ងៃលិចនៅភូមិ Bal Harbour រដ្ឋ Florida។

៦
ស្រីកាន់សាសនាហិណ្ឌូបាត់បង់ជំហររបស់ខ្លួន ស្របពេលដែលពួកគេទាញរថទេះរបស់អាទិទេព Jagannath ក្នុងថ្ងៃចុងក្រោយនៃការអបអរសាទរពិធីដង្ហែក្បួនរថទេះ «Rath Yatra» នៅក្រុង Kolkata ប្រទេសឥណ្ឌា។

៧
កុមារី Adley Lausch អាយុប្រាំឆ្នាំ យំ នៅពេលត្រូវបានថើបដោយឪពុកនាងគឺលោកវរសេនីយ៍ Adam Lausch បន្ទាប់ពីលោកបានចុះមកពីនាវា USS Harry S. Truman នៅឯស្ថានីយនាវាជើងទឹក ក្រុង Norfolk រដ្ឋ Virginia កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។

៨
ប៉មមួយត្រូវបានវាយកម្ទេចនៅក្រុង Binzhou ខេត្ត Shandong ប្រទេសចិន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។

៩
កីឡាករប្រណាំងកង់របស់ប្រទេសអង់គ្លេសលោក Chris Froome នៅក្នុងឯកសណ្ឋានព័ត៌មានលឿង (ខាងស្តាំ) និងកីឡាករ Bauke Mollena ពីប្រទេសហូឡង់ (កណ្តាល) និងកីឡាករ Richie Porte ពីប្រទេសអូស្រ្តាលី បានប៉ះទង្គិចគ្នានៅចុងបញ្ចប់នៃដំណាក់កាលទី១២ នៃការប្រកួតប្រណាំងកង់ Tour de France ដែលបានចាប់នៅក្រុង Montpellier ហើយបញ្ចប់នៅក្នុងរយៈចម្ងាយប្រាំមួយគីឡូម៉ែត្រ (៣,៧ ម៉ាយ) មុនដល់ភ្នំ Mount Ventoux ប្រទេសបារាំង។

១០
ការខូចខាតដោយសារភ្លើងឆេះព្រៃត្រូវថតឡើងពីឧទ្ធម្ភាគចក្រ Blackhawk របស់កងល្បាតប្រចាំរដ្ឋ Colorado បន្ទាប់ពីប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ នៅ ខាងក្រៅក្រុង Nederland រដ្ឋ Colorado សហរដ្ឋអាមេរិក។