រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ មកពីប្រទេសអង់គ្លេស អេស្ប៉ាញ អ៊ីរ៉ង់ ចិន តង់សានី កូរ៉េខាងត្បូង និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ១០ កក្កដា ២០១៦

១
លោក Andy Murray របស់ប្រទេសអង់គ្លេសថើបពានរបស់លោក បន្ទាប់ពីទទួលបានជ័យជម្នះលើកីឡាករ Milos Raonic របស់ប្រទេសកាណាដា នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញសាបុរស នៅថ្ងៃទី១៤នៃជើងឯក Wimbledon Tennis Championships នៅក្នុងក្រុងឡុងដ៍។

២
សមាជិករបស់ក្រុមសម្តែងក្បួនអាកាស Red Arrows ឬត្រូវបានគេស្គាល់ថា Royal Air Force របស់រាជ្យវង្សអង់គ្លេស ធ្វើការសម្តែងមុនពេលប្រកួត Formula One Grand Prix របស់អង់គ្លេស នៅទីលានប្រណាំងឡាន Silverstone នៅក្នុងភូមិ Silverstone ប្រទេសអង់គ្លេស។

៣
អ្នកចូលរួមម្នាក់លោតចូលទៅក្នុងទឹក ហើយក្របី១ក៏បានលោតបានពីក្រោយ ក្នុងពីការប្រកួតក្របី Bous a la mar ឬគេហៅថា ជាការប្រកួតក្របីនៅក្នុងទឹក នៅកំពង់ផែ Denia ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។

៤
បុរសម្នាក់អង្គុយនៅក្បែរកន្លែងបញ្ចុះសពបណ្តោះអាសន្ននៅក្នុងបន្ទប់បែកបាក់ដោយសារការបំផ្ទុះគ្រាប់បែកដ៏ខ្លាំងមួយកាលពីថ្ងៃទីអាទិត្យ សបា្តហ៍មុន នៅក្នុងសង្កាត់ Karada ក្នុងក្រុងបាកដាដ ប្រទេសអ៊ីរ៉ង់។ ក្រុមរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវលើការវាយប្រហារនេះ ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨៦នាក់។

៥
នេះជាទិដ្ឋភាពពីលើអាកាសនៃចម្ការឈូកមួយនៅក្នុងក្រុង Quzhou ខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។

៦
បុគ្គលិកអគ្គិសនីជួសជុលបង្គោលអគ្គិសនីនៅតំបន់លិចទឹកមួយ នៅពេលដែលខ្យល់ព្យុះ Nepartak បោកបក់លើក្រុង Xuancheng ខេត្ត Anhui ប្រទេសចិន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។

៧
លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា (រូបឆ្វេង) និងលោកJohn Pombe Magufuli ប្រធានាធិបតីរបស់ប្រទេសតង់សានី (រូបស្តាំ) វាយស្គរនៅច្រកចូលវិមាន State House ក្នុងពិធីស្វាគមន៍ជាផ្លូវការសម្រាប់លោក Modi នៅក្នុងរដ្ឋធានីដាអេសសាឡឹម (Dar es Salaam) ប្រតេសតង់សានី។

៨
មនុស្សម្នានាំគ្នាប្រមូលផ្តុំគ្នាក្នុងអាងហែលទឹក Caribbean Bay នៅពេលពួកគេព្យាយាមគេចពីកម្តៅ នៅក្នុងក្រុង Yongin ប្រទេសកូរ៉េខាងត្បូង។

៩
ខ្លាឃ្មុំ Le Bao របស់ចិនស៊ីនំខួបកំណើតរបស់វា ក្នុងពេលប្រារព្ធខួបកំណើត៤ឆ្នាំរបស់វា នៅឧទ្យាន Everland នៅក្នុងក្រុង Yongin ប្រទេសកូរ៉េខាងត្បូង។

១០
អ្នកធ្វើដំណើរចូលរួមពីធី Nashestvie របស់ក្រុមតន្រ្តីរ៉ុករបស់រុស្ស៊ី នៅក្នុងតំបន់ Tver ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។