ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​នឹង​ផ្តល់​ជំនួយ​បច្ចេកទេស​ជួយ​ពង្រឹង​គ.ជ.ប


សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)
សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)

ប្រទេស​ជប៉ុន​បាន​ស្នើ​សុំ​ផ្តល់​ជំនួយ​បច្ចេកទេស​ដើម្បី​ជួយ​ពង្រឹង​ដល់​ស្ថាប័ន​រៀបចំ​ការ បោះឆ្នោត​កម្ពុជា​ដែល​ទើប​បាន​បង្កើត​ឡើង​កាលពី​ខែ​មុន។​

ក្នុង​ជំនួយ​ដែល​ភាគី​ជប៉ុន​ចង់​ផ្តល់​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ​គឺ​មាន​ការ​ជួយ​ដល់​ការ​រៀបចំ​ចុះ​ឈ្មោះ​បោះឆ្នោត រៀបចំ​នីតិវិធី​បោះឆ្នោត​ និង​ផ្សព្វផ្សាយ​អប់រំ​អ្នក​បោះឆ្នោត​ឱ្យ​បាន​យល់​ដឹង​ពី​ការ​បោះឆ្នោត និង​លទ្ធិ​ប្រជាធិបតេយ្យ​ជាដើម។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប ដែល​បាន​ផ្ញើ​ជូន​បណ្តាញ​សារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

​ប្រធាន​គ.ជ.ប​លោក​ ស៊ិក ប៊ុនហុក ចាត់​ទុក​ថា​នេះ​ជា​«ផែនការ​ហ្មត់ចត់​ ស្មោះត្រង់​ និង​ការ​ទទួល​ខុសត្រូវ‍»។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​អនុវត្ត​គម្រោង​សាកល្បង​សម្រាប់ធ្វើការ​ចុះ​បញ្ជីឈ្មោះ​អ្នក​បោះឆ្នោត​តាម​បច្ចេកទេស​ថ្មី ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កំព្យូទ័រ​ដែល​អាច​នឹង​ជៀសវាង​ឈ្មោះ​ស្ទួន​ដែល​ធ្លាប់​កើតមាន​ឡើង​និង​ការ​ខុស​ឈ្មោះ​ជាដើម។ ការ​ចុះ​ឈ្មោះ​សាកល្បង​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ឆ្នាំ​២០១៥​ហើយ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ទូទៅ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៦៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG