រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ មកពីប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា អង់គ្លេស ក្រូអាស៊ី វ៉េណេស៊ុយអេឡា ប៊ែលហ្ស៊ិក ក្រិក អេស្ប៉ាញ អ៊ីតាលី តួកគី សហរដ្ឋអាមេរិក និងកាហ្សាក់ស្ថាន។
រូបភាពជុំវិញពិភពលោក ១០ កក្កដា ២០១៧

១
អ្នកទេសចរណ៍ និងសមាជិកនៃកុលសម្ព័ន្ធ Tengger ឡើងលើភ្នំ Bromo ក្នុងថ្ងៃបុណ្យ Yadnya Kasada Festival ក្នុងក្រុង Probolinggo ប្រទេសឥណ្ឌូនេស៊ី។

២
ស្ត្រីកាន់សាសនាហិណ្ឌូធ្វើការសម្តែងនៅក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យ Jaya Parvati Vrat នៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។

៣
កីឡាការនី Johanna Konta របស់អង់គ្លេសសប្បាយចិត្តបន្ទាប់ពីឈ្នះកីឡាការនី Caroline Garcia របស់បារាំង នៅថ្ងៃទី៧នៃការប្រកួតជើងឯក Wimbledon Tennis Championships នៅក្នុងក្រុងឡុងដ៍។

៤
មនុស្សម្នាហាត់យូហ្គានៅលើឆ្នេរ Adriatic ក្នុងក្រុង Verudela ប្រទេសក្រូអាស៊ី។

៥
អ្នកគាំទ្របក្សប្រឆាំងត្រូវបានគេបាញ់ឧស្ម័នទឹកភ្នែកក្នុងពេលប្រមូលផ្តុំមួយប្រឆាំងនឹងរដ្ឋាភិបាលលោកប្រធានាធិបតី Nicolas Maduro ក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។

៦
លោក Philippe Hensmans ដែលជាប្រធានអង្គការលើកលែងទោសអន្តរជាតិប្រចាំប្រទេសប៊ែលហ្ស៊ិកឈរនៅក្នុងទ្រុងមួយនៅពីមុខស្ថានទូតតួកគីនៅក្នុងក្រុងប្រ៊ុចសែល ដើម្បីប្រឆាំងនឹងការឃុំខ្លួនសមភាគីតួកគីរបស់លោកគឺលោក Idil Eser។

៧
ព្រះចន្ទពេញវង់រះពីលើប្រាសាទបុរាណ Poseidon នៅក្នុងតំបន់ Cape Sounio ប្រទេសក្រិក កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។

៨
ព្រះចន្ទពេញវង់រះនៅចន្លោះអគារនានានៅក្នុងតំបន់ពាណិជ្ជកម្ម Four Towers ក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។

៩
កម្មករធ្វើការសម្អាតបរិវេណខាងក្នុងកន្លែងទឹកផុសឈ្មោះ Trevi ក្នុងក្រុង Rome ប្រទេសអ៊ីតាលី។

១០
បុរសវ័យក្មេងម្នាក់កាន់ទង់ជាតិតួកគីដើរនៅលើបដាដ៏ធំមួយក្នុងពេលប្រមូលផ្តុំដើម្បីបញ្ចប់ការធ្វើបាតុកម្មរយៈពេល២៥ថ្ងៃរបស់មេដឹកនាំក្រុមប្រឆាំងគឺលោក Kemal Kilicdaroglu ប្រឆាំងនឹងការឃុំខ្លួនតំណាងរាស្ត្ររបស់លោកគឺលោក Enis Berberoglu ក្នុងក្រុង Istanbul កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។

១១
បាឡុងហោះហើរនៅលើអាកាសក្នុងពិធីបុណ្យ Annual Hot Air Balloon Rodeo លើកទី៣៦ នៅក្នុងក្រុង Steamboat Springs រដ្ឋ Colorado កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។

១២
លោក Sebastien Loeb ដែលជាអ្នកប្រណាំងឡានជនជាតិបារាំង និងសហការីរបស់លោកគឺលោក Daniel Elena ធ្វើការប្រកួតនៅក្នុងជុំទី៣នៃការប្រណាំងឡាន Silk Way 2017 ក្នុងប្រទេសកាហ្សាក់ស្ថាន។

១៣
ក្មេងស្រី Kelly Dee ដែលមានអាយុ៧ឆ្នាំចូលរួមប្រកួតក្នុងកម្មវិធី Annual Taos Pueblo Pow Wow លើកទី៣២ នៅក្នុងក្រុង Taos រដ្ឋ New Mexico កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ នេះជាការប្រកួតរបាំរបស់ជនជាតិដើមអាមេរិកាំង។