រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ មានមកពីប្រទេសអាល្លឺម៉ង់ ចិន ជប៉ុន អង់គ្លេស ឥណ្ឌា អាហ្ស៊ីប ឈីលី ប៉ារ៉ាហ្គាយ អូស្រ្តាលី និងលីបង់។
រូបភាពជុំវិញពិភពលោក ១២ កក្កដា ២០១៥

១
អ្នកចូលរួមហែលទឹកឆ្លងកាត់រូបអតីតមេដឹកនាំចិនម៉ៅ សេទុង នៅទន្លេ Hanjiang ជាដៃទន្លេ Yangtze ក្នុងក្រុង Xiangyang ខេត្ត Hubei ក្នុងគោលបំណងអបអរសាទរខួបទី៤៩ ដែលអតីតមេដឹកនាំចិនម៉ៅ សេទុងបានហែលទឹកឆ្លងទន្លេ Yangtze នេះ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបានរាយការណ៏។

២
កញ្ញា laureate Malala Yousafzai ជាអ្នកទទួលពានរង្វាន់ណូបែលសន្តិភាព ផ្លុំទាននំខួបកំណើតរបស់នាង នៅសាលាមួយសំរាប់ក្មេងស្រីជនភៀសខ្លួន ដែលសាងសង់ដោយមូលនិធិ NGO Kayany ស្ថិតនៅជ្រលងភ្នំ Bekaa ក្នុងប្រទេសលីបង់។ អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពវ័យក្មេងជាងគេរូបនេះ បានប្រារព្ធខួបកំណើតអាយុ ១៨ឆ្នាំរបស់នាងក្នុងប្រទេសលីបង់ ដោយបើកសាលាឲ្យដំណើរការ និងអំពាវនាវដល់មេដឹកនាំពិភពលោកចាប់អារម្មណ៍វិនិយោគលើគម្រោង "books not bullets"។

៣
អ្នកលេងកីឡាជិះក្តាររំអិលទឹកប្រើខ្យល់បក់ បានបញ្ចេញសមត្ថភាពរបស់ខ្លួនលើឆកសមុទ្រ Botany ក្នុងទីក្រុងស៊ីដនី ក្នុងពេលដែលមានខ្យល់បក់ខ្លាំងពីទិសខាងលិច និងមានរលកច្រើន។

៤
សម្តេចសង្ឃរ៉ូម៉ាំងកាតូលិក ប៉ាប ហ្រ្វង់ស៊ីស ត្រូវបានស្វាគមន៍ដោយស្រ្តីវ័យចំណាស់ម្នាក់ ក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់ទ្រង់ទៅកាន់សង្កាត់ Banado Norte ស្រុក Asuncion ប្រទេសប៉ារ៉ាហ្គាយ។

៥
នេះជាទិដ្ឋភាពពេលរាត្រីនៃភ្នំភ្លើង Villarrica ក្នុងទីក្រុង Pucon ប្រទេសឈីលី។ ភ្នំភ្លើង Villarrica មានទីតាំងនៅជិតរមណីយដ្ឋានទេសចរណ៍ដ៏ល្បីល្បាញនៃទីក្រុង Pucon ដែលភ្នំភ្លើងនេះជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មទាំងឡាយនៅទ្វីបអាមេរិកខាងត្បូង។

៦
អ្នកកាន់ទុក្ខជាច្រើននាក់បានអធិដ្ឋានពីមុខមឈូសលោក Omar Sharif ជាអតីតតារាសម្តែងប្រុសជនជាតិអេស្ស៊ីប ដែលស្លាប់ក្នុងវ័យ៨៣ឆ្នាំ នៅក្នុងពិធីបុណ្យសពមួយក្នុងវិហារអ៊ីស្លាម Hussein Tantawi នៅទីក្រុង Cairo។ លោក Sharif ជាតារាសម្តែងដែលកើតនៅទឹកដីអេស្ស៊ីប ជាតួឯកអន្តរជាតិ ក្នុងភាពយន្ត "Lawrence of Arabia" and "Doctor Zhivago" បានស្លាប់ក្នុងមន្ទីរពេទ្យ Cairo កាលពីថ្ងៃទី១០ ខែកក្កដា ដោយសារគាំងបេះដូង។

៧
កម្មករឡើងរៀបចំគោមក្រដាសសំរាប់ពិធីបុណ្យMitama ដែលធ្វើឡើងប្រចាំឆ្នាំនៅទីសក្ការៈ Yasukuni ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

៨
ប្រជាពលរដ្ឋនាំគ្នាមើលការសម្តែងរបស់តួសម្តែងដ៏គ្រោះថ្នាក់ ខណៈពួកគេកំពុងសម្តែងនៅខេត្ត Ahmadabad ប្រទេសឥណ្ឌា។

៩
នេះជាការប្រកួតប្រជែងការប្រណាំងរថយន្តធុងសាប៊ូ Red Bullក្នុងទីក្រុងឡុងដ៏។ ការប្រណាំងរថយន្តធុងសាប៊ូ Red Bull គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលមានអ្នកចូលរួមប្រកួតស្ម័គ្រចិត្តជាច្រើននាក់ ដោយមានយានជំនិះធ្វើពីធុងសាប៊ូដោយខ្លួនគាត់ហើយត្រូវជិះពីលើភ្នំកំពស់៤២០ម៉ែត្រ ហើយឆ្លងកាត់ឧបសគ្គជាច្រើន។

១០
អ្នកទេសចរជាច្រើននាក់កំពុងឈរឲ្យទឹករលកបោកបក់នៅតាមច្រាំងសមុទ្រ ដែលបានឡើងខ្ពស់ហួសរបាំង ក្រោមឥទ្ធិពលនៃព្យុះទីហ្វុង Chan-hom នៅក្នុងក្រុង Qingdao ខេត្ត Shandong ប្រទេសចិន។

១១
លោក Hiroshi Aoyama ជាកីឡាករប្រណាំងម៉ូតូជនជាតិជប៉ុនមកពីក្រុម Repsol Honda បានធ្លាក់ចេញពីម៉ូតូរបស់គាត់ក្នុងការប្រកួតប្រណាំងម៉ូតូពាន់រង្វាន់ពិភពលោកនៅប្រទេសអាល្លឺម៉ង់ ក្នុងទីលាន Sachsenring នៃទីក្រុង Hohenstein-Ernstthal ភាគខាងកើតប្រទេសអាល្លឺម៉ង់។