កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១១ កក្កដា ២០១៩
![មនុស្សម្នាចូលរួមក្នុងការរំលឹកការចងចាំជាសាធារណៈដល់លោក Marco Leung បុរសអាយុ៣៥ឆ្នាំ ដែលបានស្លាប់កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ នៅទីក្រុងហុងកុង ក្រោយពេលលោកបានចងបដាសម្រាប់ធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឲ្យនាំឧក្រិដ្ឋជនទៅកាន់ចិនដីគោក។](https://gdb.voanews.com/23bf3abe-550c-4219-b82b-b86d6d3d19b6_w1024_q10_s.jpg)
១
មនុស្សម្នាចូលរួមក្នុងការរំលឹកការចងចាំជាសាធារណៈដល់លោក Marco Leung បុរសអាយុ៣៥ឆ្នាំ ដែលបានស្លាប់កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ នៅទីក្រុងហុងកុង ក្រោយពេលលោកបានចងបដាសម្រាប់ធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឲ្យនាំឧក្រិដ្ឋជនទៅកាន់ចិនដីគោក។
![អ្នកកាន់សាសនាឥស្លាមជនជាតិបូស្ន៊ី សែងមឈូសដែលដាក់សាកសពចំនួន ៣៣ ដែលទើបស្គាល់អត្តសញ្ញាណ ដែលត្រូវបានសម្លាប់ក្នុងការសម្លាប់រង្គាល Srebrenica កាលពីឆ្នាំ១៩៩៥ មុនពេលបញ្ចុះសពទាំងនេះនៅទីចងចាំ Potocari នៅជិតទីក្រុង Srebrenica នៅភាគខាងកើតនៃប្រទេសបូស្ន៊ី។](https://gdb.voanews.com/76fbfbc1-ca93-47db-8a08-c39500d60b6d_w1024_q10_s.jpg)
២
អ្នកកាន់សាសនាឥស្លាមជនជាតិបូស្ន៊ី សែងមឈូសដែលដាក់សាកសពចំនួន ៣៣ ដែលទើបស្គាល់អត្តសញ្ញាណ ដែលត្រូវបានសម្លាប់ក្នុងការសម្លាប់រង្គាល Srebrenica កាលពីឆ្នាំ១៩៩៥ មុនពេលបញ្ចុះសពទាំងនេះនៅទីចងចាំ Potocari នៅជិតទីក្រុង Srebrenica នៅភាគខាងកើតនៃប្រទេសបូស្ន៊ី។
![បុគ្គលិកថតរូបឡាន Volkswagen Beetle ក្នុងពិធីមួយដែលរៀបចំដើម្បីបញ្ចប់ការផលិតឡាន VW Beetle នៅឯក្រុមហ៊ុនតំឡើងរថយន្ត នៅទីក្រុង Puebla ប្រទេសម៉ិកស៊ិក។ ឡានប្រភេទ Beetle មិនមែនសម្រាប់លក់ទេ ប៉ុន្តែគេមានគោលដៅយកវាទៅតាំងនៅសារមន្ទីរ។](https://gdb.voanews.com/e1c03915-1a4f-4810-a809-6e35d84ff0f7_w1024_q10_s.jpg)
៣
បុគ្គលិកថតរូបឡាន Volkswagen Beetle ក្នុងពិធីមួយដែលរៀបចំដើម្បីបញ្ចប់ការផលិតឡាន VW Beetle នៅឯក្រុមហ៊ុនតំឡើងរថយន្ត នៅទីក្រុង Puebla ប្រទេសម៉ិកស៊ិក។ ឡានប្រភេទ Beetle មិនមែនសម្រាប់លក់ទេ ប៉ុន្តែគេមានគោលដៅយកវាទៅតាំងនៅសារមន្ទីរ។
![នាង Terrian Jones ស្រែកនៅពេលនាងដើរកាត់ទឹកត្រឹមជង្គង់ដោយកាន់ក្មេងឈ្មោះ Drew និង Chance Furlough ដើរទៅកាន់ម្ដាយរបស់ពួកគេ នៅផ្លូវ Belfast ក្នុងទីក្រុង New Orleans រដ្ឋ Louisiana ក្នុងពេលមានទឹកជំនន់បណ្ដាលមកពីព្យុះនៅឈូងសមុទ្រម៉ិកស៊ិក។](https://gdb.voanews.com/ff4124b4-b1b9-47e3-b356-093014f4e3c3_w1024_q10_s.jpg)
៤
នាង Terrian Jones ស្រែកនៅពេលនាងដើរកាត់ទឹកត្រឹមជង្គង់ដោយកាន់ក្មេងឈ្មោះ Drew និង Chance Furlough ដើរទៅកាន់ម្ដាយរបស់ពួកគេ នៅផ្លូវ Belfast ក្នុងទីក្រុង New Orleans រដ្ឋ Louisiana ក្នុងពេលមានទឹកជំនន់បណ្ដាលមកពីព្យុះនៅឈូងសមុទ្រម៉ិកស៊ិក។
![នាង Yazmin Juarez ជាម្ដាយរបស់ក្មេងឈ្មោះ Mariee អាយុ១៩ខែ ដែលបានស្លាប់ក្រោយពេលឃុំឃាំងដោយអាជ្ញាធរអន្តោប្រវេសន៍និងគយអាមេរិក។ នាងជូតទឹកភ្នែកនៅពេលនាងធ្វើសក្ខីកម្មនៅអនុគណៈកម្មការរដ្ឋសភា ដែលឃ្លាំមើលសិទ្ធិមនុស្សនិងសេវាកម្មសាធារណៈ។ នាងបានថ្លែងក្នុងសវនាការមួយដែលមានចំណងជើងថា «ក្មេងក្នុងទ្រុង៖ ការប្រព្រឹត្តិអមនុស្សធម៌នៅព្រំដែន» ដែលព្រព្រឹត្តឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/49d6610f-9e36-4d46-9d9a-bb8125a7ea7a_w1024_q10_s.jpg)
៥
នាង Yazmin Juarez ជាម្ដាយរបស់ក្មេងឈ្មោះ Mariee អាយុ១៩ខែ ដែលបានស្លាប់ក្រោយពេលឃុំឃាំងដោយអាជ្ញាធរអន្តោប្រវេសន៍និងគយអាមេរិក។ នាងជូតទឹកភ្នែកនៅពេលនាងធ្វើសក្ខីកម្មនៅអនុគណៈកម្មការរដ្ឋសភា ដែលឃ្លាំមើលសិទ្ធិមនុស្សនិងសេវាកម្មសាធារណៈ។ នាងបានថ្លែងក្នុងសវនាការមួយដែលមានចំណងជើងថា «ក្មេងក្នុងទ្រុង៖ ការប្រព្រឹត្តិអមនុស្សធម៌នៅព្រំដែន» ដែលព្រព្រឹត្តឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន។
![ក្មេងស្រី២នាក់កំពុងចែវក្បូនក្បែរផ្ទះដែលលិចទឹក នៅក្នុងភូមិដែលរងការប៉ះពាល់ដោយទឹកជំនន់ នៅស្រុក Karbi Anglong ស្ថិតនៅភាគឦសាននៃរដ្ឋ Assam ប្រទេសឥណ្ឌា។](https://gdb.voanews.com/10479c95-430f-417b-88b0-49b2b60697bb_w1024_q10_s.jpg)
៦
ក្មេងស្រី២នាក់កំពុងចែវក្បូនក្បែរផ្ទះដែលលិចទឹក នៅក្នុងភូមិដែលរងការប៉ះពាល់ដោយទឹកជំនន់ នៅស្រុក Karbi Anglong ស្ថិតនៅភាគឦសាននៃរដ្ឋ Assam ប្រទេសឥណ្ឌា។
![ម្ចាស់ក្សត្រីជប៉ុន Mako កំពុងទស្សនាមជ្ឈមណ្ឌលវប្បធម៌ជប៉ុន ប៉េរូ ក្នុងទ្រុងលីម៉ា ប្រទេសប៉េរូ។](https://gdb.voanews.com/21109daa-02d5-4a1a-977e-d2e521c6d087_w1024_q10_s.jpg)
៧
ម្ចាស់ក្សត្រីជប៉ុន Mako កំពុងទស្សនាមជ្ឈមណ្ឌលវប្បធម៌ជប៉ុន ប៉េរូ ក្នុងទ្រុងលីម៉ា ប្រទេសប៉េរូ។
![ដូនជីកំពុងអង្គុយនិងឈរនៅមាត់សមុទ្រក្នុងទីក្រុងឡាហាវ៉ាន ប្រទេសគុយបា។](https://gdb.voanews.com/28b301d7-39ef-423b-9b4c-2f991d4e1491_w1024_q10_s.jpg)
៨
ដូនជីកំពុងអង្គុយនិងឈរនៅមាត់សមុទ្រក្នុងទីក្រុងឡាហាវ៉ាន ប្រទេសគុយបា។
![សត្វរំពេមួយបានឆ្លុះស្រមោលទៅលើសត្វរំពេមួយទៀត ដែលកំពុងពាំត្រីដែលចាប់បានពីទឹកនៃឆកសមុទ្រ Casco នៅទីក្រុង Portland រដ្ឋ Maine សហរដ្ឋអាមេរិក។](https://gdb.voanews.com/b60d8c93-1dec-43c0-9945-4396d496693f_w1024_q10_s.jpg)
៩
សត្វរំពេមួយបានឆ្លុះស្រមោលទៅលើសត្វរំពេមួយទៀត ដែលកំពុងពាំត្រីដែលចាប់បានពីទឹកនៃឆកសមុទ្រ Casco នៅទីក្រុង Portland រដ្ឋ Maine សហរដ្ឋអាមេរិក។