ក្រុមប៉ូលីលនៅភាគកណ្តាលប្រទេសជប៉ុននិយាយថា ពួកគេបានប្រទះឃើញសាកសពរបស់អ្នកដើរព្រៃ៥ថែមទៀតនៅជិតកំពូលភ្នំអុនថាកេ (Ontake) ដែលជាភ្នំភ្លើងដែលបានផ្ទុះកាលពីថ្ងៃសៅរ៍។ ការរកឃើញថ្មីកាលពីថ្ងៃច័ន្ទនេះ នាំឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់យ៉ាងតិច៣៦នាក់។ ក្រុមអ្នកជួយសង្គ្រោះបានផ្អាកការរុករករយៈពេលមួយថ្ងៃដោយសារកម្រិតជាតិពុលបានកើនឡើងខ្លាំងពេក។ ព័ត៌មានបន្ថែមនៅក្នុងការផ្សាយយប់នេះ។