ពិធីបុណ្យសពរបស់លោក John Lewis ដែលជាសមាជិកសភា និងជានិមិត្តិរូបសិទ្ធិពលរដ្ឋរបស់សហរដ្ឋអាមេរិក បានធ្វើឡើងនៅក្នុងព្រះវិហារ Ebenezer Baptist នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។ នៅក្នុងពិធីបុណ្យសពនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អតីតប្រធានាធិបតីលោក ប៊ីល គ្លីនតុន និងលោក បារ៉ាក់ អូបាម៉ា ផងដែរ។ លោក John Lewis បានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ ដោយសារជំងឺមហារីកលំពែង កាលពីថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។ សពរបស់លោកJohn Lewis ត្រូវបានបញ្ចុះនៅទីបញ្ចុះសព South-View ទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក៕
កម្រងរូបភាព VOA៖ ពិធីបុណ្យសពរបស់លោក John Lewis សមាជិករដ្ឋសភា និងជានិមិត្តរូបសិទ្ធិពលរដ្ឋរបស់សហរដ្ឋអាមេរិក

១
អ្នកចូលរួមកាន់មរណៈទុក្ខចុះហត្ថលេខាលើផ្ទាំងរូបលោក John Lewis នៅខាងក្រៅព្រះវិហារEbenezer Baptistក្នុងអំឡុងពេលនៃពិធីបុណ្យសពរបស់លោក John Lewis នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។ (AP)

២
កងកិត្តិយសយោធា បានសែងក្ដារមឈូសរបស់លោកJohn Lewis ចូលទៅក្នុងវិហារ Ebenezer Baptist Churchសម្រាប់ពិធីបុណ្យសពរបស់លោកនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។ (AP)

៣
អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ឡើងថ្លែងក្នុងពិធីបុណ្យសពរបស់អតីតអ្នកតំណាងរាស្ត្រលោក John Lewis នៅព្រះវិហារEbenezer Baptistក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ ២០២០។ (AP)

៤
អតីតប្រធានាធិបតីលោក ប៊ីល គ្លីនតុន ឡើងថ្លែងក្នុងពិធីបុណ្យសពរបស់អតីតអ្នកតំណាងរាស្ត្រលោក John Lewis នៅព្រះវិហារEbenezer Baptist ក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ ២០២០។ (AP)

៥
អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ឡើងថ្លែងក្នុងពិធីបុណ្យសពរបស់អតីតអ្នកតំណាងរាស្ត្រលោក John Lewis នៅព្រះវិហារEbenezer Baptist ក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ ២០២០។ (AP)

៦
មឈូសរបស់លោក John Lewis មកដល់ទីបញ្ចុះសព South-View បន្ទាប់ពីពិធីបុណ្យសពរបស់លោកនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។ លោកJohn Lewis ដែលបានតស៊ូប្រឆាំងនឹងការរើសអើងជាតិសាសន៍តាំងពីនៅតាមបណ្តារដ្ឋភាគខាងត្បូងក្នុងទសវត្សរ៍ ១៩៦០ រហូតដល់សាលប្រជុំសភានោះ បានទទួលមរណភាពនៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។ (AP)

៧
មឈូសរបស់លោក John Lewis មកដល់ទីបញ្ចុះសព South-View បន្ទាប់ពីពិធីបុណ្យសពរបស់លោកនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។ (AP)

៨
អ្នកចូលរួមកាន់មរណៈទុក្ខ បានដាក់ផ្កានៅលើមឈូសរបស់លោក John Lewis នៅទីបញ្ចុះសព South-View នៅថ្ងៃព្រហស្បតិ៍ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីក្រុងAtlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។ (AP)

៩
អ្នកចូលរួមកាន់មរណៈទុក្ខ បានដាក់ផ្កានៅលើមឈូសរបស់លោក John Lewis នៅទីបញ្ចុះសព South-View នៅថ្ងៃព្រហស្បតិ៍ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីក្រុងAtlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។ (AP)