បណ្តុំរូបភាពស្អាតៗនៃព្រឹត្តិការណ៍នានានៅជុំវិញពិភពលោក ១៣ កក្កដា ២០១៧
រូបភាពជុំវិញពិភពលោក ១៣ កក្កដា ២០១៧

1
ប៉ូលិសក្រុង Jammu និងកាស្មៀរ បង្ហាញក្រុមសន្តិសុខកិត្តិយសនៅកន្លែងបញ្ចុះសព Martyr នៅក្នុងទីក្រុង Srinagar ក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។

2
ប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ស្ថិតនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅរាជវាំង Elysee ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

3
អ្នកតវ៉ាម្នាក់យំសោក នៅក្នុងការធ្វើបាតុកម្មមួយនៅខាងក្រៅការិយាល័យទំនាក់ទំនងរបស់ចិន ក្នុងក្រុងហុងកុង ដោយសារតែអាណិតលោក Liu Xiaobo ដែលជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាពចិន។

4
សន្តិសុខកិត្តិយសសម្តែងក្នុងពេលហ្វឹកហាត់របស់កងយោធា នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកក្នុងក្រុងកំពង់ផែ Kaohsiung កោះតៃវ៉ាន់។

5
ប្រធានគណបក្សការងារ លោក Sen. Gleisi Hoffmann ជូតញើសចេញពីផ្ទៃមុខអតីតប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva នៅពេលបញ្ចប់សុន្ទរកថាខ្លីមួយដែលលោកបានថ្លែងទៅកាន់សារព័ត៌មាន និងអ្នកគាំទ្រ នៅស្នាក់ការកណ្តាលរបស់គណបក្សនេះ នៅទីក្រុង Sao Paulo ប្រទេសប្រស៊ីល។

6
ស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក គឺលោកស្រី Melania Trump (ស្តាំ) និងភរិយារបស់ប្រធានាធិបតីបារាំង គឺលោកស្រី Brigitte Macron លើកដៃក្រោយពេលដំណើរកម្សាន្តតាមទូកនៅលើទន្លេ Seine ក្នុងទីក្រុងប៉ារីស។

7
ម្ចាស់ក្សត្រីចក្រភពអង់គ្លេស Elizabeth II និងម្ចាស់ក្សត្រីប្រទេសអេស្ប៉ាញ Letizia ថតរូបជាមួយគ្នាមុនពេលពីធីលៀងសាយភោជផ្លូវរដ្ឋ នៅរាជវាំង Buckingham Palace ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

8
អ្នករីករាយក្នុងការប្រកួតជាមួយសត្វគោ បានរងរបួសដោយសត្វគោមួយក្បាល ហើយត្រូវបានគេយកចេញពីទីធ្លាប្រកួតក្រោយពេលរត់បាន៧ជុំ នៅក្នុងពិធីបុណ្យ San Fermin ក្នុងក្រុង Pamplona ប្រទេសអេស្ប៉ាញ។

9
កម្មករចិនកំពុងលាបជញ្ជាំងខាងក្រៅនៃអាគារមួយក្នុងក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន។

10
ស្ត្រីពីរនាក់ក្នុងសម្លៀកបំពាក់ yukatas ឬ សម្លៀកបំពាក់សម្រាប់រដូវក្តៅ កំពុងថតរូបសែលហ្វីនៅពីមុខភ្លើង ក្នុងថ្ងៃបុណ្យ Mitama ប្រចាំឆ្នាំ នៅទីសក្ការៈ Yasukuni ដែលនៅទីនោះមនុស្សជាង២.៤លាននាក់ដែលស្លាប់ដោយសារសង្គ្រាមត្រូវបានគេតម្កល់ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

11
គ្រោងឆ្អឹងត្រីបាឡែនយក្សត្រូវបានគេដាក់បង្ហាញនៅក្នុងសាល Hintze នៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ ក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។

12
ថ្ងៃរះនៅលើទន្លេ Potomac នៅតំបន់ Dangerfield Marina ក្រុង Alexandria រដ្ឋ Virginia សហរដ្ឋអាមេរិក។

13
អ្នកបង្ហាញម៉ូដម្នាក់ស្លៀកម៉ូដរចនាដោយ Sanchez-Kane ក្នុងពិធីបង្ហាញម៉ូដផ្នែកបុរសប្រចាំសប្តាហ៍ ក្នុងទីក្រុងញូវយ៉ក។