កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១២ កក្កដា ២០១៩
![ក្រុមបាតុករបាញ់ទឹកលើបុរសម្នាក់ដែលព្យាយាមដុតខ្លួនឯងក្នុងពេលធ្វើបាតុកម្មទាមទារឲ្យមានការដកឥស្សរជនដែលដឹកនាំប្រទេសអាល់ហ្សេរី នៅទីក្រុងអាល់ហ្សេ។](https://gdb.voanews.com/16abd407-d961-4d52-9452-4f7d95725438_w1024_q10_s.jpg)
១
ក្រុមបាតុករបាញ់ទឹកលើបុរសម្នាក់ដែលព្យាយាមដុតខ្លួនឯងក្នុងពេលធ្វើបាតុកម្មទាមទារឲ្យមានការដកឥស្សរជនដែលដឹកនាំប្រទេសអាល់ហ្សេរី នៅទីក្រុងអាល់ហ្សេ។
![ក្រុមអ្នកសប្បាយរីករាយកំពុងរត់ប្រជែងជាមួយគោជល់ ក្នុងពេលមានពិធីរត់ពីមុខសត្វគោ នៅក្នុងកម្មវិធី San Fermin នៅទីក្រុង Pamplona ស្ថិតនៅភាគខាងជើងនៃប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/5f75725d-e052-438a-8b9b-ce6c324712b3_w1024_q10_s.jpg)
២
ក្រុមអ្នកសប្បាយរីករាយកំពុងរត់ប្រជែងជាមួយគោជល់ ក្នុងពេលមានពិធីរត់ពីមុខសត្វគោ នៅក្នុងកម្មវិធី San Fermin នៅទីក្រុង Pamplona ស្ថិតនៅភាគខាងជើងនៃប្រទេសអេស្ប៉ាញ។
![កីឡាករបាល់បោះ Dwyane Wade កំពុងកាន់ពានរង្វាន់ដែលលោកទទួលបាន ក្នុងពិធីប្រគល់ពានរង្វាន់ឆ្នាំ២០១៩ នៃការប្រកួត Nickelodeon’s Kids នៅទីក្រុង Santa Monica រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។](https://gdb.voanews.com/76b458a3-8ac5-4169-a95b-28d9ddc82646_w1024_q10_s.jpg)
៣
កីឡាករបាល់បោះ Dwyane Wade កំពុងកាន់ពានរង្វាន់ដែលលោកទទួលបាន ក្នុងពិធីប្រគល់ពានរង្វាន់ឆ្នាំ២០១៩ នៃការប្រកួត Nickelodeon’s Kids នៅទីក្រុង Santa Monica រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
![អ្នកទស្សនាម្នាក់កំពុងថតរូបនៃការតាំងលម្អសិល្បៈដែលគេដាក់ឈ្មោះថា «ពណ៌១០០» ដែលរៀបចំដោយសិល្បករជនជាតិបារាំង Emmanuelle Moureaux នៅហាងលក់សៀវភៅ Eslite ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ ការលម្អសិល្បៈនេះធ្វើពីលេខចំនួន៨ពាន់ ដែលកាត់ពីទំព័រកាសែត។](https://gdb.voanews.com/e794ec83-38bd-4adb-a753-e90e3ad87fbd_w1024_q10_s.jpg)
៤
អ្នកទស្សនាម្នាក់កំពុងថតរូបនៃការតាំងលម្អសិល្បៈដែលគេដាក់ឈ្មោះថា «ពណ៌១០០» ដែលរៀបចំដោយសិល្បករជនជាតិបារាំង Emmanuelle Moureaux នៅហាងលក់សៀវភៅ Eslite ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ ការលម្អសិល្បៈនេះធ្វើពីលេខចំនួន៨ពាន់ ដែលកាត់ពីទំព័រកាសែត។
![ទាហាននេប៉ាល់ម្នាក់កំពុងបីក្មេងម្នាក់ដើរនៅលើផ្លូវដែលជន់លិច នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។](https://gdb.voanews.com/767bf87b-c7fc-4ed9-948d-1956ccd02f8c_w1024_q10_s.jpg)
៥
ទាហាននេប៉ាល់ម្នាក់កំពុងបីក្មេងម្នាក់ដើរនៅលើផ្លូវដែលជន់លិច នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
![ទាហានបារាំងម្នាក់នៅលើស្គីហោះ កំពុងហាត់សមសម្រាប់ចុះនៅលើវិថី Champs Elysees ក្នុងទិវា Bastille នៅទីក្រុងប៉ារីស។ ការដើរក្បួនក្នុងថ្ងៃ Bastille នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យនេះ។](https://gdb.voanews.com/c121f681-1252-42ba-a726-f79529206803_w1024_q10_s.jpg)
៦
ទាហានបារាំងម្នាក់នៅលើស្គីហោះ កំពុងហាត់សមសម្រាប់ចុះនៅលើវិថី Champs Elysees ក្នុងទិវា Bastille នៅទីក្រុងប៉ារីស។ ការដើរក្បួនក្នុងថ្ងៃ Bastille នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យនេះ។
![អ្នកតវ៉ាម្នាក់ត្រូវបានជម្លៀសចេញដោយអ្នកពន្លត់អគ្គិភ័យ ក្នុងពេលធ្វើបាតុកម្មមួយដោយជនចំណាកស្រុកដែលគ្មានឯកសារដែលសុំឲ្យមានការប្ដូរស្ថានភាពរបស់ពួកគេ នៅទីក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/19215b44-c7a8-437c-9dec-6ccb6cef7628_w1024_q10_s.jpg)
៧
អ្នកតវ៉ាម្នាក់ត្រូវបានជម្លៀសចេញដោយអ្នកពន្លត់អគ្គិភ័យ ក្នុងពេលធ្វើបាតុកម្មមួយដោយជនចំណាកស្រុកដែលគ្មានឯកសារដែលសុំឲ្យមានការប្ដូរស្ថានភាពរបស់ពួកគេ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
![Al Thompson មកពីទីក្រុង Milan រដ្ឋ Indiana កំពុងរង់ចាំការប្រកាសនៃការមកដល់កុលសម្ព័ន្ធរបស់លោក ក្នុងពិធីបើកព្រឹត្តិការណ៍នៃការកម្សាន្តប្រចាំឆ្នាំលើកទី៦៤ (Grandfather Mountain Highland Games and MacRae Meadows) នៅសហគមន៍ Linville រដ្ឋ North Carolina សហរដ្ឋអាមេរិក។ ការកម្សាន្តនេះគឺជាការប្រារព្ធប្រវត្តិសាស្ត្រនិងវប្បធម៌ស្កុតលែន នៅរដ្ឋ North Carolina។](https://gdb.voanews.com/2eaf6eac-c951-4f32-9ed6-b02eb48ca630_w1024_q10_s.jpg)
៨
Al Thompson មកពីទីក្រុង Milan រដ្ឋ Indiana កំពុងរង់ចាំការប្រកាសនៃការមកដល់កុលសម្ព័ន្ធរបស់លោក ក្នុងពិធីបើកព្រឹត្តិការណ៍នៃការកម្សាន្តប្រចាំឆ្នាំលើកទី៦៤ (Grandfather Mountain Highland Games and MacRae Meadows) នៅសហគមន៍ Linville រដ្ឋ North Carolina សហរដ្ឋអាមេរិក។ ការកម្សាន្តនេះគឺជាការប្រារព្ធប្រវត្តិសាស្ត្រនិងវប្បធម៌ស្កុតលែន នៅរដ្ឋ North Carolina។
![បាតុករឥណ្ឌូនេស៊ីម្នាក់បង្ហាញរូបថតដែលមានទង់ជាតិអាមេរិកនៅលើគំនរសំរាម ក្នុងពេលមានការប្រមូលផ្ដុំគ្នានៅមុខស្ថានកុងស៊ុលអាមេរិក ក្នុងទីក្រុង Surabaya ខេត្ត East Java។ បាតុកររូបនេះកំពុងទាមទារឲ្យអាមេរិកបញ្ឈប់ការដឹកសំរាមមកចាកនៅប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/f6c6eeb2-3479-4f01-b3d8-be6e37bc78f0_w1024_q10_s.jpg)
៩
បាតុករឥណ្ឌូនេស៊ីម្នាក់បង្ហាញរូបថតដែលមានទង់ជាតិអាមេរិកនៅលើគំនរសំរាម ក្នុងពេលមានការប្រមូលផ្ដុំគ្នានៅមុខស្ថានកុងស៊ុលអាមេរិក ក្នុងទីក្រុង Surabaya ខេត្ត East Java។ បាតុកររូបនេះកំពុងទាមទារឲ្យអាមេរិកបញ្ឈប់ការដឹកសំរាមមកចាកនៅប្រទេសឥណ្ឌូនេស៊ី។
![កីឡាករ Defne Bakirci មកពីប្រទេសតួកគីកំពុងប្រកួតក្នុងវិញ្ញាសារហែលទឹកបែបសិល្បៈ នៅក្នុងការប្រកួតជើងឯកហែលទឹកពិភពលោក នៅទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/95d0e5df-ccdf-43f9-b601-32150e07b5c7_w1024_q10_s.jpg)
១០
កីឡាករ Defne Bakirci មកពីប្រទេសតួកគីកំពុងប្រកួតក្នុងវិញ្ញាសារហែលទឹកបែបសិល្បៈ នៅក្នុងការប្រកួតជើងឯកហែលទឹកពិភពលោក នៅទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង។
![កីឡាការ Novak Djokovic នៃប្រទសស៊ែប៊ី កំពុងប្រកួតវគ្គកណ្ដាលផ្ដាច់ព្រ័ត្រជាមួយកីឡាករ Roberto Bautista Agut មកពីអេស្ប៉ាញ នៅក្លឹបកីឡាតិន្នីស All England Lawn ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/2ced2062-802e-4842-9981-4b40ed30508a_w1024_q10_s.jpg)
១១
កីឡាការ Novak Djokovic នៃប្រទសស៊ែប៊ី កំពុងប្រកួតវគ្គកណ្ដាលផ្ដាច់ព្រ័ត្រជាមួយកីឡាករ Roberto Bautista Agut មកពីអេស្ប៉ាញ នៅក្លឹបកីឡាតិន្នីស All England Lawn ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។