3បេក្ខជនចូលរួមប្រកួតម្នាក់លោតចូលក្នុងទឹកក្នុងកម្ពស់២៧ម៉ែត្រ ពីលើស្ពាន La Salve ក្នុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Red Bull Cliff Diving នៅក្នុងក្រុង Bilbao ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។
8ក្រុមអ្នកជួយសង្គ្រោះចូលទៅក្នុងរូងភ្នំ កន្លែងដែលក្មេងប្រុស១២ និងគ្រូបង្វឹករបស់ពួកគេបានបាត់ខ្លួន នៅក្នុងស្រុក Mae Sai ខេត្ត Chiang Rai ភាគខាងជើងប្រទេសថៃ។ កិច្ចប្រឹងប្រែងរុករកពួកគេនៅ ក្នុងរូងភ្នំអស់រយៈពេលមួយសប្តាហ៍មានភាពល្អប្រសើរជាងមុន ដោយសារតែការផ្អាកភ្លៀងបានកាត់បន្ថយបញ្ហាទឹកជំនន់នៅក្នុងប្រព័ន្ធរូងភ្នំ ហើយអ្នកជំនាញកាន់តែច្រើនមកពីជុំវិញពិភពលោកបានចូលរួមនៅក្នុងបេសកកម្មជួយសង្គ្រោះនេះ។
9ភ្លើងឆាបឆេះតំបន់មួយនៅក្បែររមណីយដ្ឋានកាស៊ីណូ Cache Creek Casino Resort នៅក្នុងក្រុង Capay រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។